Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

អង្គការ​ចំនួន១០ ទទួល​បាន​វិញ្ញាបនបត្រ «​អភិបាល​កិច្ច​ល្អ»

អង្គការ​ចំនួន១០ ទទួល​បាន​វិញ្ញាបនបត្រ «​អភិបាល​កិច្ច​ល្អ»

រហូតមកដល់ពេលនេះ មាន​អង្គការ​ចំនួន​៥៣​ហើយ ដែល​ទទួល​បាន​នូវ​វិញ្ញាបន​បត្រ និង​មាន​អង្គការ​ចំនួន​១៦៥​ទៀត ដែល​ស្ថិត​ក្នុង​ការ​ពិនិត្យ​ពិច័យ ក្នុង​ការ​ផ្តល់​នូវ​វិញ្ញាបន​បត្រ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ សឿង សារឿន ប្រធាន​អង្គការ​គណកម្មាធិការ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា។

លោក សឿង សារឿន បាន​ពន្យល់​ថា អង្គការ​ដែល​ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ លុះ​ត្រា​តែ មាន​៦​ចំណុច។ ទី១. មាន​អភិបាល​កិច្ច​ល្អ ក្នុង​នោះ​មាន​គោល​នយោបាយ ត្រឹម​ត្រូវ មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ច្បាស់​លាស់ សម្រាប់​ដឹកនាំ​អង្គភាព​ឱ្យ​មាន​ជោគជ័យ។ ទី២. ពិនិត្យ​ទៅ​លើ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ធ្វើ​យ៉ាង​ណា​ឱ្យ​ហិរញ្ញ​វត្ថុ ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ ឬ​ប្រភព​ផ្សេងៗ​មាន​ការ​គ្រប់​គ្រង ដោយ​គ្មាន​អំពើ​ពុក​រលួយ ការ​កេង​ប្រវញ្ច និង​ការ​ឆ្លើយ​នូវ​តម្រូវ​ការ​របស់​ប្រជាជន។ ទី៣. ការ​ទំនាក់​ទំនង​ផ្ទៃ​ក្នុង និង​ការ​ទំនាក់​ទំនង​នៅ​ខាង​ក្រៅ [...]

សម រង្ស៊ី សន្យា​ជួយ​តំណាង​អ្នក​ភូមិ​បឹង​កក់ ដែល​ជាប់​ឃុំ

សម រង្ស៊ី សន្យា​ជួយ​តំណាង​អ្នក​ភូមិ​បឹង​កក់ ដែល​ជាប់​ឃុំ

លោក សម រង្ស៊ី បានថ្លែងថា នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ ក្នុង​ករណី​ការ​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​បឹង​កក់​ទាំង ១០​នាក់ ដែល​ក្នុង​នោះ មាន​ព្រះ​សង្ឃ​មួយ​អង្គ​ផង​ដែរ។ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​ថ្លែង​ដូច្នេះ នៅ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍​បឹង​កក់ ប្រមាណ​ជា ៥០នាក់ ដែល​បាន​ធ្វើ​ដំណើរ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​ហែង មក​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខ័ណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី ០៨ ខែ​ធ្នូ នេះ ដើម្បី​សុំ​ឲ្យ​លោក សម រង្ស៊ី ជួយ​ធ្វើ​អន្តរាគមន៍ លើ​ករណី​ការ​ចាប់​ខ្លួន​អ្នក​តំណាង​ទាំង ១០រូប របស់​ក្រុម​ខ្លួន។

ឆ្លើយតបនឹងការស្នើសុំនោះ លោក សម រង្ស៊ី បាន​និយាយ​ថា លោកមានការឈឺចាប់ដូចគ្នា ចំពោះ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ និងអ្នកតំណាងភូមិបឹងកក់នេះ ហើយ​ប្រសិន​បើ​មាន​ឱកាស លោកនឹងលើក​យក​បញ្ហានេះ [...]

ថោង សារ៉ាត់ ​​គេច​​ខ្លួន​បាត់​ឈឹង ខណៈ​ឪពុក​ម្តាយ​​ចូល​​ពន្ធនាគារ​​ជំនួស

ថោង សារ៉ាត់ ​​គេច​​ខ្លួន​បាត់​ឈឹង ខណៈ​ឪពុក​ម្តាយ​​ចូល​​ពន្ធនាគារ​​ជំនួស

ខណៈពេលដែលអង្គរក្សទាំងបួន និង​ឪពុក​ម្តាយ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃសរ​នោះ លោក ថោង សារ៉ាត់ ឯ​ណេះ​វិញ កំពុង​ស្ថិត​ក្នុង​ការ​គេច ឬ​លាក់​ខ្លួន​បាត់​ដំណឹង​ឈឹង។ បញ្ហា​នេះ​ត្រូវ​បាន​ប្រធាន​អនុ​គណៈកម្មការ ការពារ រក្សា​សន្តិសុខ លោក នេត សាវឿន បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្លាំង​ជំនាញ​កំពុង​តាម​ចាប់​ខ្លួន​មេ​ឧក្រិដ្ឋ​ជន​រូប​នេះ  ហើយ​លោក​រំពឹង​ថា នឹង​អាច​ចាប់​បាន ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​នេះ។

ឯអ្នកស្រី ឌួង ថាវរី ដែល​ត្រូវ​ជា​ភរិយា​ទី​មួយ​របស់​លោក ថោង សារ៉ាត់ រួម​ទាំង​បង​ប្អូន​បី​នាក់​ផ្សេង​ទៀត មាន​ឈ្មោះ តាំង សុខ, សុខ ខេង និង​ សុខ ឡាយ ក៏​ស្ថិត​ក្នុង​ការ​រត់​គេច​ខ្លួន​ដែរ។ មក​ទល់​ពេល​នេះ អ្នក​ទាំង​បួន​នាក់ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​សមត្ថកិច្ច ឬ​តុលាការ ថា​នឹង​មាន​ជាប់​ពាក់​ព័ន្ធ ឬ​យ៉ាង​ណា​នោះនៅ​ឡើយ​។

សូមរំលឹកថា [...]

សាយ បូរី៖ ច្បាប់ គ.ជ.ប (ថ្មី)  «ខុស»​រដ្ឋធម្មនុញ្ញ ត្រង់​«សញ្ជាតិ»

សាយ បូរី៖ ច្បាប់ គ.ជ.ប (ថ្មី) «ខុស»​រដ្ឋធម្មនុញ្ញ ត្រង់​«សញ្ជាតិ»

សាស្រ្តចារ្យច្បាប់ជំនាញ​នីតិរដ្ឋបាល លោក​បណ្ឌិត សាយ បូរី បាន​ធ្វើការ​ពន្យល់​បញ្ហា​«សញ្ជាតិ»​តែ​មួយ ឬ​សញ្ជាតិ​ខ្មែរ​ពី​កំណើត ទាក់​ទង​នឹង​ច្បាប់ គ.ជ.ប ថ្មី ដោយ​ធ្វើការ​សន្និដ្ឋាន​ថា ជា​ការ​ឥត​ប្រយោជន៍។

ក្នុងបណ្តាញសង្គមផ្ទាល់ របស់​លោក​សាស្រ្តាចារ្យ​ច្បាប់ (Bory Say) រូប​នេះ បាន​សរសេរ​លើក​ឡើង​យ៉ាង​វែង​អន្លាយ នូវ​បញ្ហា​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ទាក់​ទង​នឹង​ការ​ចោទ​សួរ​មក​លោក​ថា ច្បាប់ គ.ជ.ប ថ្មី ដែល​គណបក្ស​នយោបាយធំៗ​ទាំង​ពីរ បាន​ព្រម​ព្រៀង​គ្នា ជា​គោលការណ៍​រួច​ហើយ​នោះ តើ​អាច​នឹង​«ខុស»​រដ្ឋធម្មនុញ្ញ​ត្រង់​ចំណុច​«សញ្ជាតិ»​តែ​មួយ​ឬ​ទេ បើ​សិន​ជា​ច្បាប់​ថ្មី​នោះ​ត្រូវ​បាន​អនុម័ត ?

លោកបានបញ្ជាក់ក្នុងបណ្តាញសង្គម កាលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៤ ថា នៅមិនទាន់ទទួលបានឯកសារ​ពាក់​ព័ន្ធទាំងនោះនៅឡើយ ប៉ុន្តែលោកបានឮដូច្នេះថា៖ «សមាជិកនិង​អគ្គលេខា​ធិការ-អគ្គលេខាធិការរងត្រូវ​មាន [...]

កុងហ្គោ៖ ដុត​ប្រដាប់​ភេទ​កូន​ក្រមុំ ព្រោះ​ជជែក​ជា​មួយ​ប្រុស

កុងហ្គោ៖ ដុត​ប្រដាប់​ភេទ​កូន​ក្រមុំ ព្រោះ​ជជែក​ជា​មួយ​ប្រុស

កំហឹង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស​ «ខឹង​ខុស​ខឹង​ខាត» ​ប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​ជំរុញ​ឲ្យ​មនុស្ស​ ហ៊ាន​ប្រព្រឹត្តិ នូវ​ទង្វើ​ដ៏​ហួស​ហេតុ​នោះ​ផង​ទៀត។​ នេះ​ជា​ហេតុការណ៍​​មួយ​ សឹង​មិន​អាច​ជឿ​បាន តែ​បាន​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​មួយ ​រស់​នៅ​ខេត្ត​កាស៊ៃ​ខាង​លិច (Kasaï occidental) នៃ​ប្រទេស​កុងហ្គោ (​Congo​ ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​កណ្ដាល)។

ឪពុកអាយុ៤៤ឆ្នាំ បាន​យក​ភ្លើង​ចំបើង​មក​ដុត​ប្រដាប់​ភេទ​របស់​កូន​ស្រី​អាយុ​១៧​ឆ្នាំ​របស់​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​កូន​ស្រី​វ័យ​ជំទង់​រូប​នេះ ជជែក​លេង​ជា​មួយ​នឹង​យុវជន​ម្នាក់។​ នេះ​បើ​តាម​របាយ​ការណ៍​មួយ របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​កុងហ្គោ ហៅ​កាត់​ថា ACP ផ្សាយ​ឲ្យ​ដឹង កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

សាក្សីនៅផ្ទាល់កន្លែងកើតហេតុ បានឃើញបុរសជាឪពុក ចាប់ចងដៃចងជើងកូនស្រីរបស់ខ្លួន មុននឹងធ្វើ​សកម្មភាពដែលគេមិននឹកស្មានដល់នេះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...