Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

តាំង​ខ្លួន​ជា​ទេវតា ទៅ​រំលោភ​ដើម​ឈើ រួច​វាយ​នគរបាល

តាំង​ខ្លួន​ជា​ទេវតា ទៅ​រំលោភ​ដើម​ឈើ រួច​វាយ​នគរបាល

ក្នុងលោកយើងនេះ អ្វីដែលអាចទៅរួច គឺមានទាំងអស់។ ខ្លួនស្រាតឲ្យននលគោក តាំងដើរស្រែកដាក់គេឯង ថាខ្លួន​ជា​អាទិទេព។ មិនត្រឹមតែប៉ុណ្ណឹង ដើរបង្កើតរឿងផ្ដេសផ្ដាស ដ៏គួរឲ្យហួសចិត្តនោះទៀត។

ហេតុការណ៍នេះ បានកើតឡើង គាលពីថ្ងៃសុក្រ ទី១៧ ខែមេសានេះ នៅក្នុងសង្កាត់ ដ៏ស្ងប់ស្ងាត់មួយ នៃក្រុង មែលប៊ន (Melbourne ភាគខាងកើត នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក) និងបានបង្កឲ្យបណ្ដាជន នៅក្នុងសង្កាត់នោះ សឹងតែទាំង​អស់​គ្នា ភ្ញាក់ផ្អើលមិនតិចឡើយ។ បុរសម្នាក់ អាយុ៤១ឆ្នាំ គ្មានសម្លៀកបំពាក់នឹងខ្លួន បានរត់ពាសពេញទាំងសង្កាត់ ដោយ​ស្រែក​ឡើងថា ខ្លួនជា«អាទិទេព»។ ទំនងជាស្ថិតក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង ជនដែលក្រោយមក ត្រូវបានស្គាល់ឈ្មោះ​ថា កេណេត ក្រវដ័រ (Kenneth Crowder) នេះ ថែមទាំងបាន ទៅចាប់ដើមឈើ មកត្រដុសអង្អែល ហើយធ្វើកាយវិការ ដូច​ជា​កំពុង​សេព​សន្ធវៈ នោះផងទៀត។

សារព័ត៌មានក្នុងតំបន់ «Florida Today» បានរាយការណ៍ ពីហេតុការណ៍នេះទៀតថា [...]

ភោជនីយដ្ឋាន​ចិន​នៅ​ម៉ិចស៊ិក យក​សាច់​ឆ្កែ​ជំនួស​សាច់​ជ្រូក​ធ្វើ​ម្ហូប

សារព័ត៌មានអង់គ្លេស «Daily Mail » បានផ្សាយឲ្យដឹង កាលពីសប្ដាហ៍មុនថា អតិថិជនមួយរូប បានឃើញបុគ្គលិក នៃភោជនីយដ្ឋាននេះ សម្លាប់ឆ្កែមួយក្បាល មុននឹងយកសាច់វា ទៅឆាប្រឡាក់គ្រឿង ជាមួយមី និងបន្ទាប់​មក​ បាន​ដាក់​ឲ្យ​អតិថិជន​ផ្សេងទៀត ទទួលទាន។ ម្ហូបនោះ មានឈ្មោះថា «chow mein» ដែលជាម្ហូបពិសេស របស់ជនជាតិចិន កង់តុង។ ស្ថិត​ក្នុងសភាពតក់ស្លុតជាខ្លាំង អតិថិជនរូបនោះ បានរត់ទៅរាយការណ៍ ប្រាប់នគរបាលភ្លាម។

នៅនឹងកន្លែង អាជ្ញាធរក៏បានសម្ដែង ការភ្ញាក់ផ្អើលដូចគ្នា ដោយពួកគេប្រទះឃើញ សត្វឆ្កែជាច្រើនក្បាល ដាក់ជាប់​នៅ​ក្នុង​ទ្រុង ហើយមានសាកសព សត្វឆ្កែមួយ ត្រូវបានកាត់ជាកំណាត់ៗ ដាក់ទៅក្នុងធុងសម្រាម។

ភោជនីយដ្ឋានចិនប្រាំទៀត ត្រូវបានបិទទ្វា

[...]
វិធី​បញ្ចុះ​បញ្ចូល​របស់​អូស្ត្រាលី ដើម្បី​ឲ្យ​ជន​ភៀស​ខ្លួន​ មក​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ

វិធី​បញ្ចុះ​បញ្ចូល​របស់​អូស្ត្រាលី ដើម្បី​ឲ្យ​ជន​ភៀស​ខ្លួន​ មក​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ

ប្រសិនបើ ជនភៀសខ្លួនបានធ្វើចំណាកស្រុក អ្នកទាំងនោះ សុទ្ធតែចង់ស្វែង រកលក្ខខ័ណ្ឌជីវិតដ៏ល្អ នៅប្រទេស​ណា​មួយ ដែលរីកចម្រើន ឬប្រសើរជាប្រទេសកំណើតខ្លួន។ ប៉ុន្តែសម្រាប់ប្រទេសអូស្ត្រាលី ដែលល្បីល្បាញ ខាងការ​គោរព​សិទ្ធិមនុស្ស និងសម្បូរទៅដោយជនភៀសខ្លួន ទៅសុំការជ្រកកោននោះ មិនបានគិតដូច្នោះទេ។ តែផ្ទុយទៅវិញ ប្រទេស​ដែលរីកចម្រើនមួយនេះ បានបញ្ជូនជនភៀសខ្លួនទាំងនោះ ឲ្យមកចាប់ផ្ដើមជីវភាពថ្មី (អ្វីក៏ថ្មី) នៅក្នុងប្រទេសកម្ពុជា ដែល​ល្បីល្បាញ ខាងការរំលោភសិទ្ធិមនុស្ស និងជាប្រទេស ដែលក្រីក្រជាងគេ នៅក្នុងតំបន់។

ហើយដើម្បីបញ្ចុះបញ្ចូល ជនភៀសខ្លួនទាំងនោះ ឲ្យមកតាំងទីលំនៅ«ថ្មី» នៅក្នុងប្រទេសកម្ពុជា ក្រសួងអន្តោរប្រវេសន៍​របស់ប្រទេសអូស្ត្រាលី មានវិធីសាស្ត្រដ៏ពិសេស របស់ខ្លួន។ នេះបើតាមសេចក្ដីរាយការណ៍ របស់បណ្ដាញវិទ្យុ និង​ទូរទស្សន៍ អេប៊ីស៊ី (ABC) របស់ប្រទេសអូស្ត្រាលី ដាកផ្សាយនៅលើគេហទំព័ររបស់ខ្លួន។ នៅក្នុងចំណោមវិធីសាស្ត្រ [...]

ឃុំ​ខ្លួន ថោង សារ៉ាត់ នៅ​ពន្ធនាគារ​ព្រៃ​សរ

ឃុំ​ខ្លួន ថោង សារ៉ាត់ នៅ​ពន្ធនាគារ​ព្រៃ​សរ

លោក ថោង សារ៉ាត់ ជនសង្ស័យទីមួយ ក្នុងសំនុំរឿងឃាតកម្ម បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ យ៉ាងកក្រើកភ្នំពេញ កាល​ពីចុងឆ្នាំ២០១៤ ត្រូវបានតុលាការសាលាដំបូង រាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួន ទៅពន្ធនាគារព្រៃសរ ក្រោម​បទ​ចោទប្រកាន់ ថាបានផ្តួចផ្តើមគំនិត ក្នុងអំពើឃាតកម្មគិតទុក ជាមុន និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត។

ការសម្រេចរបស់តុលាការ ត្រូវបានធ្វើភ្លាមៗ នៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃសុក្រ ទី១៧ ខែមេសា មួយថ្ងៃក្រោយ បន្ទាប់ពីអាជ្ញាធរនៃប្រទេសវៀតណាម បានចាប់ខ្លួនជនសង្ស័យរូបនេះ កាលពីថ្ងៃព្រហស្បត្តិ៍ និងបញ្ជូនមកឲ្យ​អាជ្ញាធរ​កម្ពុជា នៅយប់ថ្ងៃដដែល។

ការចាប់ឃាត់ខ្លួន លោក ថោង សារ៉ាត់ ដែលមានថានៈ ជាឧត្តមសេនីយ៍ទោ ក្នុងក្រសួងការពារជាតិរូបនេះ ដោយ​យោង​ទៅលើដីការឃាត់ខ្លួន របស់នគរបាលអន្តរជាតិ (Interpol) ដែលបានធ្វើ ទៅតាមការស្នើសុំ របស់អាជ្ញាធរកម្ពុជា ក្នុង​សំនុំ​រឿងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ [...]

នៅ​ពេល​ដែល​អ្នក​មាន​«ថ្មី»​នៅ​ចិន សម្ញែង​រថយន្ដ​ទំនើប​ថ្លៃៗ

នៅ​ពេល​ដែល​អ្នក​មាន​«ថ្មី»​នៅ​ចិន សម្ញែង​រថយន្ដ​ទំនើប​ថ្លៃៗ

រូបថត នៃសំណល់បាក់បែក របស់រថយន្ដដ៏ទំនើប ធុន Lamborghini ពណ៌បៃតងស្លេក និងរថយន្ដទំនើប ធុន Ferrari ពណ៌ក្រហម រួមនឹងរូបថតគ្រោះថ្នាក់ ផ្សេងទៀត បង្ហាញពីរថយន្ដទំនើបដទៃ ជាច្រើននោះ បានទទួល នូវការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ នៅប្រទេសចិន ជាពិសេស នៅពេលដែលរូបទាំងនេះ ត្រូវបាន​ចែក​ផ្សាយ នៅបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរ រវាងរថយន្ដទំនើបទាំងពីរ ក្នុងផ្លូវក្រោមដី កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់រងរបួស។

គ្រោះថ្នាក់ចរាចរណ៍ លើកមុន នៃរថយន្ដ Ferrari នៅក្នុងប្រទេសចិន បានកើតឡើង នៅខែមីនា ឆ្នាំ២០១២ ក្នុងរដ្ឋធានី​ប៉េកាំងដដែល បង្កឲ្យរង្គើដល់មជ្ឈដ្ឋាននយោបាយ របស់ចិន ក្នុងសម័យនោះ អស់មួយរយៈ។ ក្នុងគ្រោះថ្នាក់នៅ​ពេល​នោះ អ្នកកាន់ចង្កូត ដែលបានស្លាប់ភ្លាមៗ នៅនឹងកន្លែង ជាកូនប្រុសរបស់លោក លីង ជីហួ (Ling Jihua) ជំនិតដៃស្ដាំ​របស់​អតីតប្រធានាធិបតីចិន ហួ ជិងតាវ (Hu [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...