សារព័ត៌មានវៀតណាម ផ្សាយពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំបិទទ្វា ទាក់ទងនឹងព្រំដែន
បើខ្លឹមសារនៃកិច្ចប្រជុំដោយបិទទ្វា ស្ដីពីព្រំដែនកម្ពុជា-វៀតណាម សម្រាប់រយៈពេល៣ថ្ងៃ (៧-៩ កក្ដដា) នៅកម្ពុជា មិនត្រូវបានប្រកាស ជាសាធារណៈ ឬដល់អ្នកសារព័ត៌មានកម្ពុជានោះ តែនៅប្រទេសវៀតណាមវិញ សារព័ត៌មានវៀតណាម បានដកស្រង់យកខ្លឹមសារសំខាន់ៗ ជាច្រើន ដែលសម្រេចចេញពីអង្គប្រជុំនេះ មកផ្សាយពាសពេញប្រទេស។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការដកស្រង់ និងបកប្រែខ្លឹមសារទាំងនោះ ក្រៅផ្លូវការ ដូចខាងក្រោម៖
ភាគីទាំងពីរ បានពិនិត្យទីតាំងព្រំប្រទល់ និងបោះបង្គោលខណ្ឌសីមា លើដីគោក រវាងប្រទេសទាំងពីរ រាប់ពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ននេះ បានលទ្ធផលប្រមាណជា ៩២០ គីឡូម៉ែត្រ នៃប្រវែងព្រំដែនសរុប ដែលមានប្រមាណ ១.១៣៧ គីឡូម៉ែត្រ [...]