កម្ពុជានឹងមានរថយន្ដក្រុង ដើរដោយអគ្គិសនី ក្នុងពេលខាងមុខ?
បន្ទាប់ពីបានដាក់ឲ្យដំណើរការ នៅក្នុងទីក្រុងធំៗមួយចំនួនរួចមក ក្រុមហ៊ុន វ៉ាំងសង់ បូឡូរ៉េ (Vincent Bolloré) របស់បារាំង មានគម្រោងនឹងពង្រីកបណ្ដាញយានយន្ដ ដើរដោយចរន្ដអគ្គិសនីរបស់ខ្លួន នៅក្នុងទ្វីបអាស៊ីជាបន្តទៅទៀត។ គម្រោងនឹងផ្ដោតជាពិសេស នៅក្នុងទីក្រុងណាដែលសម្បូរជាតិឧស្ម័នពុលច្រើន និងមាននយោបាយចង់អភិវឌ្ឍន៍ តំបន់បៃតងរបស់ខ្លួន ឲ្យកាន់តែច្រើននោះ។ ក្នុងចំណោមបញ្ជីទីក្រុង ដែលក្រុមហ៊ុនបារាំងនេះ កំពុងសម្លឹងមើលនោះ មានទីក្រុងសៀមរាប-អង្គរមួយដែរ របស់កម្ពុជា។

រថយន្ដក្រុង ប្លូប៊ូស ដើរដោយអគ្គិសនី ដែលក្រុមហ៊ុនបូឡូរ៉ូ ដាក់ឲ្យរត់នៅក្នុងទីក្រុងប័រដូ ប្រទេសបារាំង។ (រូបថត Benjemin Raymond)
យានយន្ដអគ្គិសនី - [...]



