វៀតណាមជិះឡានគ្មានស្លាកលេខ ប៉ះគេហើយរកវាយគេទៀត
ម្ចាស់រថយន្តបង្ករម៉ាក កាម៉ារី ពណ៍ខ្មៅគ្មានស្លាកលេខ ត្រូវបានគេស្គាល់ថា ឈ្មោះ ស្រ៊ុន អាយុប្រមាណ៣០ ឆ្នាំ ជាជនជាតិវៀតណាម និយាយខ្មែរមិនច្បាស់។ ប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ថា ដំបូងឡើយ ឡានទាំងពីរ បើកបរស្របគ្នាពីត្បួង ទៅជើង តាមបណ្តោយផ្លូវជាតិលេខ ០៥។ លុះមកដល់កន្លែងកើតហេតុ ទល់មុខគ្លីនិក គ្រឹះគង់ ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ រថយន្តបង្កបានបើកលឿនទៅពីក្រោយ ហើយគៀររថយន្តរងគ្រោះ បណ្តាលឲ្យបែកស្តុបពីមុខ (ខាងឆ្វេង)។
ភ្លាមៗនៅពេលកើតហេតុ ម្ចាស់រថយន្ដជាជនជាតិវៀតណាម បានចេញមករករឿងម្ចាស់ឡានកូរ៉ូឡា ពណ៍ឈាមជ្រូក ស្លាកលេខភ្នំពេញ ២F-២៩៤៩ ទាំងសភាពស្រវឹង។ ជនជាតិវៀតណាមនោះ បាននិយាយខ្លាំងៗថា ខ្លូនមានបក្សពួក ០៤នាក់នៅលើឡាន ទើបនឹងចេញពីផឹកស៊ី។ ចំណែកឯម្ចាសឡានរងគ្រោះ ដែលមិនស្គាល់អត្តសញ្ញាណ បានតបវិញថា បើកឡានមកគៀរឡានរបស់លោក ហើយមិនសុំទោស បែរជាលោត មកចង់វាយលោកទៅវិញ។ លោកបញ្ជាក់ទៀតថា ឡាននោះគ្មានស្លាកលេខ [...]