Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

រាស្ត្រអង់គ្លេស ស្ដាយ​ក្រោយ​ចំពោះ​ការ​​ចាក​ចេញ​ពី​អ៊ឺរ៉ុប

រាស្ត្រអង់គ្លេស ស្ដាយ​ក្រោយ​ចំពោះ​ការ​​ចាក​ចេញ​ពី​អ៊ឺរ៉ុប

គឺជាលើកទីមួយហើយ ដែលរាស្ត្រអង់គ្លេស ភាគច្រើន បានសំដែងការសោកស្ដយ ចំពោះលទ្ធផល​នៃ​ការ​ធ្វើ​ប្រជា​មតិ កាល​ពី​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ដែលសម្រេច (ជាមួយនឹងសម្លេងគាំទ្រ ៥២%) ឲ្យ​ចក្រភព​ ចាក​ចេញ​ពី​សហភាពអ៊ឺរ៉ុប (EU)។ នេះបើតាមការស្ទង់មតិ របស់វិទ្យាស្ថាន «YouGov» ដែលត្រូវ​បាន​សារព័ត៌មាន «The Times» ដ៏ធំយកមក​ចុះផ្សាយ នៅចុង​សប្ដាហ៍នេះ។

ការស្ទង់មតិ ដែលបានធ្វើ ទៅលើបណ្ដាជនពេញ​វ័យ ចំនួន១៥៩០នាក់ បានពន្យល់​ថា នៅ​ចំពោះ​សំនួរ «ជា​មួយ​នឹង​ពេល​វេលា​កន្លង​ទៅ តើអ្នកគិតថា ចក្រភពអង់គ្លេស ធ្វើត្រូវឬ​ខុស ក្នុងការចាកចេញ ពី​សហភាព​អ៊ឺរ៉ុប?» ប្រជារាស្ត្រ​អង់គ្លេស ៤៥% បានសំដែង​ការ​សោកស្ដាយ ចំពោះ​ជម្រើស​នេះ - ៤៣% បាន​ឆ្លើយ​ថា ត្រូវ ខណៈ ១២%ផ្សេង​ទៀត មិនឆ្លើយ។

សារព័ត៌មាន «The Times» បានសរសេរថា៖ «គឺជាលើកដំបូងហើយ ដែលមាន​មនុស្សភាគ​ច្រើន និយាយ​ថា ​ប្រជា​មតិ (ថ្ងៃទី២៣ ខែមិថុនា [...]

ឌុយតែតេ៖ អាមេរិក និង​កូរ៉េ​ខាង​ជើង លេង​ល្បែង​ដែល​មិន​សប្បាយ​លេង

ឌុយតែតេ៖ អាមេរិក និង​កូរ៉េ​ខាង​ជើង លេង​ល្បែង​ដែល​មិន​សប្បាយ​លេង

«សូមកុំប្រឡែងលេង ជាមួយនឹងភ្លើង» នេះជាសារខ្លី តែមានន័យវែង ធ្វើទៅកាន់ភាគីពាក់ព័ន្ធ នៅក្នុងសំនុំរឿងកូរ៉េខាងជើង ដែលជាសារ កើតចេញពីការសម្រេចរួម របស់បណ្ដាប្រទេសទាំង១០ របស់សមាគមប្រជាជាតិអាស៊ាន នៅក្នុងជំនួបកំពូល លើកទី៣០ រៀបចំធ្វើត្រូវវេន នៅក្នុង (រដ្ឋធានី ម៉ានីល ) ប្រទេសហ្វីលីពីន តាំងពីថ្ងៃសៅរ៍ម្សិលម៉ិញ និងបញ្ចប់ទៅ នៅថ្ងៃអាទិត្យនេះ។

សារខ្លីនេះ ក៏ត្រូវបានលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីនៃកោះហ្វីលីពីន យកមកប្រកាសឡើងវិញ នៅក្នុងសន្និសីទសារព័ត៌មាន នាពេលបញ្ចប់ជំនួបនេះដែរ។ លោកបានថ្លែងក្នុងនាមជាម្ចាស់ផ្ទះ ដែលជាអ្នករៀបចំជំនួបថា តំបន់ (អាស៊ីខាងកើត) ទាំងមូល មានក្ដីបារម្ភខ្លាំងណាស់ នៅចំពោះការវិវត្តន៍ទៅមុខ នៃស្ថានការណ៍ប្រឈមមុខ ជាពិសេសនៅចំពោះ ការបាញ់កាំជ្រួចអន្តរទ្វីបថ្មីចុងក្រោយបង្អស់ របស់របបកុម្មុយនីស។ ជាមួយគ្នា លោកប្រធានាធិបតី​បានថ្លែងអំពាវនាវ ទៅសហរដ្ឋអាមេរិក [...]

ផ្ទុះ​គ្រាប់​បែក​នៅ​ ម៉ានីល របួស​១៤នាក់ មុន​​​ជំនួប​​កំពូល​​អាស៊ាន

ផ្ទុះ​គ្រាប់​បែក​នៅ​ ម៉ានីល របួស​១៤នាក់ មុន​​​ជំនួប​​កំពូល​​អាស៊ាន

មនុស្ស១៤នាក់ បានរងរបួស ក្នុងនោះ មាន២នាក់បានរងរបួសធ្ងន់ ពីការបំផ្ទុះគ្រាប់បែកឆ្នៃមួយគ្រាប់ ក្នុងសង្កាត់ «Quiapo» កណ្ដាលរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន នៅវេលាម៉ោង ២៣ យប់ថ្ងៃសុក្រ នៅមុនជំនួបកំពូលអាស៊ាន តែប៉ុន្មានម៉ោងប៉ុណ្ណោះ (ចាប់ផ្ដើមប្រជុំ នៅព្រឹកថ្ងៃសៅរ៍)។ នេះបើតាមការអះអាងរបស់នគរបាល និងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន។

ទីកន្លែងកើតហេតុ ស្ថិតនៅចំងាយប្រមាណ ៥គីឡូម៉ែត្រ ពីអាគារនៃជំនួបកំពូលអាស៊ាន លើកទី៣០ ដែលត្រូវបានរៀបចំធ្វើ នៅឆ្នាំនេះ ក្នុងវេនរបស់ប្រទេសហ្វីលីពីន ដោយមានការចូលរួម ពីប្រមុខរដ្ឋាភិបាលអាស៊ាន ទាំង១០ប្រទេស ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរូបផង។

អាជ្ញាធរនៃប្រទេសហ្វីលីពីន បានច្រានចោល ការជាប់ទាក់ទងពីការបំផ្ទុះគ្រាប់បែកនេះ ទៅនឹងកិច្ចប្រជុំអាស៊ាន ហើយថាកំពុងស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅចាប់ជនបង្ក។

ចំនួនជនរងរបួស ទាំង១៤នាក់នេះ ត្រូវបានឲ្យដឹងនៅថ្ងៃសៅរ៍ [...]

នាវាសង្គ្រាម​បារាំង​​ផ្ទុក​ឧទ្ធម្ភាគចក្រ ទៅ​ដល់​ជប៉ុន​ដើម្បី​សមយុទ្ធ

នាវាសង្គ្រាម​បារាំង​​ផ្ទុក​ឧទ្ធម្ភាគចក្រ ទៅ​ដល់​ជប៉ុន​ដើម្បី​សមយុទ្ធ

នាវាសង្គ្រាមផ្ទុកឧទ្ធម្ភាគចក្រ របស់ប្រទេសបារាំង ដែលមានឈ្មោះ «Mistral» នឹងចូលធ្វើសមយុទ្ធរួមគ្នា​ដ៏​ធំ រវាង​កង​ទ័ព មកពីប្រទេសមហាយក្សចំនួនបួន គឺបារាំង ជប៉ុន អង់គ្លេស និងអាមេរិក។ ជាសមយុទ្ធ​យោធា​ដែល​បានគ្រោង​ធ្វើ ជួនចំពេល ជាមួយនឹងស្ថានភាពក្នុងតំបន់ កំពុងកើនកម្ដៅឡើងយ៉ាងខ្លាំងក្លា ជា​មួយ​ប្រទេស​​កុម្មុយនីសកូរ៉េ។

នាវា «Mistral» បានចូលចត កាលពីថ្ងៃសៅរ៍ នៅក្នុងឆកសមុទ្រ «Sasebo» នៃក្រុង «Nagasaki» ស្ថិត​នៅ​ភាគ​នារតី នៃ​ប្រទេស​ជប៉ុន។ នេះ បើតាមការប្រកាសឲ្យដឹង របស់កងទ័ពជប៉ុន និងអាជ្ញាធរបារាំង។ នាវា​មួយ​គ្រឿង​នេះ មាន​លក្ខណៈ​ជា​មន្ទីរពេទ្យ​ចល័ត នៅលើផ្ទៃសមុទ្រផង និងមាន​សមត្ថភាព ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ សឹក និង​​កង​កម្លាំង​ផង។ វាមានផ្ទុក នូវទូកតូចៗជាច្រើន ដើម្បីដឹកពល​ទាហាន យក​ទៅដាក់ចុះ ​នៅ​លើ​ដី​គោក​ បាន​ភ្លាមៗ។

» រូបភាពពន្យល់ ពីសមត្ថភាពដ៏លំអិត នៃនាវាសង្គ្រាម «Mistral» [...]

ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ

ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ

លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ នាយករង​ការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុ​អាស៊ី​សេរី​ បាន​ចាក​ចេញពី​កម្ពុជា ទៅ​កាន់​រាជធានី​ បាងកក ប្រទេស​ថៃ ហើយ តាម​ជើងហោះហើរ​ របស់ក្រុមហ៊ុន​អាកាសចរណ៍ «Thai Airway» កាលពីម៉ោង​១៥ និង០៤​នាទី ​ថ្ងៃសុក្រ ​ទី​២៨ ខែមេសា ឆ្នាំ២០១៧ ម្សិលម៉ិញ។ នេះ​បើ​​យោងតាម​សារព័ត៌មានក្នុងស្រុក ជាច្រើន ដែលផ្សាយឲ្យដឹង នៅរសៀលថ្ងៃសៅរ៍នេះ។

ព័ត៌មាននេះ ត្រូវបានអះអាង ថាជាការពិត ដោយមន្ត្រីជាន់ខ្ពស់ របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និងបន្ទាប់មក អះអាងបន្ថែម ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោក ខៀវ សុភ័គ បានថ្លែងថា នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី បានចាកចេញពីកម្ពុជា ដោយប្រើលិខិតឆ្លងដែនអាមេរិក។

យ៉ាងណា ការអះអាងខាងលើនេះ ​មិន​ទាន់​មានការ​បញ្ជាក់ ​ពីលោក ហួត វុទ្ធី ឬពីស្ថាប័ន​វិទ្យុ​អាស៊ី​សេរី ​នៅឡើយ​ មកទល់នឹងម៉ោងនេះ។ កាលពីថ្ងៃ​ទី​២១ ខែមេ​សា ឆ្នាំ២០១៧ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...