កែម ឡី៖ អន្តោប្រវេសន៍ដែលគួរបារម្ភ គឺ«អន្តោប្រវេសន៍វៀតណាម» (vdo)
ក្នុងសន្និសិទសារព៌ត័មាន នៅសកលវិទ្យាល័យខេមរៈ កាលពីព្រឹកថ្ងៃទី១៣ ខែតុលានេះ បណ្តាក្រុមយុវជន និងសហគមនៃអ្នករងគ្រោះដោយបញ្ហាដីធ្លីជាច្រើន នៅតែបន្តសម្តែងការព្រួយបារម្មណ៍របស់ពួកគេ នៅចំពោះការបណ្តេញចេញដោយបង្ខំ និងគ្មានដំណោះស្រាយពីរដ្ឋាភិបាល។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា បែរជាទទួលយកជនជាតិដទៃ មកបន្ថែមបន្ទុកលើការទទួលខុសត្រូវរបស់ខ្លួន និងផ្តល់ការលំបាកដល់ពលរដ្ឋរងគ្រោះ ដោយបញ្ហាដីធ្លីជាបន្តបន្ទាប់ នាពេលអនាគត។
សម្រាប់លោក កែម ឡី អ្នកវិភាគឯករាជ្យ ដែលមានវត្តមាននៅក្នុងសន្និសីទការសែតនោះដែរ បានលើកឡើងថា អ្វីទាំងនោះ មិនមែនជាបញ្ហាដែលដោះស្រាយមិនបានទេ។ លោកបានធ្វើការរំលឹកថា រដ្ឋាភិបាលអូស្ត្រាលីបច្ចុប្បន្ន កំពុងរងនូវការរិះគន់ពីបណ្តាប្រទេសធំៗជាច្រើន។ តែសម្រាប់កម្ពុជាវិញ [...]