Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

ទន្ទឹមនឹងញ្ញត្តិគាំទ្ររដ្ឋាភិបាល ដែលចេញផ្សាយបន្តបន្ទាប់គាំទ្រ សេចក្ដីថ្លែងការណ៍ថ្កោលទោស មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ចេញដោយរដ្ឋាភិបាលលោក ហ៊ុន សែន លោក សម រង្ស៊ី នៅតែប្រកាន់ជំហររបស់ខ្លួន ដោយបាន​សរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោកថា គឺគណបក្ស​ប្រជាជន​កម្ពុជាទៅវិញទេ ដែលបានកំពុង​ធ្វើ​រដ្ឋ​ប្រហារធម្មនុញ្ញ ដោយសារ​អ​ធម្មនុញ្ញ​នៃ​ការបើក​សម័យប្រជុំ​សភា​លើក​ដំបូង​ ថ្ងៃទី​២៣ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​​ជា​សភា​ឯក​បក្ស​។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ដំណើររឿងភាគនៃនយោបាយក្នុងប្រទេសកម្ពុជា អាចនឹងមាន«តភាគ»វែងឆ្ងាយតទៅទៀត។ វែងឆ្ងាយ ព្រោះការឆ្លើយឆ្លងសំបុត្រ ឬសេចក្ដីថ្លែងការណ៍ [...]

យន្ដហោះ​បាត់​ខ្លួន៖ «ទទួល​រលក​សញ្ញា​ពី​ប្រអប់​ខ្មៅ» ក្នុង​សមុទ្រ​ឥណ្ឌា

យន្ដហោះ​បាត់​ខ្លួន៖ «ទទួល​រលក​សញ្ញា​ពី​ប្រអប់​ខ្មៅ» ក្នុង​សមុទ្រ​ឥណ្ឌា

សារព័ត៌មានផ្លូវការរបស់ចិន បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេត ស្វែងរកយន្ដហោះប៊ូអីង ៧៧៧ បាត់ខ្លួន បាន​រកឃើញរលកសញ្ញាមួយ នៅក្នុងមហាសមុទ្រឥណ្ឌា នៅថ្ងៃសៅរ៍ទី៥ ខែមេសានេះ។ សារព័ត៌មានចិនថ្មី បាន​សរសេរ​បន្តទៀតថា នៅក្នុងពេលនេះ គេនៅមិនទាន់ជឿជាក់នៅឡើយថា រលកសញ្ញាដែលរកឃើញ អាចមានការ​ជាប់ទាក់ទង ជា​មួយ​នឹងយន្ដហោះនៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បាត់ខ្លួន​តាំង​ពី​មួយ​ខែមុន។


សាច់ញាតិរបស់ជនរងគ្រោះ នៅជិតរូបយន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអែឡាញ។ (រូបថត straitstimes.com)

បាត់យន្ដហោះ - បេសកកម្មស្វែងរកយន្ដហោះបាត់ខ្លួន ជាមួយនឹងអ្នកដំណើរ២៣៩នាក់នៅលើនោះ បានចូលមក​ដល់ដំណាក់កាលថ្មីមួយទៀត។ ឧបករណ៍ជំនាញខាងរុករករលកសញ្ញា [...]

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

ជាបន្តបន្ទាប់ រាប់ចាប់ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងសូម្បីព្រះមហាក្សត្រ បានបង្ហាញ​ការ​ខ្វែងគំនិតគ្នា ចំពោះធម្មនុញ្ញភាព ឬភាពជាតំណាងពេញលេញ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងមូលរបស់​ស្ថាប័ន​រដ្ឋសភា​នីតិកាលទី៥នេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋសភានីតិកាលទី៥ មិនទាន់​មាន​លក្ខណៈពហុបក្ស ស្របតាមធម្មនុញ្ញភាព នៅឡើយទេ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី

ប្រទេសបី ស្នើ​ឡាវ ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី ដនសាហុង

ប្រទេសបី ស្នើ​ឡាវ ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី ដនសាហុង

ចុងក្រោយនេះ យ៉ាងហោចណាស់ក៏មានប្រទេសបីដែរ ដែលបានស្នើដល់ប្រទេសឡាវ គម្បីផ្អាការសាងសង់​ទំនប់​វារីអគ្គីសនីដនសាហុង។ ការផ្អាកមួយរយៈ គឺដើម្បីផ្តល់ឱកាសដល់ប្រទេសទាំងអស់ ដែលជាសមាជិកគណៈ​កម្មា​ធិការអន្តរជាតិ ទន្លេមេគង្គ សិក្សាថា ត្រូវធ្វើយ៉ាងណា សមស្រប ឬមិនសមស្រប ហើយមានផលប៉ះពាល់ ដល់​បរិស្ថាន​កម្រិតណា ដើម្បីធ្វើការសម្រេច។


ទិដ្ឋភាពនៃតំបន់ដនសាហុង ដែលស្ថិតនៅត្រើយមួយចំហៀងពីព្រំដែនកម្ពុជា។ (រូបថត niimuray)

បរិស្ថាន - មិនត្រឹមតែភាគីកម្ពុជាទេ ដែលធ្វើលិខិត សុំឲ្យរដ្ឋាភិបាលឡាវផ្អាកការ សាងសង់ទំនប់វារីអគ្គីសនី​ដនសាហុង នោះ ត្បិតអីភាគីប្រទេសថៃ និងប្រទេសវៀតណាម ក៏បានធ្វើលិខិតសុំផ្អាកការសាងសង់ផងដែរ។ នេះ​ជាការអះអាងរបស់លោក លឹម គានហោ [...]

អាដហុក​ថ្កោលទោស​ចំពោះ​ការ​សម្រេច សាលា​ដំបូង​រាជធានី​ភ្នំពេញ

អាដហុក​ថ្កោលទោស​ចំពោះ​ការ​សម្រេច សាលា​ដំបូង​រាជធានី​ភ្នំពេញ

សមាគមអាដហុកបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទៅលើសាលាដំបូងរាជធានីភ្នំពេញ ខណៈពេលដែល​អង្គការសង្គមស៊ីវិលមួយនេះ បានរស៊ើបអង្កេត ទៅលើករណីរបស់លោកវន់ ពៅ និងកម្មករ២០ទៀត ឃើញថាគ្មាន​ទោសកំហុសអ្វីនោះទេ។


នៅខាងស្ដាំរូបថតនេះ ៖ កូនប្រុស និងភរិយារបស់លោក វន់ ពៅ នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញសេចក្តី​ថ្លែងការណ៍មួយ ធ្វើការថ្កោលទោសចំពោះ សាលាដំបូងរាធានីភ្នំពេញ មិនអនុញ្ញាត អោយ លោក វន់ ពៅ និង​តំណាងកម្មករចំនួន ២០នាក់ផ្សេងទៀត រាជធានីភ្នំពេញ អោយនៅក្រៅឃុំជាបណ្ដោះអាសន្ន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...