ការហោះហើរផ្ដាច់មុខ ពីបាងកក មកអង្គរបានបញ្ចប់
ក្រុមហ៊ុនអាកាសចរណ៍ ជាតិកម្ពុជា ឈ្មោះ «កម្ពុជាអង្គរ អ៊ែរ» នឹងចាប់ផ្ដើមភ្ជាប់ការហោះហើររបស់ខ្លួន រវាងពីទីក្រុង សៀមរាប ទៅកាន់រាជធានីបាងកកប្រទេសថៃ នៅចុងខែនេះ។ ជាជើងហោះហើរថ្មីមួយ ដែលនឹងបញ្ចប់ការហោះហើរ ផ្ដាច់មុខ ដែលមានក្នុងពេលកន្លងមក ដោយ«បាងកកអ៊ែរវេស្ស»។
យន្ដហោះប្រភេទ អាតេអ៊ែរ ៧២-៦០០ របស់«កម្ពុជាអង្គរ អ៊ែរ»។ រូបថត km.wikipedia.org។
ចាប់ពីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១២នេះតទៅ ក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មី របស់ប្រទេសកម្ពុជា នឹងបើកអោយមានជើង ហោះហើរ ជារៀងរាល់ថ្ងៃ រវាងអាកាសយន្ដដ្ឋានសុវណ្ណភូមិ នៃរាជធានីបាងកក របស់ប្រទេសថៃ មកកាន់ទីក្រុងសៀមរាប ដែលជាមាត់ច្រកសំដៅទៅតំបន់ទេសចរណ៍ វប្បធម៌«អង្គរ»ដ៏ល្បីរបស់ប្រទេសកម្ពុជា។ ការហោះហើរនេះ [...]