តារាសម្តែងសក់ធំក្នុងភាពយន្ដ«ស្បែកគង់» ត្រូវចោរលួចរបស់ក្នុងឡាន ព្រោះស្រវឹងជ្រុល
ហេតុការណ៍ មួយកាលវេលាម៉ោងជាង៣ អធ្រាត្រ ឈានចូល ថ្ងៃទី២៧ សីហា នៅចំណុចផ្លូវ បេតុងភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបង្កឱ្យមានការភ្ញាក់ផ្អើល ខណៈពេលដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែងដែលមានសក់ធំ និងជាតន្រ្តីករម្នាក់ត្រូវបានចោរលួចសម្ភារៈមួយចំនួនពីក្នុងឡាន ពេលតារារូបនេះចតឡាននៅលើផ្លូវហើយបានដេកលក់។
បុរស ដែលជាតារាសម្តែងសក់ធំនេះ ត្រូវគេស្គាល់ឈ្មោះ សំ ជីវ័ន្ត។ មុនពេលកើតហេតុគេបានឃើញលោក សំ ជីវ័ន្ត បានបើករថយន្ត មួយគ្រឿងម៉ាក ហុងដា ហ្វិត ពណ៌ស ពាក់ស្លាក់លេខ បណ្តោះអាសន្ន ៥៥៣២ ក្នុងទិសដៅពីលិច ទៅកើត ខណៈមក ដល់ចំណុចខាង លើស្រាប់តែឈប់រថយន្ត។ បន្ទាប់ពីបានឈប់រថយន្ត បុរសម្នាក់បានដេកលង់លក់នៅក្នុង រថយន្តរបស់គេ។ នៅប្រមាណជាកន្លះម៉ោង ខណៈពេលបុរសនោះកំពុងដេកលង់លក់ មានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានឈប់ម៉ូតូក្បែររថយន្ត ធ្វើដូចជាមនុស្សស្គាល់គ្នា [...]
