ហោ ណាំហុង បង្ហាញពីរបៀបរីរៈនៃ«កិច្ចប្រជុំកំពូលអាស៊ាន» ថ្ងៃទី១៨-២០វិច្ឆិកា
កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកានេះ ឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រធានផ្លាស់វេនរបស់អាស៊ាន បានបើកវេទិកា សួរឆ្លើយមួយ ជាមួយនឹងអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងការបរទេស ទាក់ទងនឹង «កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ កិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត» ចាប់តាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ។
លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកា ឆ្នាំ២០១២។
រូបថត MONOROOM.info/Phnom Thom។
លោកបាននិយាយថា មុននឹងកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម ការប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែវិច្ឆិកា [...]