Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

សាយ សំអាល់៖ នយោបាយ​ថ្មី ដក​ដី​ជាង​ប្រាំ​ម៉ឺន​ហិកតា​ពី​ក្រុមហ៊ុន

សាយ សំអាល់៖ នយោបាយ​ថ្មី ដក​ដី​ជាង​ប្រាំ​ម៉ឺន​ហិកតា​ពី​ក្រុមហ៊ុន

នៅក្នុងសន្និសីទកាសែត នា​រសៀល​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៤ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន លោក​រដ្ឋមន្ត្រី សាយ សំអាល់ បាន​«ឈរ»​អាន​តាម ស.ជ.ណ របស់​ទីស្តីការ​គណរដ្ឋមន្រ្តី ដែល​បាន​​សម្រេច​លុប និង​កាត់​យក​ដី​សម្បាទាន​សេដ្ឋកិច្ច នៅ​តាម​បណ្តា​ខេត្ត​សំខាន់ៗ នៃ​ប្រទេស​កម្ពុជា​​រួម​​មាន នៅ​​ខេត្ត​​មណ្ឌលគីរី, ខេត្ត​កំពង់ស្ពឺ, ខេត្ត​ព្រះសីហនុ, ខេត្ត​បន្ទាយមានជ័យ, ខេត្ត​ព្រះវិហារ, ខេត្ត​កំពង់ធំ, ខេត្ត​​ឧត្តរមានជ័យ, ខេត្ត​បាត់បង និង​ខេត្ត​ក្រចេះ សរុប​មាន​ចំនួន​១១ក្រុមហ៊ុន។

ជាមួយនឹងសំនួរថា ពេល​សម្រេច​ផ្តល់​ដី​សម្បទាន​ទាំង​នោះ ដល់​ក្រុមហ៊ុន តើ​រាជរដ្ឋាភិបាល​បាន​ត្រួត​ពិនិត្យ​មុន​​ពេល​​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​លើ​លទ្ធភាព​របស់​ក្រុមហ៊ុន​នោះ​ដែរ​ឬ​ទេ?

លោករដ្ឋមន្រ្តីក្រសួងបរិដ្ឋាន បានឆ្លើយថា៖ «យើងក៏បានចុះទៅមើលដែរ។ ហើយតំបន់យើង​ភាគច្រើន​មិន​មានប្រជាជនទេពីមុនមក។ [...]

សារព័ត៌មាន​នៅ​អ៊ឺរ៉ុប ចាប់​អារម្មណ៍​នឹង​សម្ដី​របស់ នួន ជា

សារព័ត៌មាន​នៅ​អ៊ឺរ៉ុប ចាប់​អារម្មណ៍​នឹង​សម្ដី​របស់ នួន ជា

អ្នករាយការណ៍ព័ត៌មាន របស់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បាន​អាន​សារព័ត៌មាន​នៅ​អ៊ឺរ៉ុប ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដែល​​និយាយ​​​ពី​កម្ពុជា​ ហើយ​សូម​ធ្វើការ​សង្ខេប​ជូន នូវ​ព្រឹត្តិការណ៍​នេះ​ជូន​ដូច​ត​ទៅ។ សារព័ត៌មាន​នោះ​ជា​ច្រើន បាន​ដាក់​អត្ថបទ​ទាំង​ស្រុង ដែល​សរសេរ​ដោយ ទី​ភ្នាក់ងារ​សារព័ត៌មាន​បារាំង អាអេហ្វប៉េ (AFP) និង​ខ្លះ​ទៀត បាន​យក​អត្ថបទ​នេះ​មក​កែ​ឆ្នៃ​ខ្លះៗ​ តែ​នៅ​តែ​មាន​ន័យ​ប្រហាក់​ប្រហែល​គ្នា។

សារព័ត៌មាន​ឆ្វេង​និយម​របស់​បារាំង លីបេរ៉ាស៊ីយ៉ុង (Liberation) បាន​ដាក់​ចំណង​ជើង​ធំៗ​ថា «កម្ពុជា៖ នួន ជា បាន​បរិហារ​ពី​"រឿងនិទាន" នៅ​ក្នុង​សវនាការ​កាត់​ទោស​ខ្លួន»។ លោក នួន ជា​អតីត​បង​ធំ​ទី​ពីរ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ បន្ទាប់​ពី​បង​ធំ​ទី​មួយ ប៉ុលពត ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។  លោក នួន ជា អាយុ​៨៨​ឆ្នាំ ជា​កម្មាភិបាល​ជាន់​ខ្ពស់​របស់​របប​អាវ​ខ្មៅ [...]

ព្រះសង្ឃ​មួយ​អង្គ ត្រូវ​សន្តិសុខ​ខណ្ឌ័​ដូន​ពេញ​«ឆក់» និង​វាយ​«បី»​ដំបង

ព្រះសង្ឃ​មួយ​អង្គ ត្រូវ​សន្តិសុខ​ខណ្ឌ័​ដូន​ពេញ​«ឆក់» និង​វាយ​«បី»​ដំបង

ភាពស្ងប់ស្ងាត់​នៃ​ការ​ប្រើ​ហិង្សា ពី​សំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ មក​លើ​បាតុករ មិន​មាន​រយៈ​ពេល​យូរ​ត​ទៅ​ទៀត​ទេ។ ការ​ប្រើ​ហិង្សា​ជា​ថ្មី​ទៀត របស់​ក្រុម​សន្តិសុខ​ទាំង​នោះ ធ្វើ​ឲ្យ​គេ​នៅ​តែ​មាន​មន្ទិល ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ការ​បំបិត​មាត់​មិន​ឲ្យ​មាន​ការ​តស៊ូ​មតិ និង​ការ​ទុក​បញ្ហា​មិន​ដោះ​ស្រាយ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។

នៅថ្ងៃទី១៧ ខែតុលានេះ ព្រះសង្ឃ​ព្រះ​នាម ស៊ុំ សុវណ្ណនី បាន​រង​នូវ​អំពើ​ហិង្សា​ជា​ថ្មី​ទៀត ពី​សំណាក់​ក្រុម​សន្ដិសុខ។ ព្រះអង្គ​បាន​មាន​សង្ឃ​ដីការ​ថា ខណៈ​ពេល​ដែល​ព្រះអង្គ​បាន​ដង្ហែរ​ដាក់​ញត្តិ ជា​មួយ​ពលរដ្ឋ​ដទៃ​ទៀត ហើយ​បាន​និមន្ត​មក​ដល់ ជិត​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ពេល​នោះ​មាន​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​មួយ​ក្រុម បាន​ប្រើ​ដំបង​វាយ​ទៅ​លើ​ព្រះ​កេស និង​វាយ​ចំ​ក្បែរ​ត្របក​ភ្នែក​ខាង​ស្តាំ​ផ្នែក​ខាង​ក្រោម យក​ដំបង​បុក​ត្រូវ​ដៃ និង​ឆក់​មួយ​ដំបង​ឆក់។

[...]
រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដក​ដី​ជាង​១ម៉ឺន​ហិកតា ពី​១១ក្រុមហ៊ុន​ជា​បន្ត​បន្ទាប់

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដក​ដី​ជាង​១ម៉ឺន​ហិកតា ពី​១១ក្រុមហ៊ុន​ជា​បន្ត​បន្ទាប់

តាមសេចក្តីជូនដំណឹង របស់​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃ​ទី១៦ ខែ​តុលា​ម្សិល​ម៉ិញ បាន​លើក​ឡើង​ថា លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នឹង​ជួប​ជា​មួយ​អ្នក​សារព័ត៌មាន ធ្វើការ​បំភ្លឺ និង​បក​​ស្រាយ​បញ្ហា​គោល​​នយោបាយ គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​ប្រាំ​នេះ។

សូមរំលឹកថា កាល​ពី​ថ្ងៃ​ទី៧ ខែតុលា កន្លង​មក​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចេញ​នូវ​«អនុក្រិត្យ» ស្តី​ពី​និរាករណ៍​អនុក្រឹត្យ ស្តី​ពី​ការ​កំណត់​តំបន់​គ្រប់​គ្រង ក្នុង​តំបន់​ការពារ​ធម្មជាតិ ទៅ​ជា​តំបន់​ប្រើប្រាស់​ដោយ​ចិរភាព និង​អនុក្រឹត្យ ការ​ធ្វើ​អនុ​ប្រយោគ​ផ្ទៃ​ដី ក្នុង​តំបន់​ការពារ​ធម្មជាតិ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហនុ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង។

ក្នុងអនុក្រិត្យខាងលើ បានសម្រេចលុបចោល នូវគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនចំនួនបី [...]

ប្រតិកម្ម​​ប្រឆាំង​ស្ត្រី «វាយ​កំទេច​ព្រះពុទ្ធ​បដិមា ព្រោះ​មាន​រូប​សណ្ឋិត»

ប្រតិកម្ម​​ប្រឆាំង​ស្ត្រី «វាយ​កំទេច​ព្រះពុទ្ធ​បដិមា ព្រោះ​មាន​រូប​សណ្ឋិត»

បន្ទាប់ពីស្រ្តីជាតិ​ញូហ្សេឡេន​ម្នាក់ ដែល​បាន​វាយ​កំទេច​រូប​បដិមា នៅ​ក្នុង​ប្រាសាទ​បាយ័ន បាន​ឆ្លើយ​ដោះ​សារ តាម​​រយៈ​សារព័តមាន​បរទេស​នានា ថា​ដោយ​សារ​តែ​មាន​វិញ្ញាណ​ចម្លែក ចូល​សណ្ឋិត​ក្នុង​ខ្លួន ទើប​បណ្តាល​​ឱ្យ​នាង​វាយ​កំទេច​ព្រះ​ពុទ្ធ​បដិមា ត្រូវ​បាន​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ​ហ្វេសប៊ុក រិះ​គន់​យ៉ាង​ខ្លាំង និង​​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ដាក់​ទោស ចំពោះ​ស្រ្តី​រូប​នោះ​ឱ្យ​ខាន​តែ​បាន។

សារព័ត៌មាន របស់​ប្រទេស​ញ៊ូវហ្សេឡេន បាន​ស្រង់​សម្តី​ស្រ្តី​រពិស​ដៃ​«ផ្ទៃ​មិន​ឆ្អែក»​នេះ​ថា នាង​មិន​មាន​ចេតនា វាយ​បំផ្លាញ​រូប​ព្រះ​ពុទ្ធ​បដិមា នៅ​ក្នុង​ប្រាសាទ​បាយ័ន​​ទេ ប៉ុន្តែ​ដោយ​សារ​តែ​មាន​រឿង​ចម្លែក បាន​​កើត​ឡើង​ចំពោះ​នាង ដែល​ក្នុង​ពេល​ដែល​នាង​នៅ​ក្នុង​ប្រាសាទ​នោះ នាង​លឺ​សំលេង​អ្វី​ម្យ៉ាង កំពុង​តែ​និយាយ​ជា​មួយ​នាង។ ស្រ្តី​ជាតិ​ញ៊ូហ្សេឡេន បាន​បន្ត​ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...