Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ថៃ៖ គ្មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី នៅ​មុន​រយៈពេល ១​ឆ្នាំ​៣​ខែ​ឡើយ

ថៃ៖ គ្មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី នៅ​មុន​រយៈពេល ១​ឆ្នាំ​៣​ខែ​ឡើយ

អគ្គមេបញ្ជាការកងទ័ពថៃ ដែលទើបនឹងដឹកនាំធ្វើរដ្ឋប្រហារ ដណ្ដើមកាន់កាប់អំណាចរដ្ឋ នៅក្នុងប្រទេសថៃ បាន​ប្រកាសនៅថ្ងៃសុក្រ ថា នឹងគ្មានការបោះឆ្នោតត្រូវបានរៀបចំធ្វើ នៅមុនពេលមួយឆ្នាំខាងមុខនេះឡើយ។ ក្នុង​រយៈពេលនេះ ប្រទេសថៃ នឹងស្ថិតនៅក្រោមការដឹកនាំ របស់«ក្រុមប្រឹក្សាកំណែទម្រង់» ជាបណ្ដោះអាសន្នសិន។ ក្រុមប្រឹក្សាកំណែទម្រង់នេះ ត្រូវបានគេមើលឃើញថា មានរូបរាងប្រហាក់ប្រហែល នឹង«ក្រុមប្រឹក្សាប្រជាជន» ដែលធ្លាប់ត្រូវបានទាមទារក្នុងពេលកន្លងមក ដោយក្រុមបាតុករប្រឆាំង នឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។


ទាហានកាន់កាំភ្លើងយន្ដ ត្រូវបានដាក់ពង្រាយនៅចំនុចមួយចំនួន ក្នុងរាជធានីបាងកក។ (រូបថត REUTERS)

នយោបាយថៃ - [...]

អ្នក​ស៊ើប​អង្កេត​បន្ត​គិត​ថា យន្ដហោះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង

អ្នក​ស៊ើប​អង្កេត​បន្ត​គិត​ថា យន្ដហោះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង

នាយកការិយាល័យសុវត្ថិភាពគមនាគមន៍ របស់ប្រទេសអូស្ត្រាលី នៅតែបន្តអះអាងកាលពីថ្ងៃសុក្រ ទី៣០ ខែឧសភា ពីទឡ្ហីករណ៍ច្បាស់លាស់របស់ក្រុមអ្នកស៊ើបអង្កេត ដែលបង្ហាញថា តួយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ ពិតជាមាននៅលើមហាសមុទ្រឥណ្ឌា។


រូបថត ពីលើយន្ដហោះ ដែលត្រូវបានបញ្ជូនឲ្យទៅរុករកយន្ដហោះបាត់ខ្លួន។ (រូបថត Reuters)

បាត់យន្ដហោះ - បើតាមផ្កាយរណប ដែលបានតាមដានដំណើររបស់យន្ដហោះប៊ូអីង រហូតដល់យន្ដហោះ​បាន​បាត់​ខ្លួនទាំងស្រុងនោះ នៅថ្ងៃទី៨ ខែមីនានោះ បានឲ្យដឹងថា យន្ដហោះប្រាកដជាបានធ្លាក់បោកខ្លួន នៅកន្លែង​ណា​មួយ នៃរង្វង់ដែលគេបានគូស ក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង ឬអាចទៅខាងជើងនៃប្រទេសថៃ ឆ្ពោះទៅ​ប្រទេស​កាហ្សាស្ដង់។

[...]
សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

បន្ទាប់ពីអនុប្រធានលោក កឹម សុខា បានអះអាង ពីការទាមទារកោះត្រល់ ពីប្រទេសវៀតណាម ត្រលប់មកវិញ តាម​ផ្លូវច្បាប់នោះ ជាថ្មីម្តងទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបន្ទរពីក្រោយអនុប្រធានរបស់ខ្លួន ដោយអះអាងយ៉ាងច្បាស់ថា កោះត្រល់ត្រូវតែជារបស់កម្ពុជា។


ឆ្នេរខ្សាច់ នៅកោះត្រល់។

យុត្តិធម៌ - ក្នុងដំណើរចុះទៅកាន់ខេត្តកំពត នៅចុងសប្តាហ៍នេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងមុតមាំថា តាមពិតកោះត្រល់ជាកោះរបស់ខ្មែរ តែត្រូវបាន​ប្រទេស​វៀតណាម ដណ្តើមយកពីប្រទេសកម្ពុជា។

ប្រមុខគណបក្សជំទាស់ដដែល បញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបថា កោះត្រល់នៅជិតខេត្តកំពត ក្រុងកែបកម្ពុជា ជិតជាង​ឆ្ងាយណាស់ [...]

ចម្រៀង ទុក្ខ​អ្នក​ទោស​គុក​ត្រពាំង​«ផ្លុង» (vdo)

ចម្រៀង ទុក្ខ​អ្នក​ទោស​គុក​ត្រពាំង​«ផ្លុង» (vdo)

«សេរីភាព» នៃអ្នកទាំង២១នាក់ ត្រូវបានវិលមកវិញ ដោយភ្ជាប់មកជាមួយនូវងារជាអ្នកទោស តាម«អំណាច»​សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទាំងមិនមានកំហុសអ្វីទាល់តែសោះ។ នេះជាអត្ថន័យស្នូល នៃបទ​ចំរៀង​មួយបទ ដែលច្រៀងដោយលោក វ៉ន ពៅ បន្ទាប់ពីបានត្រឡប់មកដល់គេហដ្ឋាន និងជាការិយាល័យ​ធ្វើការ​របស់​លោកនោះផង។


លោក វន ពៅ ច្រៀងពេលត្រឡប់មកដល់គេហដ្ឋានវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ទុក្ខអ្នកទោសត្រពាំងផ្លុង - ជាមួយនឹងការច្រៀងរៀបរាប់ពី«ទុក្ខ»លំបាករបស់ខ្លួន ក៏ដូចជាអ្នកទោសដទៃៗ​ផ្សេង​ទៀត ដែលត្រូវបានចាប់ខ្លួនដោយគ្មាន«កំហុសអ្វី»នោះ លោក វ៉ន ពៅ បានរៀបរាប់ពីការរស់ នៅក្នុងពន្ធនាគារ​ត្រពាំងផ្លុង នៃអ្នកទោសមួយចំនួន [...]

ជំហាន​ទៅ​រក​ការ​គ្រប់​គ្រង​ហ្វេសប៊ុក ក្រោម​ហេតុផល​សុវត្ថិភាព?

ជំហាន​ទៅ​រក​ការ​គ្រប់​គ្រង​ហ្វេសប៊ុក ក្រោម​ហេតុផល​សុវត្ថិភាព?

បន្ទាប់ពីមានសកម្មភាព តាមរំខានគេហទំព័ររដ្ឋាភិបាល (Hacker) ជាបន្តបន្ទាប់មក មន្រ្តីជាន់ខ្ពស់របស់ប្រទេស​កម្ពុជា បាន​សម្តែង​ការព្រួយបាម្ភ លាយឡំ ជាមួយនឹងការព្រមានចាត់វិធានការម៉ឺងម៉ាត់ អំពីបញ្ហាសុវត្ថិភា​ពតាម​ប្រព័ន្ធ​អ៊ីនធើណែត មានទាំងករណីបណ្តាញសង្គមហ្វេសប៊ុក ជាដើម។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា​នៅមិនទាន់បានកំណត់ចាត់វិធានការ ទៅលើការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នោះនៅឡើយ។


រូបថតរបស់ក្រុមអានាមិកកម្ពុជា ផ្សាយនៅលើហ្វេសប៊ុក បង្ហាញពីការសកម្មភាពរបស់ពួកគេ ក្នុងការវាយ​ប្រហារ​ទៅលើគេហទំព័រនានា។

សុវត្ថិភាព - «កម្ពុជាយើងបើកទូលាយទាំងអស់ ហើយគ្មានប្រទេសណា ដែលមានការបើកទូលាយជាង នៅ​ប្រទេស​​យើងនោះទេ។ (...) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...