Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ចោរ​ចាប់​ពង្រត់​យន្ដហោះ «Egypt Air» មាន​រោគ​«ចិត្ត»?

ចោរ​ចាប់​ពង្រត់​យន្ដហោះ «Egypt Air» មាន​រោគ​«ចិត្ត»?

ជន ដែលចាប់ពង្រត់យន្ដហោះ ចេញពីទិសដៅដើម (ដែលឆ្ពោះទៅកាន់រដ្ឋធានី គែរ ប្រទេសអេហ្សីប) តែ​បែរ​ជាទៅឈប់ នៅក្នុងព្រលានយន្ដហោះ ក្រុង «EgyptAir» របស់ប្រទេស ឈីព្រ (Chypre) នោះ ត្រូវបាន​ចាប់​ខ្លួនទាំងស្រុង។ តាមរូបភាពជាច្រើន ដែលត្រូវបានថតដោយអ្នកសារព័ត៌មាន នៅនឹងកន្លែង បានបង្ហាញ​ថា ជនចាប់ពង្រត់យន្ដហោះរូបនោះ បានដើរចេញពីយន្ដហោះ និងចុះតាមជណ្ដើរ មុននឹងលើកដៃទាំងពីរ​ឡើង ដើម្បី​ប្រគល់​ខ្លួន​ឲ្យអាជ្ញាធរ។

នគរបាលពីរនាក់ បានបញ្ជាឲ្យជនចាប់ពង្រត់យន្ដហោះរូបនេះ ក្រាបផ្ទាល់ទៅលើដី ហើយបានធ្វើការឆែកឆេរ ដោយខ្លាចជននេះ មានអាវុធ ឬសម្ភារៈជាតិផ្ទុះ នៅជាប់នឹងខ្លួន។

អ្នកដំណើរទាំងអស់ និងសមាជិកបម្រើការ ដែលមានវត្តមាននៅក្នុងយន្ដហោះ ត្រូវបានសង្គ្រោះ និង​ជម្លៀស​ចេញ ដោយសុខសុវត្ថភាព។ រដ្ឋមន្ត្រីដឹកជញ្ជូនខាងផ្លូវអាកាស របស់ប្រទេសអេហ្សីព ក៏បានអះអាងដែរថា គ្មាន​នរណាម្នាក់ ទទួលរងនូវគ្រោះថ្នាក់អ្វីឡើយ [...]

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​រយៈ​ខ្លី​មួយទៀត រំលង​លើ​សមុទ្រ​ជប៉ុន

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​រយៈ​ខ្លី​មួយទៀត រំលង​លើ​សមុទ្រ​ជប៉ុន

ប្រទេសកូរ៉េខាងជើង បានបាញ់សារជាថ្មី នូវកាំជ្រួចមួយគ្រាប់ទៀត កាលពីព្រឹកថ្ងៃអង្គារនេះ។ កាំជ្រួច ដែល​ទំនងជាប្រភេទ​កាំជ្រួចរយៈខ្លីនេះ ​បាន​ផ្ទុះ នៅក្នុងលំហរសមុទ្រខាងកើត របស់ឧបទ្វីបកូរ៉េ ឬហៅថា សមុទ្រ​ជប៉ុន។ នេះបើតាមការអះអាង របស់​កងទ័ព​របស់ប្រទេសកូរ៉េខាងត្បូង នៅរសៀល​ថ្ងៃអង្គារដដែល។ ការ​បង្ហាញ​សាច់ដុំម្ដងទៀតនេះ បានធ្វើឡើង នៅក្នុង​ពេល​ដែល​ភាព​តានតឹង នៅក្នុងតំបន់ បានកើន​ឡើង​ដល់​កំពូល។

អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «គ្រាប់បាញ់ផ្លោង ដែលជាកាំជ្រួចរយៈខ្លី ត្រូវបានបាញ់ចេញ នៅម៉ោង ៥និង៤០នាទី ព្រឹក នៅក្បែរក្រុង វុនសាន ភាគខាងកើត នៃ​ទឹកដី​កូរ៉េខាងជើង។ កាំជ្រួចត្រូវបានបាញ់ សម្រាប់ចំងាយ ២០០គីឡូម៉ែត្រ។ (...) យើងបាន​តាមដាន​ស្ថានការណ៍ យ៉ាងដិតដល់ ហើយ​យើង​បានត្រៀមខ្លួនគ្រប់ពេល ដើម្បីប្រឈមនឹងព្រឹត្តិការណ៍ ជាយថាហេតុ​ណា​មួយ។»

[...]
លប់​ចោល​ជើង​ហោះហើរ ព្រោះ... អ្នក​បើកបរ​ស្រវឹងជ្រុល!

លប់​ចោល​ជើង​ហោះហើរ ព្រោះ... អ្នក​បើកបរ​ស្រវឹងជ្រុល!

អ្នកបើកបរយន្ដហោះមួយចំនួន នៅតែចង់លរលេង ជាមួយនឹងភ្លើង បើទោះជាវិធានការជាច្រើន ត្រូវបាន​បង្កើត​ឡើង ដើម្បីការពារវិស័យ​អាកាសចរណ៍​ស៊ីវិល​មួយនេះ ឲ្យរួចផុតពីគ្រោះថ្នាក់ ដែលអាចបណ្ដាល មកពី​អ្នក​បើកបរ​ខ្លួនឯង​ក៏ដោយ។ ហើយនេះ ជាករណីថ្មីមួយទៀត ដែលបញ្ជាក់ថា អ្នកបើកបរ ឬជំនួយការ​បើកបរ​យន្ដហោះ នៅតែចង់ប្រឡែងលេង នឹងវិធានការទាំងនោះ ហើយនៅតែឡើង មកកាន់ចង្កូតយន្ដហោះ ទាំង​ខ្លួន​ដឹង​ថា នឹងអាចបង្កើត ឲ្យមានជាវិនាសកម្ម​ដ៏ធំនោះ​ក៏ដោយ។

កាលពីថ្ងៃសៅរ៍ ទី២៦ ខែមីនានេះ ក្រុមអ្នកដំណើរ នៃជើងហោះហើរលេខ ៧៣៦ របស់ក្រុមហ៊ុន​អាកាសចរណ៍ «American Airlines» ដែលត្រូវហោះចេញ ពីក្រុង ដេទ្រ័ត (Détroit) ក្នុងរដ្ឋមីឈីហ្គែន (Michigan - អាមេរិក) ឆ្ពោះទៅក្រុង ហ្វីឡាដែលហ្វី (Philadelphie) ក្នុងរដ្ឋ ផេនស៊ីលវ៉ានី (Pennsylvanie - អាមេរិក) ត្រូវ​បាន​បង្ខំ ឲ្យ​ចុះ​ចេញ​ពីយន្ដហោះវិញ បន្ទាប់ពីជំនួយការយន្ដហោះមួយរូប ត្រូវបាននគរបាល​«វាយខ្នោះ» [...]

ពូទីន អបអរ អាសាធ ព្រោះ​យក​ក្រុង​ប៉ាល់មៀរ ពី ISIS មក​វិញ

ពូទីន អបអរ អាសាធ ព្រោះ​យក​ក្រុង​ប៉ាល់មៀរ ពី ISIS មក​វិញ

ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានសម្ដែងក្ដីអបអរសាទរ ទៅដល់ដៃគូ​សន្ទនា​របស់លោក ក្នុងប្រទេសស៊ីរី លោក បាឆារ អាល់អាសាធ (Bachar al-Assad) ដែលបាន​ដណ្ដើម​មក​កាន់កាប់​វិញ នូវទីក្រុងបូរាណ ប៉ាល់មៀរ (Palmyre) ពីកណ្ដាប់ដៃក្រុមរដ្ឋអ៊ីស្លាម។ នេះបើតាមការ​អះអាង របស់​លោក ឌមីទ្រី ប៉េស្កូវ (Dmitri Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង ដែលត្រូវបានស្រង់សម្ដី ដោយ​​ទីភ្នាក់ងារ​​ព័ត៌មាន​រដ្ឋ​រ៉ូស្ស៊ី «Ria Novosti» កាលពីថ្ងៃអាទិត្យ។

លោក ឌមីទ្រី ប៉េស្កូវ បានលើកយកការឆ្លើយតប របស់ប្រធានាធិបតីស៊ីរី ដែលបានថ្លែង​មកកាន់​ប្រធានាធិបតី​រ៉ូស្ស៊ីវិញ នៅក្នុងឱកាសនោះថា លោក អាសាធ បានសម្ដែងសមាណចិត្ត​ដ៏ខ្ពង់ខ្ពស់បំផុត នៅចំពោះកិច្ចគាំពារ របស់កងកម្លាំងអកាសរបស់រ៉ូស្ស៊ី នៅក្នុងការវាយដណ្ដើមយកទីក្រុងនោះមកវិញ។ លោក អាសាធ បាន​អះអាង​ថា ដំណើរឈានទៅរំដោះទីក្រុង ប៉ាល់មៀរ នឹងមិនអាចធ្វើទៅបានទេ [...]

ក្រុម​តាលីបង់​ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​​នៅ​ ឡាអ័រ (ប៉ាគីស្ដង់) ​យ៉ាង​ហោច​៦៥នាក់​ស្លាប់

ក្រុម​តាលីបង់​ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​​នៅ​ ឡាអ័រ (ប៉ាគីស្ដង់) ​យ៉ាង​ហោច​៦៥នាក់​ស្លាប់

នៅយប់ថ្ងៃអាទិត្យនេះ ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយ បានកើតឡើង ខាងមុខច្រកចូលសួនកំសាន្ «Gulshane-Iqbal» ដែលស្ថិតនៅចំងាយ តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីកន្លែងល្បែងកំសាន្ដសម្រាប់កុមារ កណ្ដាល​ក្រុង ឡាអ័រ (Lahore) ភាគខាងកើត នៃ​ប្រទេស​​ប៉ាគីស្ដង់។ អ្នកទទួលខុសត្រូវមួយរូប របស់នគរបាល លោក មូស្តាសារ ហ្វេរ៉ូស (Mustansar Feroz) បានថ្លែងឲ្យដឹងថា៖ «ភាគច្រើននៃអ្នកស្លាប់ និងអ្នករបួស ជាស្ត្រី និង​កុមារ»។

យកអ្នកកាន់សាសនាគ្រឹស្ទ៍ ជាចំណុចវាយប្រហារ...

តុល្យភាពជាបណ្ដោះអាសន្ន នៅតែបន្តកើនឡើង និងបានឲ្យដឹងថា មនុស្សដែលរងគ្រោះដល់ជីវិត មាន​រហូត​ដល់៦៥នាក់ ខណៈមនុស្សរងរបួស មានចំនួនរហូតដល់ ៣៥០នាក់។ លោក មូហាម៉ាដ អ៊ូស្មាន (Muhammad Usman) អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃសាលាក្រុងឡាអ័រ បានថ្លែងឡើងថា កុមារជាង៥០នាក់ បាន​រង​របួស។ លោកបានឲ្យដឹងទៀតថា កងទ័ពត្រូវបាន​ស្នើ​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...