សហជីពកម្ពុជាត្រៀមលើកបញ្ហា«គន្លឹះ» សំរាប់កិច្ចប្រជុំថ្នាក់ពិភពលោក
បញ្ហាដ៏ចម្រូងចម្រាស់អំពីការតម្លើងប្រាក់ខែកម្មករ និងសិទ្ធិការងារមួយចំនួននៅកម្ពុជា រួមទាំងការជាប់ឃុំរបស់អ្នកទាំង២១នាក់ផងដែរ នឹងត្រូវបានលើកទៅពិភាក្សា ក្នុងកិច្ចប្រជុំថ្នាក់ពិភពលោកមួយ នៅទីក្រុងហ្សឺណែវនាពេលខាងមុខនេះ។

ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
ការងារ - រយៈពេលពីរថ្ងៃនេះកិច្ចប្រជុំថ្នាក់តំបន់មួយ ដែលមានមេដឹកនាំសហជីពធំៗចំនួន១៥ ភាគច្រើនជាប្រទេស នៅក្នុងតំបន់អាស៊ី បានជួបប្រជុំគ្នា នៅរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យមើលការអនុវត្តសិទ្ធិការងារ នៅក្នុងប្រទេសនីមួយៗ។ កិច្ចប្រជុំនេះផងដែរ [...]



