ឈាង វុន សាទរ​ជំហរ​បក្ស​សង្រ្គោះ​ជាតិ ថា​នឹង​ចរចា​នយោបាយ​ជា​ថ្មី

គណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់ បានបង្ហាញគោលជំហររបស់ខ្លួនជាថ្មី ដោយបានអះអាងថា នឹង​កំណត់ថ្ងៃចរចានយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំយន្តការកែទម្រង់ការបោះឆ្នោត និងឈាន​ទៅរៀបចំការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។ គោលជំហររបស់គណបក្សសង្រ្គោះជាតិ ត្រូវបាន​ស្វាគមន៍​ដោយ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា តែមានភ្ជាប់លក្ខខណ្ឌ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: February 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់ បានបង្ហាញគោលជំហររបស់ខ្លួនជាថ្មី ដោយបានអះអាងថា នឹង​កំណត់ថ្ងៃចរចានយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំយន្តការកែទម្រង់ការបោះឆ្នោត និងឈាន​ទៅរៀបចំការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។ គោលជំហររបស់គណបក្សសង្រ្គោះជាតិ ត្រូវបាន​ស្វាគមន៍​ដោយ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា តែមានភ្ជាប់លក្ខខណ្ឌ។


លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)

នយោបាយកម្ពុជា - ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៤ ខែកុម្ភៈ គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា៖ «គណបក្ស​សង្រ្គោះ​ជាតិមានបំណងចង់ដោះស្រាយភាពជាប់គាំងនយោបាយ ដោយសន្តិវិធី អហិង្សា តាមរយៈ​ការពិភាក្សា រក​ដំណោះ​ស្រាយ។ ដូច្នេះគណបក្សសង្រ្គោះជាតិ រង់ចាំថ្ងៃជួបគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចាត់តំណាង​របស់​ខ្លួន​ចូលរួមជជែក រៀបចំយន្តការកែទម្រង់ការបោះឆ្នោត នាពេលខាងមុខ មានផ្លាស់ប្តូរ​សមាសភាព​គណៈ​កម្មា​ធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងការកំណត់ថ្ងៃបោះឆ្នោតឡើងវិញ មុន​អាណត្តិ​ជាដើម»។

ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ នៅពេលនេះ គឺបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយ​ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៣ ខែកុម្ភៈ ដែលបានបញ្ជាក់ថា៖ «គណបក្ស​ប្រជាជនកម្ពុជា សូមស្វាគមន៍ និងស្នើសុំគណបក្សសង្រ្គោះជាតិចាត់តំណាងរបស់ខ្លួន ជួបចរចាជាមួយតំណាង​គណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំយន្តការមួយ សម្រាប់កិច្ចដំណើរការកំណែទម្រង់​ការបោះឆ្នោតនាពេល​ខាង​មុខ»។

ចំពោះកិច្ចចរចានយោបាយជាថ្មីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវបានលោក ឈាង វុន មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ព្រលយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែកុម្ភៈ នេះថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តបើកទ្វារចរចាជាមួយគណបក្សសង្រ្គោះជាតិ ទាក់នឹងការកែទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត។

តែលោក ឈាង វុន បានបញ្ជាក់ថា៖ «ចំណុចការចរចារវាងគណបក្សទាំងពីរ គឺគ្មានទេការនិយាយអំពី ការទាមទារ​ឲ្យសម្តេច ហ៊ុន សែន ចុះចេញពីតំណែង ការសុំធ្វើប្រធានរដ្ឋសភា ហើយក៏គ្នានការនិយាយអំពី​ការរៀបចំបោះឆ្នោត​មុនអាណត្តិឡើងវិញដែរ ព្រោះវាខុសរដ្ឋធម្មនុញ្ញ។ តែបើនិយាយពីការកែទម្រង់(គ.ជ.ប) មិនទាស់ខុសអីទេ ហើយ​បើចង់ធ្វើក៏ត្រូវចូលក្នុងរដ្ឋសភាសិន ព្រោះការកែទម្រង់ធំៗ ត្រូវធ្វើតាមរយៈការអនុម័តច្បាប់ក្នុងសភា»។

គួរកត់សម្គាល់ថា ប្រទេសកម្ពុជា មានភាពជាប់គាំងផ្នែកនយោបាយ ជាង៦ខែមកហើយ ក្រោយការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ភាពជាប់គាំង គឺបណ្តាលមកពីការចរចានយោបាយ​បរាជ័យម្តងហើយ​ម្តង​ទៀត រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងលទ្ធផលបោះឆ្នោត ដ៏ចម្រូង​ចម្រាស​នោះ៕

រូបភាពស្ដីពីសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤៖

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...