Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ឡុង រី និង នុត រំដួល ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ទៅ នៅ​រសៀល​នេះ

ឡុង រី និង នុត រំដួល ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ទៅ នៅ​រសៀល​នេះ

បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ដ្រ របស់គណបក្សសង្គ្រោះជាតិចំនួនពីររូបទៀត លោក ឡុង រី និងលោក នុត រំដួល ត្រូវបាននគរបាលចាប់ខ្លួន នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ។


លោក ឡុង រី និងលោក នុត រំដួល បានផ្សាយវីដេអូមួយ នៅមុនការឃាត់ខ្លួន។ (រូបថតផ្ដិតពីវីដេអូ)

នយោបាយ - នៅរសៀលថ្ងៃទី១៧ ខែកក្កដា ម៉ោងប្រមាណជា ៣ និង ៣០ នាទីនគរបាល​មួយក្រុម​ បាន​ចុះ​ដល់​ផ្ចះ​របស់​លោក ឡុង រី ​បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ របស់គណបក្ស​សង្គ្រោះ​ជាតិ និងជាប្រធានក្រុម​អង្គរ័ក្ស​របស់​លោក​ សម ​រង្ស៊ី នៅ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។ ក្រុមនគរបាល ដែលដឹកនាំដោយលោក ជួន ណារិន​ [...]

សម រង្ស៊ី នឹង​ត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ១៩ កក្កដា​នេះ

សម រង្ស៊ី នឹង​ត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ១៩ កក្កដា​នេះ

ការបាត់ដំណឹង មិនឃើញមានប្រតិកម្ម របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្កឲ្យមានចំងល់ ដល់បណ្ដាអ្នកតាមដាន ស្ថានការណ៍នយោបាយកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាបានផ្ទុះឡើង រហូតឈាន​ទៅ​ដល់ការចាប់ឃុំខ្លួន មន្ត្រីជានខ្ពស់របស់គណបក្សនេះ ចំនួន៦រូប។ ប៉ុន្តែប្រភពដែលស្និតនឹងលោក សម រង្ស៊ី នៅ​ប្រទេសបារាំង បានទម្លាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា មេដឹកនាំគណបក្សប្រឆាំងដ៏ល្បីឈ្មោះ នឹងវិល​ត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃ១៩ ខែកក្កដា ខាងមុខ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយ - ព្រឹត្តិការណ៍នយោបាយក្នុងប្រទេសកម្ពុជា [...]

ជាម យៀប គាំទ្រ​ការ​ចាប់​ខ្លួន​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ

ជាម យៀប គាំទ្រ​ការ​ចាប់​ខ្លួន​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ

សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាសមាជិកគណៈកម្មការចម្រុះ របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានហៅការចាប់ខ្លួនបេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ដោយសមត្ថកិច្ចរដ្ឋាភិបាល​គណបក្ស​សប្រជាជនកម្ពុជា ថាជាសកម្មភាពស្របច្បាប់។


លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

យុត្តិធម៌ - លោក ជាម យៀប បានពន្យល់ថាបេក្ខជនតំណាងរាស្រ្តទាំង៥៥រូបនៃគណបក្សសង្គ្រោះជាតិ មិនទាន់​បានក្លាយជាអ្នកតំណាងរាស្ត្រនៅឡើយទេ ដោយពួកគាត់ទាំង ៥៥ រូប នៃគណបក្សសង្គ្រោះជាតិនោះ ពុំទាន់បាន​ចូលធ្វើពិធីសច្ចាប្រណិធាន និងស្បថចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ និងចំពោះព្រះភ័ក្ត្រ សម្តេចព្រះសង្ឃរាជ​ទាំង​ពីរគណៈនៅឡើយទេ។

[...]
តុលាការ​កោះ​ហៅ កឹម សុខា ទៅ​សាក​សួរ

តុលាការ​កោះ​ហៅ កឹម សុខា ទៅ​សាក​សួរ

យុត្តិធម៌ - ក្នុងដីកាកោះដែលចុះហត្ថលេខា ដោយចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានឲ្យដឹងថា អញ្ជើញឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦១ ឆ្នាំ ជាតិខ្មែរ ជាអ្នកទទួលខុសត្រូវក្នុងនាមមេដឹកនាំ​គណបក្សសង្រ្គោះជាតិ មានទីលំនៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ក្រុម៣៨ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានប្រគល់ជូនដល់តំណាង​ របស់គណបក្សសង្រ្គោះ​ជាតិ​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះបានកំណត់ថា៖ «ឲ្យ (កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ) ចូលទៅកាន់​សាលាតំបូងរាជធានីភ្នំពេញ ជាន់ទី៣ បន្ទប់(គ) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ត្រឹមវេលាម៉ោង៨ព្រឹក។»

ក្រោយការចេញដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ គណបក្សសង្រ្គោះជាតិ តាមរយៈសេចក្តីប្រកាស​ព័ត៌មានរបស់ខ្លួនមួយច្បាប់ ចុះថ្ងៃទី១៧ ខែកក្កដា [...]

បន្ត​រក​ចាប់​ខ្លួន​តំណាង​រាស្រ្ត​ប្រឆាំង ដោយ​តុលាការ​រាជធានី​ភ្នំពេញ

បន្ត​រក​ចាប់​ខ្លួន​តំណាង​រាស្រ្ត​ប្រឆាំង ដោយ​តុលាការ​រាជធានី​ភ្នំពេញ

តំណាងរាស្រ្ត៥រូប និងយុវជនម្នាក់ មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសរកាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤។ ឯតំណាងរាស្រ្ត និងក្រុមយុវជនមួយចំនួនទៀត មកពីគណបក្សសង្គ្រោះជាតិ ក៏នឹងត្រូវតុលាការមួយនេះចេញដីកា ចោទប្រកាន់ និង​បន្តឃុំខ្លួនជាបន្តបន្ទាប់ នាពេលខាងមុខនេះដែរ។


លោកស្រី មូរ សុខហួរ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិពីររូបទៀត នៅមុខទីលាន ប្រជាធិបតេយ្យ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ប្រព័ន្ធយុត្តិធម៌ - តំណាងរាស្រ្តជាប់ឆ្នោត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...