ផ្ទុះអាវុធកណ្ដាលរាជធានី៖ សម្លាប់ខ្មាន់កាំភ្លើង ឃាត់ខ្លួន៥នាក់ក្នុងនោះមេក្លោងម្នាក់
ដំណឹងដែលទើបតែនឹងធ្លាក់មកដល់ ក្នុងពេលមុននេះ បានឲ្យដឹងថា ការផ្ទុះអាវុធឆ្លងឆ្លើយគ្នា រវាងកងកម្លាំងអាជ្ញាធរ និងក្រុមខ្មាន់កាំភ្លើង បានឈានទៅដល់ ការបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ ដែលនៅក្នុងផ្ទះលេខ ៣៧ នៅតាមបណ្ដោយផ្លូវ ៣៥១ ក្បែររង្វង់មូលកាំកូស៊ីធី ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រៅពីនេះ ជនសង្ស័យ៥នាក់ ត្រូវបានចាប់ខ្លួន៖ ពីរនាក់ ត្រូវបានចាប់ខ្លួនមុន និងបីនាក់ ត្រូវបានចាប់ខ្លួន ក្នុងពេលផ្ទុះអាវុធ។ ម្នាក់ពីក្នុងចំណោមនោះ ត្រូវបានសង្ស័យថា ជាមេក្លោងជួញដូរគ្រឿងញៀន។
តាមប្រភព និងរូបថតដែលត្រូវបានបញ្ជូន មកដល់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងពេលមុននេះ (រូបខាងលើ) បានឲ្យដឹងថា ជនម្នាក់ដែលអត់មានពាក់អាវនេះហើយ គឺជាមេក្លោង។ ជននេះមានឈ្មោះ លី កុកហ៊ុយ ជាអតីតថៅកៃខ្វៃជ្រូកម្នាក់ ដែលមានលំនៅដ្ឋាន នៅនឹងផ្ទះកើតហេតុតែម្ដង។ អាជ្ញាធរបានសង្ស័យបុរសម្នាក់នេះ [...]



