Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ការ​ហៅ​សមាជិក​រដ្ឋាភិបាល​ទៅ​សួរ​នៅ​រដ្ឋសភា ដើម្បី​គ្រាន់​នឹង​ល្អ​មើល?

ការ​ហៅ​សមាជិក​រដ្ឋាភិបាល​ទៅ​សួរ​នៅ​រដ្ឋសភា ដើម្បី​គ្រាន់​នឹង​ល្អ​មើល?

បើទោះមានការរិះគន់ថាខ្វះតម្លាភាព និងមិនមានប្រសិទ្ធភាព ពីសំណាក់គណបក្សសង្រ្គោះជាតិ ក៏ដោយ ក៏សភា​ដែលបង្កើតឡើងជាឯកបក្ស គឺគណបក្សប្រជាជនកម្ពុជានោះ គ្រោងនឹងបន្តកោះហៅរដ្ឋមន្រ្តីចំនួនបីរូបទៀត ទៅ​ឆ្លើយ​បំភ្លឺការសួរដេញដោលដោយសមាជិកសភា។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

តម្លាភាព - រដ្ឋមន្រ្តីក្រសួងកសិកម្មលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គៀនហោ និងរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ នឹងត្រូវកោះហៅទៅឆ្លើយបំភ្លឺ អំពីបញ្ហាផ្សេងៗក្រោម​ការដឹកនាំ​របស់ពួកគេ បន្ទាប់ពីមានការជជែកគ្នា នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២៣ [...]

ជន​សង្ស័យ​សំខាន់​នៃ​ការ​បាត់​យន្ដហោះ MH370 គឺ​អាកាស​យានិក!

ជន​សង្ស័យ​សំខាន់​នៃ​ការ​បាត់​យន្ដហោះ MH370 គឺ​អាកាស​យានិក!

សារព័ត៌មានអង់គ្លេស ដេល្លីមៀរ័រ (Daily Mirror) បានទម្លាយពីចំណុចថ្មីៗ ដែលខ្លួនទទួលបានពីអាជ្ញាធរម៉ាឡេស៊ី ទាក់ទងនឹងការស៊ើបអង្កេត ទៅលើការបាត់ខ្លួន នៃយន្ដហោះប៊ូអីង ៧៧៧។ ចំណុចថ្មីៗទាំងនោះ បានបាញ់​មុខ​ព្រួញនៃការសង្ស័យ ទាក់ទងនឹងមូលហេតុ ដែលធ្វើឲ្យយន្ដហោះបាត់ខ្លួន ទៅរកមេបញ្ជាការអាកាសយានិក លោក ហ្សាហារី អាមេដ សារ (Zaharie Ahmad Shah) ដែលជាអ្នកដឹកនាំកាន់ចង្កូតយន្ដហោះ។


លោក ហ្សាហារី អាមេដ សារ មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ៧៧៧ ដែលបាត់ខ្លួន។ (រូបថតហ្វេសប៊ុក)

បាត់យន្ដហោះ - សារព័ត៌មានអង់គ្លេស ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា បានរាយការណ៍ថា ខុសប្លែក​ពី​អាកាសយានិកផ្សេងទៀត នៃក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ លោក ហ្សាហារី អាមេដ សារ [...]

ប៉ាគីស្ថាន៖ រំលោភ​បូក​រួច យក​ទៅ​ព្យួរ ក

ប៉ាគីស្ថាន៖ រំលោភ​បូក​រួច យក​ទៅ​ព្យួរ ក

យុវតីអាយុ២១ឆ្នាំមួយរូប ត្រូវបានបុរសបីនាក់ ចាប់រំលោភបូក ហើយបន្ទាប់មកត្រូវបានយកទៅព្យួរក ដើម្បីបង្វែរ​សំនុំរឿងថា ជាការធ្វើអត្តឃាត។ អ្វីដែលគួរឲ្យហួសចិត្តនោះ គឺជនម្នាក់ ពីក្នុងចំណោមជនល្មោភកាមទាំងបី មិនមែន​នរណាផ្សេង ដែលនាងមិនដែលស្គាល់នោះឡើយ ព្រោះ«ជាសង្សារបស់នាង»។


ស្ត្រីជាតិប៉ាគីស្តង់មួយរូប។ (រូបថត ឯកសារ)

រំលោភសេពសន្ថវៈ - សំនុំរឿងចាប់រំលោភថ្មី ដែលធ្វើឲ្យរំជួលដល់ប្រទេសប៉ាគីស្ថាន។ យុវតីអាយុ២១ឆ្នាំមួយ ត្រូវ​បានរងនឹងការចាប់រំលោភបូក យ៉ាងសាហាវព្រៃផ្សៃ មុននឹងនាងត្រូវបានជនល្មើស យកទៅព្យួរក។ នេះបើតាមការ​ប្រកាសឲ្យដឹង របស់នគរបាល។

ព្រឹត្តិការណ៍ដែលគេនឹងស្មានមិនដល់នោះ ជនល្មើសម្នាក់ពីក្នុងចំណោមនោះ [...]

កឹម សុខា៖ មហា​បាតុកម្ម​អាច​កើត​ឡើង​ជា​ថ្មី

កឹម សុខា៖ មហា​បាតុកម្ម​អាច​កើត​ឡើង​ជា​ថ្មី

អនុប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា បានព្រមានថាមហាបាតុកម្ម ដឹកនាំដោយគណបក្សសង្រ្គោះជាតិ អាចនឹងកើតឡើងជាថ្មី ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនសម្រួលឲ្យមានការកែទម្រង់ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឲ្យមានភាពយុត្តិធម៌ត្រឹមត្រូវ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - ក្នុងជំនួបជាមួយលោក ប្រសាទ សូរីយា សូបេឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា ស្តីពីបញ្ហាសិទិ្ធមនុស្ស លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ចំណុច​គន្លឹះ ដែលនាំឲ្យអូសបន្លាយ ដល់ការចរចានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា [...]

ច្រឡំ​ចុច​ទូរស័ព្ទ​ហៅ​នគរបាល... ដូច​រាយការណ៍​ពី​ដំណាំ​«កញ្ឆា»​ខ្លួន​ឯង

ច្រឡំ​ចុច​ទូរស័ព្ទ​ហៅ​នគរបាល... ដូច​រាយការណ៍​ពី​ដំណាំ​«កញ្ឆា»​ខ្លួន​ឯង

កាលពីដើមសប្ដាហ៍មុន បុរសម្នាក់បានទូរស័ព្ទដោយច្រឡំ ទៅលេខទូរស័ព្ទសង្គ្រោះបន្ទាប់របស់នគរបាល។ ប៉ុន្តែ​ហេតុការណ៍ដ៏អាក្រក់បានកើតឡើង ត្រឡប់ទៅរកបុរសនោះវិញ។ ព្រោះការច្រឡំនេះ បានធ្វើឲ្យកងកម្លាំងនគរបាល រកឃើញនូវដំណាំ«កញ្ឆា»យ៉ាងធំមួយ នៅក្នុងផ្ទះរបស់បុរស។


រូបប្រៀបធៀប ដំណាំកញ្ឆា នៅក្នុងចំការ។ (រូបថត ឯកសារ)

គ្រឿងញៀន ជាការបំបែកសំនុំរឿង ដោយមិនពិបាក និងដោយកម្រ ដែលអាជ្ញាធរនៃប្រទេសអង់គ្លេស ក្នុងតំបន់​ឆេសៀរ (Cheshire) មិនដែលជួបប្រទះ។ ការហួសចិត្ត របស់កងកម្លាំងនគរបាល រហូតចុះផ្សាយហេតុការណ៍ នៃការ​ចាប់ខ្លួននេះ នៅក្នុងទំព័រទ្វីសធើររបស់ខ្លួន ដូចខាងក្រោម (ជាភាសាអង់គ្លេស)៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...