Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ម៉ម សូណង់ដូ៖ «ពូ​អត់​ដេញ​ទេ គឺ​គេ​ចេញ»

ម៉ម សូណង់ដូ៖ «ពូ​អត់​ដេញ​ទេ គឺ​គេ​ចេញ»

លោក ម៉ម សូណង់ដូ លោកប្រធានវិទ្យុសម្បុកឃ្មុំ បានធ្វើការបកស្រាយ ទៅនឹងការធ្វើបាតុកម្ម នៃអតីតកម្មករ និងបុគ្គលិករបស់លោកថា លោកមិនបានដេញ ពួកគេចេញពីការងារទេ តែផ្ទុយទៅវិញ គឺពួកគេទេ ដែលបាន​ឈប់ពីការងារ ដោយមិនបានជូនដំណឹង មកលោកជាមុននោះ។

ប្រតិកម្ម របស់លោកនាយកវិទ្យុសំបុកឃ្មុំ បានធ្វើឡើងក្នុងថ្ងៃទី១០ ម្សិលម៉ិញ  បន្ទាប់ពីអតីតកម្មករ និងបុគ្គលិក​របស់ក្រុមហ៊ុន សូណង់ដូ ខូអិលធីឌី មួយចំនួន បានមកជួបជុំគ្នា កាលពីថ្ងៃដដែលនេះ នៅមុខវិទ្យុសំបុកឃ្មុំ ដើម្បី​ធ្វើបាតុកម្ម និងដើម្បីដាក់សេចក្តីជូនដំណឹង ពាក់ព័ន្ធការធ្វើកូដកម្មរបស់ខ្លួន ប្រឆាំងការបញ្ឈប់​បុគ្គលិក ពីក្រុមហ៊ុននេះ។ នៅក្នុងលិខិតជូនដំណឹង ដែលបានចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ (លិខិតដំបូង​ចុះ​ថ្ងៃទី​២៧ ខែមិថុនា និងបានសុំកែវិញ ដាក់ថា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥) មានសរសេរសម្តែងការខកចិត្ត មិន​អាច​ទទួលយកបាន នូវការបញ្ឈប់ កម្មករ និយោជិក ដែលចូលរួមជាមួយសហជីព។

[...]
ចេញ​ពី​ធ្វើការ​កណ្តាល​យប់ ត្រូវ​ចោរ​ប្លន់​បាញ់​ស្ទាក់ តែ​មិន​សម្រច

ចេញ​ពី​ធ្វើការ​កណ្តាល​យប់ ត្រូវ​ចោរ​ប្លន់​បាញ់​ស្ទាក់ តែ​មិន​សម្រច

ហេតុការណ៍ប្លន់បាញ់ ទាំងកណ្តាលផ្លូវនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៣០នាទី យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សុធារស ទល់មុខនឹងផ្សារទំនើប អ៊ីអនម៉ល។ ក្រុមចោរ បានធ្វើសកម្មភាពប្លន់ ត្រូវបានជនរងគ្រោះឈ្មោះ ពូច សុវណ្ណារិទ្ធ ប្រាប់ឲ្យដឹងថា មានគ្នាបីនាក់ជិះ ម៉ូតូពីគ្រឿង មួយគ្រឿងម៉ាក់ ស៊ុយសាគីនិច បើកបរដោយបុរសពីរនាក់ មិនស្គាល់អត្តសញ្ញាណ មួយគ្រឿងទៀត ម៉ាកឌ្រីម ស៊េរី២០១៥។

ក្នុងវ័យ២២ ដែលជិះម៉ូតូ ស្គូពី ពណ៌ស ឌុបប្អូនស្រីជីដូនមួយម្នាក់ ឈ្មោះ សេង សុវណ្ណិកា ចេញពីធ្វើការ ជារៀង​រាល់ថ្ងៃនោះ បានរៀបរាប់ពីព្រឹត្តិការណ៍ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ដំបូងខ្លួនជិះពីរនាក់បងប្អូនធម្មតា ស្រាប់តែមកដល់ មុខផ្សារអ៊ីអន មានម៉ូតូពីរគ្រឿង តាមពីក្រោយ មកដល់ជិត បានដកកាំភ្លើងខ្លី បាញ់តម្រង់​ប្អូន​ស្រី​របស់ខ្លូន បញ្ឈិតស្មារ បណ្តាលឲ្យនាង ធ្លាក់ពីលើម៉ូតូភ្លាម។ [...]

រៀបចំ​សណ្ដាប់​ធ្នាប់ នៅ​ផ្សារ​ដើម​គ ដូច​វែក​ចក!

រៀបចំ​សណ្ដាប់​ធ្នាប់ នៅ​ផ្សារ​ដើម​គ ដូច​វែក​ចក!

អភិបាលរងខណ្ឌទួលគោក លោក ប៉ាង លីដា បានលើកឡើង ដូចជាដេញជើង អ្នកក្រោមបង្គាប់ថា មិនមាន​អ្វី​រីកចម្រើនប៉ុន្មានសោះ ព្រោះភាពរញេរញ៉ៃ នៃការលក់ដូរ របស់អាជីវករក្នុងផ្សារដើមគ នៅតែមាន។ ការអះអាង​របស់លោក បានធ្វើឡើង នៅក្នុងអង្គប្រជុំ ជាមួយមន្ត្រីរៀបចំសណ្ដាប់ធ្នាប់ ជុំវិញផ្សារដើមគ និងបន្ទាប់ពីលោក បានចុះទៅជួបផ្ទាល់ ជាមួយអាជីវករផ្សារ ដើម្បីព្យាយាមដឹងពីបញ្ហានៅទីនោះ។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បាន​ចុះយកការណ៍នៅពេលនោះ បានធ្វើសេចក្ដីរាយការណ៍នេះ ដូចខាងក្រោម។

នៅចំពោះអ្នកស្រី ផល្លា អ្នកលក់ដូរម្នាក់ នៅជាប់ផ្លូវ៣៣៦ ក្នុងផ្សារនេះ លោក ប៉ាង លីដា បាននិយាយថា សូម​ឲ្យអ្នកស្រី មេត្តាលក់ថយ ទៅក្រោយបន្តិច ដើម្បីបានស្រឡះផ្លូវធំ ងាយស្រួលមនុស្សចេញចូល ក្នុងការដើរ​ទិញ​ឥវ៉ាន់ផ្សារនេះ។

ប៉ុន្តែអ្នកស្រី ផល្លា ដែលមានឥវ៉ាន់ លយចេញមកខាងផ្លូវ បានយល់ព្រមជាមួយលោក ប៉ាង លីដា ថារើចេញ​ទៅក្រោយបន្តិចមែន ដើម្បីឲ្យមានផ្លូវដើរ។ [...]

អាជីវករ​វៀតណាម​នៅ​ផ្សារ​នាគ​មាស៖ ត្រូវ​អាជីវករ​ខ្មែរ​រើ​តូប​សិន!

អាជីវករ​វៀតណាម​នៅ​ផ្សារ​នាគ​មាស៖ ត្រូវ​អាជីវករ​ខ្មែរ​រើ​តូប​សិន!

អាជីវករជនជាតិវៀតណាមបីនាក់ បានតម្លើងសសៃរករ ដាក់អាជ្ញាធរផ្សារ នាគមាស កណ្ដាលរាជធានីភ្នំពេញ ដែលបានចុះធ្វើសណ្តាប់ធ្នាប់ផ្សារ កាលពីថ្ងៃទី៩ ខែមិថុនាម្សិលម៉ិញនេះ ដែលចង់ស្នើ មន្ត្រីអាជ្ញាធរទាំងនោះ ដោះស្រាយបញ្ហារុះរើតូប ទាំងអស់គ្នា ដោយគ្មានការរើសអើង។

អាជីវករជនជាតិវៀតណាមនោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកនិងគ្រួសារ មិនប្រឆាំងនឹង​ការ​រៀបចំផ្សារ របស់អាជ្ញាធរនោះឡើយ។ និយាយជាភាសារខ្មែរ ប៉ៃឡាំៗ ជនជាតិវៀតណាម ឈ្មោះ វណ្ណ បាន​បញ្ជាក់​ប្រាប់ ទៅអាជ្ញាធរវិញថា ថ្វីត្បិតតែគេ ជាជនជាតិវៀតណាម ក៏ពិតមែន តែជាកូនកាត់ និងបាន​រស់នៅ​លើ​ទឹកដីខ្មែរនេះ ជាយូឆ្នាំមកហើយ ព្រមទាំងមានឯកសារបញ្ជាក់គ្រប់គ្រាន់ ដូលពលរដ្ឋខ្មែរដទៃ​ទៀត​ដែរ។

លោក វណ្ណ បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ លោកបានចូលរួមបោះឆ្នោត ដូចជនជាតិខ្មែរដែរ ដោយ​លោក​មាន ទាំងអត្តសញ្ញាណប័ណ្ឌ មានទាំងសៀវភៅគ្រួសារ មានទាំងប័ណ្ណបោះឆ្នោត [...]

អភិបាល​រង​ខណ្ឌ​ទួលគោក និង​មេ​ផ្សារ​ដើម​គ «ឆេះដុំ»

អភិបាល​រង​ខណ្ឌ​ទួលគោក និង​មេ​ផ្សារ​ដើម​គ «ឆេះដុំ»

ប្រធានផ្សារដើមគរ និងអភិបាលរងខណ្ឌទួលគោក បានបង្កើតការជួបប្រជុំមួយ ស្តីពីការបួកសរុប លទ្ធផល​ប្រចាំ​ខែ ដែលបានសម្រេច។ ការប្រជុំនេះបានធ្វើឡើង បន្ទាប់ពីនៅក្នុងខណ្ឌមួយនេះ ចេះតែមានរឿងរហូត ជាពិសេសគឺរឿងសណ្តាប់ធ្នាប់ នៅក្នុងផ្សារដើមគ ដែលមានអ្នកលក់កាន់តែច្រើនឡើងៗ មករាលដាល​លក់​កណ្តាលផ្លូវ ដោយមិនខ្វល់ ពីសណ្តាប់ធ្នាប់ចររាចរណ៍ ដែលមន្រ្តីកំពុងតែអនុវត្ត៍ យ៉ាងតឹងរឹងនោះទេ។

ក្នុងនោះមានការចូលរួមពីលោក សេង សារ៉ន ប្រធានផ្សារដើមគ និងលោក ប៉ាង លីដា អភិបាលខណ្ឌទួលគោក និងប្រធានផ្នែកសណ្តាប់ធ្នាប់ តាមគោលដៅមួយចំនួនទៀត នៅក្នុងខណ្ឌនេះ។ ការប្រជុំនេះ បានចាប់ផ្តើម នៅ​វេលាម់ោង៣រសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងទីស្នាក់ការផ្សារដើមគ ស្ថិតក្នុង សង្កាត់ផ្សារដើមគ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

តាមការលើកឡើង របស់លោក ប៉ាង លីដា អភិបាលរងខណ្ឌ ក្នុងអង្គប្រជុំនោះ បានបញ្ជាក់ខ្លាំងៗថា រាល់គ្រប់​ប្រធានគោលដៅនានា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...