ហេតុអ្វីបានជាទូរស័ព្ទដៃលើយន្ដហោះបាត់ខ្លួន នៅទទួលការហៅចូល?
ក្ដីសង្ឃឹមបានកើតមានឡើងខ្លះឡើងវិញ សម្រាប់ក្រុមគ្រួសារនៃអ្នកដំណើររបស់ ជើងហោះហើរលេខ ៣៧០ របស់ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរឡាញ បន្ទាប់ពីពួកគេបានសាកល្បងហៅទៅទូរស័ព្ទដៃដែលនៅលើយន្ដហោះ ហើយបានទទួលការហៅចូលនៅឡើយ។ ទូរស័ព្ទនៅទទួលការហៅចូល ដូច្នេះតើម្ចាស់ទូរស័ព្ទអាចមានសង្ឃឹមថានឹងនៅរស់រានមានជីវិត? សូមអានការបកស្រាយ របស់អ្នកជំនាញមួយរូប ទាក់ទងនឹងការហៅចូលរបស់ទូរស័ព្ទដៃ។

ការបង្ហាញពីការបាត់យន្ដហោះ និងអ្នកដំណើរចំនួន២៣៩នាក់នៅលើនោះ រីឯក្រុមគ្រួសារសាកល្បងទូរស័ព្ទស្វែង រក។ (រូបថត Reuters)
បាត់យន្ដហោះ - ភាពអាថ៌កំបាំងនៅតែកើតមាននៅឡើយ បួនថ្ងៃបន្ទាប់ពីការបាត់ខ្លួនរបស់យន្ដហោះ ប្រភេទប៊ូអ៊ីញ ៧៧៧ [...]



