ភេរវកម្មបំផ្ទុះគ្រាប់បែកនៅក្រុងឡាអ័រ (ប៉ាគីស្ដង់) ស្លាប់៥៦នាក់យ៉ាងតិច
ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លា បានកើតឡើង នៅយប់ថ្ងៃអាទិត្យនេះ ខាងមុខច្រកចូលសួនកំសាន្ «Gulshane-Iqbal» និងនៅចំងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីទីលានកំសាន្ដសម្រាប់កុមារ កណ្ដាលក្រុង ឡាអ័រ (Lahore) ភាគខាងកើត នៃប្រទេសប៉ាគីស្ដង់។ ហេតុការណ៍បានកើតឡើង ខណៈមនុស្សជាច្រើន ជាពិសេសក្រុមអ្នកកាន់សាសនាគ្រឹស្ទ៍ បានជួបជុំគ្នាមីដេដាស នៅទីនោះ ដើម្បីប្រារព្ធពិធីបុណ្យ «ប៉ាក (Pâques)»។
តុល្យភាពបណ្ដោះអាសន្ន នៃអ្នកស្លាប់ និងអ្នករបួស បានកំពុងកើនឡើង ជាបន្តបន្ទាប់។ រហូតមកដល់នាទីនេះ មានប្រមាណជា៥៦នាក់ បានស្លាប់ និងមិនតិចជាង១០០នាក់ បានរងរបួស។ ប៉ុន្តែតួលេខទាំងនេះ នឹងត្រូវបញ្ជាក់សារជាថ្មី ដោយអាជ្ញាធរ ឬដោយប្រភពច្បាស់លាស់ នៅពេលក្រោយទៀត។
ប៉ុន្តែលោក មូហាម៉ាដ អ៊ូស្មាន (Muhammad Usman) អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃសាលាក្រុង ឡាអ័រ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «តុល្យភាពនៅពេលនេះ [...]


