វិភាគពីរដ្ឋប្រហារនៅអេហ្សីប៖ មូលហេតុ និងជំហានទៅរកសង្គ្រាមស៊ីវិល
កណ្ដាប់ដៃដែករបស់កងទ័ព ដែលបានទម្លាក់លោកប្រធានាធិបតីជាប់ឆ្នោត មហាមេដ ម៉ូស្សី (Mohamed Morsi) ពីអំណាចកាលពីថ្ងៃពុធទី០៣ខែកក្កដា បានផ្លាស់ប្ដូរទិដ្ឋភាពនយោបាយទាំងស្រុងនៃប្រទេសអេហ្សីប ហើយអាចនឹងឈានទៅរកការកើតឡើងវិញ នូវអំពើហឹង្សាជាថ្មីនោះទៀតផង។ មនោរម្យព័ងអាំងហ្វូ សូមធ្វើការបកស្រាយជូន ជុំវិញបញ្ហានេះ។
ក្រុមអ្នកប្រឆាំងនឹងលោក មហាមេដ ម៉ូស្សី។ (រូបថត GIANLUIGI GUERCIA / AFP)
ហេតុអ្វីបានជាកងទ័ពចូលធ្វើអន្តរាគមន៍?
នៅចំពោះមុខកណ្ដាប់ដៃដែក របស់លោកប្រធានាធិបតី មហាមេដ ម៉ូស្សី និងក្រុមអ្នកប្រឆាំងដែលទាមទារឲ្យលោកម៉ូស្សីចាកចេញ កងទ័ពនៃប្រទេសអេហ្សីប បានធ្វើការសម្រេចចិត្តកាលពីថ្ងៃច័ន្ទ ផ្អៀកទៅរកក្រុមអ្នកប្រឆាំង ដោយកំណត់ឱសានវាទ [...]