Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ជប៉ុន​រង​ឱសានវាទ​២៤ម៉ោង ពី​រដ្ឋ​អ៊ីស្លាម​និយម​តឹង

ជប៉ុន​រង​ឱសានវាទ​២៤ម៉ោង ពី​រដ្ឋ​អ៊ីស្លាម​និយម​តឹង

រដ្ឋាភិបាល​ជប៉ុន បាន​ស្ថិត​នៅ​ក្នុង​គំនាប​ដ៏​ខ្លាំង​មួយ នៅ​យប់​ថ្ងៃ​ព្រហស្បត្ត៍​នេះ ២៤​ម៉ោង មុន​ការ​បញ្ចប់​ឱសានវាទ កំហិត​ដោយ​ក្រុម​សមាជិក​រដ្ឋ​អ៊ីស្លាម​និយម​តឹង ដែល​គម្រាម​ថា​នឹង​សម្លាប់​ចំណាប់​ខ្មាំង​ជាតិ​ជប៉ុន​ទាំង​ពីរ​នាក់ ប្រសិន​បើ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ មិន​បង់​ប្រាក់​ថ្នូរប្រមាណ​ជា​២០០​លាន​ដុល្លារ​នោះ​ទេ។

នាយករដ្ឋមន្ត្រី លោក សីនហ្សូ អាប៉េ (Shinzo Abe) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​បង្កើន​សកម្មភាព​ខាង​ការ​ទូត​របស់​ខ្លួន​ខុស​ពី​រាល់​ដង ជា​មួយ​នឹង​ប្រទេស​ពាក់​ព័ន្ធ​សឹង​តែ​ទាំង​អស់ ដើម្បី​អាច​ស្វែង​រក​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​ពីរ​នាក់ គឺ​លោក ហារូណា យូកាវ៉ា (Haruna Yukawa) និង​លោក កេនជី ហ្គូតូ (Kenji Goto) ដែល​ត្រូវ​បាន​ចាប់​ពង្រត់​យក​ទៅ ដោយ​ក្រុម​ស្ម័គ្រ​ប្រយុទ្ធ​របស់​ព្រះ​អាឡាហ៍ ហៅថា ជីហាដ (jihad)។

[...]
រតនៈគិរី៖ ក្រុមហ៊ុន​បូម​ខ្សាច់ បង្ក​ការ​ក្ដៅ​ក្រហាយ​ដល់​ពលរដ្ឋ

រតនៈគិរី៖ ក្រុមហ៊ុន​បូម​ខ្សាច់ បង្ក​ការ​ក្ដៅ​ក្រហាយ​ដល់​ពលរដ្ឋ

ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ស្រុក​វើនសៃ បាន​បង្ក​ផល​លំបាក​ខ្លាំង​ណាស់ ដល់​ប្រជា​ពលរដ្ឋ​ដែល​នៅ​ទី​នោះ។ មិន​ត្រឹម​តែ​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទឹក​កខ្វក់ ដែល​ពួក​គាត់​បង្ខំ​ចិត្ត​ក្នុង​ការ​ប្រើ​ប្រាស់​វា បាន​បង្ក​ជម្ងឺ​តម្កាត់​ផ្សេង​ៗ​ដល់​ប្រជាជន​ផង​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក កែវ ណាង ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​វើនសៃ ខេត្ត​រតនៈគិរី។

ប្រជា​​ពលរដ្ឋ​រូប​នេះ បាន​បន្ត​ត្អូញ​ត្អែរ​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា៖ «ដល់​ពេល​អញ្ចឹង​ទៅ យើង​ប្រើ​ប្រាស់​ទឹក​ទន្លេ ហើយ​ក៏​យើង​ប្រើ​ប្រាស់​ដូច​ជា​ពិបាក​ខ្លះ ទឹក​ល្អក់​យើង​ពិបាក​ប្រើ​ប្រាស់។ យើង​ប្រើ​ប្រាស់​មិន​មែន​តែ​សម្រាប់​ងូត ឬ​ក៏​ស្អី​ទេ យើង​ប្រើ​ដើម្បី​ផឹក។ ហើយ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន គឺ​ប្រើ​ប្រាស់​ទឹក​ទន្លេ។ តិច​តួច​ណាស់ ដែល​គាត់​មាន​អណ្តូង​ប្រើ​ប្រាស់។»

លោកថា [...]

សម្រែក​អ្នក​ស្រែក​ឃ្លាន​យុត្តិធម៌ នឹង​«ឈ្នះ»​អំពើ​អយុត្តិធម៌?

សម្រែក​អ្នក​ស្រែក​ឃ្លាន​យុត្តិធម៌ នឹង​«ឈ្នះ»​អំពើ​អយុត្តិធម៌?

ដើម្បី​«បំបាត់​វប្បធម៌​និទណ្ឌភាព និង​ពង្រឹង​យុត្តិធម៌​នៅ​កម្ពុជា» ក្រុម​អ្នក​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥ នេះ បាន​ទាមទារ​ឲ្យ​ស្វែង​រក​យុត្តិធម៌ និង​ធ្វើការ​អំពាវ​នាវ​ដល់​តុលាការ ឲ្យ​វែក​រក​មុខ​ឃាតក​«ពិត​ប្រាកដ» ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា ជា​មួយ​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​កំហិត។ អ្នក​ចូលរួម ដែល​ក្រៅ​ពី​ក្រុម​កម្មករ និង​ក្រុម​សមាជិក​សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មេ​ដឹកនាំ ដូច​ជា​លោក កឹម សុខា លោក សម រង្ស៊ី ព្រម​ទាំង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​នោះ​ផង។

លោក រ៉ុង ឈុន ដែល​ធ្លាប់​ជា​ក្លើ​ជិត​ដិត​របស់​លោក ជា វិជ្ជា បាន​ថ្លែង​ឡើង​ថា៖ «ទោះ​បី​ជា​មាន​ការ​គំរាម​យ៉ាង​ណា ក៏​ខ្ញុំ​មិន​ចេញ​ទៅ​រស់​នៅ​ប្រទេស​ខាង​ក្រៅ​ដែរ។ (…) [...]

កម្មករ​អូស​រទេះ​បិទ​ផ្លូវ​ជាតិ​លេខ៥​ ព្រោះ​គ្មាន​តំណាង​គយ​ចេញ​មុខ​ដោះ​ស្រាយ

កម្មករ​អូស​រទេះ​បិទ​ផ្លូវ​ជាតិ​លេខ៥​ ព្រោះ​គ្មាន​តំណាង​គយ​ចេញ​មុខ​ដោះ​ស្រាយ

នៅ​តែ​មាន​រឿង​កើត​ឡើង មិន​ចេះ​ចប់​រវាង​ក្រុម​តំណាង​ឲ្យ​​​អាជ្ញាធរ​ជាតិ និង​អ្នក​ក្រ​ក្សត់ ដែល​​ស្ទើរ​​តែ​គ្មាន​អ្វី​សម្រាប់​ទទួល​ទាន​ប្រចាំ​ថ្ងៃ។ មាន​ត្រឹម​មុខ​របរ​ចិញ្ចិម​ជីវិត​ដ៏​តូច​តាច ទោះ​ជា​លី​សែង​រែក​ពន់​ប៉ុន្មាន ក៏​គ្មាន​ការ​នឿយ​ហត់​ តែ​អ្វី​ដែល​កម្មករ​អូស​រទេះ​ទាំង​នោះ​ទ្រាំ​មិន​បាន​នោះ គឺ​ការ​បង្ខំ​ចាប់​ឲ្យ​បង់​ពន្ធ​យ៉ាង​សកម្ម និង​ហួស​សមត្ថភាព ពី​​សំណាក់​«គយ»​ដែល​ប្រចាំ​ការ នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ត្រង់​ចំណុច​ផ្សារ​រ៉ា ស្ថិត​នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

ប្រភព​​ព័ត៌មាន​នៅ​នឹង​កន្លែង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​ដែល​ឈាន​ដល់​បិទ​ផ្លូវ​ជាតិ​លេខ​ប្រាំ​នេះ ចាប់​ផ្តើម​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​រ៉ា​ថ្មី ពី​មុខ​ទីស្នាក់ការ​គយ​ប៉ោយប៉ែត។ ការ​ធ្វើ​បាតុកម្ម​នេះ នៅ​មិន​ទាន់​មាន​តំណាង​ភាគី​គយ​ណា​មួយ [...]

អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទើប​ត្រូវ​លប់​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​

អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទើប​ត្រូវ​លប់​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​

កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា​កន្លង​មក​នេះ អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវ​បាន​អង្គ​ប្រជុំ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម បាន​ពិនិត្យ និង​ពិភាក្សា​ក្នុង​ការ​ផ្តាច់​ចេញ ពី​មុខ​នាទី​ជា​ព្រះ​រាជ​អាជ្ញា តាម​រយៈ​ការ​កាត់​ទោស​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ពុក​រលួយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០​កន្លង​មក​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ចុះ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥​ម្សិល​ម៉ិញ។

ប៉ុន្តែ​ការ​សម្រេច​របស់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​ធ្លាក់​មក​យឺត​ដល់​ទៅ​រយៈ​ពេល​ជិត​៣ឆ្នាំ ព្រោះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២ អតីត​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា ដែល​មាន​លោក ប៉ុល សំអឿន ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...