មន្រ្តីសង្គមស៊ីវិល៖ រដ្ឋាភិបាលកាន់តែសន្យា ព្រៃឈើកាន់តែវិនាស
មន្រ្តីសង្គមស៊ីវិលបានលើកឡើងថា ជារឿយៗមន្រ្តីក្នុងជួររដ្ឋាភិបាលតែងតែសន្យា នឹងថែក្សាធនធានព្រៃមិនឱ្យបាត់បង់នោះទេ រហូតដល់ភ្នាល់ហ៊ានដាក់ជីវិត ប៉ុន្តែផ្ទុយទៅវិញគេឃើញថា «កាន់តែសន្យា ព្រៃឈើកាន់តែវិនាសហិនហោច»។

ក្រុមយុវជនប្រារព្ធទិវាបរិស្ថានពិភពលោក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
បរិស្ថាន - ជាសកម្មជនការពារសិទ្ធិមនុស្ស មកពីជម្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក បូ ពៅ បានថ្លែងរិះគន់រដ្ឋាភិបាល ចំពោះចំណាត់ការនៃការថែរក្សាធនធានព្រៃឈើថា និយាយបានតែនិយាយ តែមិនដែលចាត់វិធានការតឹងរ៉ឹងណាមួយ ទៅលើជនល្មើសដែលបំផ្លាញធនធានព្រៃឈើ និងសត្វព្រៃនោះទេ។ ការកាប់បំផ្លាញព្រៃឈើ [...]

