Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ផ្ទុះ​សង្គ្រាម​សំដី​រវាង សម រង្ស៊ី និង​នាយក​គ្រប់​គ្រង​វិទ្យុ​បារាំង RFI

ផ្ទុះ​សង្គ្រាម​សំដី​រវាង សម រង្ស៊ី និង​នាយក​គ្រប់​គ្រង​វិទ្យុ​បារាំង RFI

រឿងរ៉ាវបានកើតឡើង តាំងពីច្រើនថ្ងៃហើយ។ ប៉ុន្តែសង្គ្រាមសំដីឆ្លងឆ្លើយ ដែលត្រូវបានធ្វើឡើងដោយផ្ទាល់ រវាង​​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ ផ្សាយជា​ខេមរភាសា លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) ទើបតែកើតឡើង ក្នុងល្ងាចថ្ងៃសុក្រទី២២ ខែ​កក្កដា​នេះ​ប៉ុណ្ណោះ។

តើ​មានរឿងអ្វីឬ? ជម្លោះឆ្លើយឆ្លងចងសំដីដាក់គ្នានេះ មានជាប់ទាក់ទង​នឹងការចេញផ្សាយមួយ ដ៏ប្រទាំង​ប្រទើស​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ផ្សាយជាភាសាខ្មែរ ដែលមានចំណងជើងថា៖ «លោក ​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​​បិទ​​ទីផ្សារ​ នាំ​ចេញ​​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​ជា​មួយ​លក្ខខណ្ឌ​»។

នៅក្នុងសារ ជា«យោបល់»មួយ បង្ហោះនៅម៉ោង១៦និង៤៨នាទី ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង១១ និង៤៨​នាទី ម៉ោងនៅបារាំង) លោក សម រង្ស៊ី បានចាត់ទុកការចេញផ្សាយអត្ថបទខាងលើ របស់វិទ្យុបារាំង​អន្តរជាតិ [...]

កម្មវិធី​ដង្ហែ​សព កែម ឡី សម្រាប់​ថ្ងៃ​អាទិត្យ​នេះ

កម្មវិធី​ដង្ហែ​សព កែម ឡី សម្រាប់​ថ្ងៃ​អាទិត្យ​នេះ

កម្មវិធីដង្ហែបុណ្យសព លោក កែម ឡី ទើបនឹងបាន​ធ្លាក់​ចុះ​មកដល់ នៅមុនពេលនេះបន្តិច។ កម្មវិធីបុណ្យក្នុង​ថ្ងៃ​អាទិត្យ​ខាងមុខ នឹងចាប់ផ្ដើម នៅម៉ោង៤ភ្លឺ ដោយការជួបជុំក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ នៅក្នុងទីអារាម នៃ​វត្ត​ចាស់ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ហើយនឹងបញ្ចប់ទៅ នៅម៉ោង១២កន្លះថ្ងៃត្រង់ នៅ​ក្នុង​បរិវេណ នៃគេហដ្ឋានរបស់ក្រុមគ្រួសារ លោក កែម ឡី នៅក្នុងខេត្តតាកែវ។

បើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការរៀបចំបុណ្យសព បានមានថេរដីកា​កាលពី​ម្សិល​ម៉ិញ​ថា សាលារាជធានីភ្នំពេញ បានឯកភាពយល់ព្រម ឱ្យគណៈកម្មការនិងគ្រួសារសព បានដង្ហែសពលោក កែម ឡី តាម​ផ្លូវ​ដែល​បាន​ស្នេីរសុំហើយ។

ការដង្ហែសពនេះ ត្រូវបាន​ចាត់ទុកម្យ៉ាងទៀត ថាជាការលាគ្នា ឬអាចជាការជូនដំណើរចុងក្រោយ នៃបណ្ដា​ជន​ខ្មែរ​​ជា​​ច្រើន​​សិប​​ពាន់​ម៉ឺននាក់ ជូនដល់លោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់ យ៉ាងព្រៃផ្សៃ កាលពីថ្ងៃ​អាទិត្យ [...]

ស្ថានទូត​ជប៉ុន​បក​ស្រាយ​សំដី អាប៊េ តប​ប្រតិកម្ម ហ៊ុន សែន

ស្ថានទូត​ជប៉ុន​បក​ស្រាយ​សំដី អាប៊េ តប​ប្រតិកម្ម ហ៊ុន សែន

បើនិយាយឲ្យខ្លី គេត្រូវយល់ពីន័យ ដែលបង្កប់​នៅពីក្រោយ​ភាសា «ការទូត»!

តបទៅនឹងការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលស្នើសុំឲ្យជប៉ុន សម្ដែងប្រតិកម្ម​ជំនួសលោក ទៅលើសារព័ត៌មានក្នុងស្រុកមួយ ជុំវិញការចុះផ្សាយ ពីការបន្ទោស ឬការរិះគន់រូបលោក ពី​សំណាក់​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) នោះ មន្ត្រីទីប្រឹក្សានៅស្ថានទូតជប៉ុន ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានចេញមកធ្វើការបកស្រាយ ថាលោក អាប៊េ មិនបានរិះគន់ និងមិនមានបំណងរិះគន់ លោក ហ៊ុន សែន នោះឡើយ។

មន្ត្រីកុងស៊ុលនៃស្ថានទូតជប៉ុន លោក ណៅអាគី កាម៉ូស៊ីដា (Naoaki Kamoshida) បានលើកឡើង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ក៏ដូចជាវិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) ថា នៅក្នុងអំឡុងពេល នៃជំនួបរបស់លោក ស៊ីនហ្សូ អាប៊េ ជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមកនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន បាន​សង្កត់​ធ្ងន់ អំពីសារៈសំខាន់នៃនីតិរដ្ឋ [...]

ហ៊ុន សែន៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ហៅ ហ៊ុន ម៉ាណែត ជា​អ្នក​ដឹក​នាំ​«បន្ត​វេន»

ហ៊ុន សែន៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ហៅ ហ៊ុន ម៉ាណែត ជា​អ្នក​ដឹក​នាំ​«បន្ត​វេន»

តើនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) ហៅលោក ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់​នាយក​រដ្ឋមន្ត្រីកម្ពុជា ថាយ៉ាងដូចម្ដេច? បើតាមឪពុករបស់លោក ដែលបានថ្លែងស្រង់សំដីរបស់លោក អាប៊េ មក​បញ្ជាក់ បានឲ្យដឹងថា លោក ហ៊ុន ម៉ាណែត ជា«អ្នកដឹកនាំបន្តវេនវ័យក្មេង»។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុង​ពិធី​សម្ពោធ​គម្រោង​ ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ ដោយ​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលម៉ិញ។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានស្រង់សំដី​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន មកប្រកាសជាសាធារណៈថា លោក ស៊ីនហ្សូ អាប៊េ បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេសជប៉ុន ក្នុងនាមជា«អ្នកដឹកនាំបន្តវេន ជំនាន់ក្រោយ»។

បុរសខ្លាំងរបស់កម្ពុជា ដែលមិនសូវជាភ្លេច ក្នុងការលើកមកនិយាយ ពីគ្រួសាររបស់លោក ជារៀងរាល់​ការ​ថ្លែង​ជាសាធារណៈនោះ បានមានប្រសាសន៍ដូច្នេះថា៖ [...]

គ្រោះ​យន្ដហោះ MH17៖ ក្រុមហ៊ុន​នឹង​ផ្ដល់​សំណង​ឲ្យ​គ្រួសារ​រង​គ្រោះ

គ្រោះ​យន្ដហោះ MH17៖ ក្រុមហ៊ុន​នឹង​ផ្ដល់​សំណង​ឲ្យ​គ្រួសារ​រង​គ្រោះ

ទោះជាគ្រោះថ្នាក់យន្ដហោះ កើតឡើងនៅក្នុងមូលហេតុ ឬកាលៈទេសៈបែបណាក៏ដោយ តែក្រុមហ៊ុន​អាកាសចរណ៍ ត្រូវតែជាអ្នកទទួលខុសត្រូវ ទៅលើការចេញសំណង ទៅឲ្យគ្រួសាររបស់អ្នកដំណើរ ដែល​ជាជនរងគ្រោះ។ នេះ បើគេរំលឹកឡើងវិញ ពីអនុសញ្ញាក្រុងម៉ុងរ៉េអាល់ (Montréal) ឆ្នាំ​១៩៩៩។

ហើយវាជាអ្វី ដែលក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) បានសម្រេចចិត្​បង់សំណងនេះ ទៅឲ្យក្រុមគ្រួសារភាគច្រើន នៃអ្នកដំណើរ ដែលបានរងគ្រោះ ក្នុងហេតុការណ៍​ធ្លាក់​យន្ដហោះ ព្រោះកាំជ្រួចមួយដើម បាញ់ចេញពីតំបន់មួយ ក្នុង​ភាគ​ខាងកើតប្រទេសអ៊ុយក្រែន កាលពី​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។

ទូរទស្សន៍របស់ប្រទេសហូឡង់ ឈ្មោះ «NOS» បានបង្ហើបឲ្យបានដឹងថា ក្រុមហ៊ុនបានរកឃើញ​ការ​យល់ព្រម «សង និងទទួលសំណង» ជាមួយក្រុមគ្រួសារ នៃជនរងគ្រោះភាគច្រើន ពីក្នុងចំណោម​ជន​រង​គ្រោះ ចំនួន​២៩៨នាក់ ដែលបានអស់ជីវិត នៅក្នុងការបាញ់បំផ្ទុះយន្ដហោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...