អ្នកវិភាគ៖ យុទ្ធសាស្ត្រវាយប្រហារចំណុចខ្សោយរបស់រដ្ឋាភិបាល ធ្វើឲ្យបក្សប្រឆាំងកើនប្រជាប្រិយ
តើកក្តាអ្វីខ្លះ ដែលបណ្តាលឲ្យមានសន្ទុះ នៃការគំទ្រគណបក្សប្រឆាំង ដែលប្រកាសខ្លួនថា ជាអ្នកប្រជាធិបតេយ្យ មានអ្នកគាំទ្យច្រើន ហើយភាគច្រើន គឺជាយុវ័យនោះ?
លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានចាយសន្លឹកឆ្នោតច្រើនពេក ដូចជាពុំបានព្យាយាមដោះស្រាយបញ្ហានោះទេ តែរដ្ឋាភិបាលបែរជាព្យាយាមបង្រ្កាបទៅវិញ បញ្ហាដីសម្បទានសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះប្រជាពលរដ្ឋច្រើន តុលាការពុំបានឈរលើអព្យារក្រិត សេវាសង្គមពលរដ្ឋធ្វើស្រែដាំដំណាំបាន មានសមត្ថកិច្ច និងអាជ្ញាធរដែនដីទៅជួយយកផលប្រយោជន៍ពីគាត់ទៅវិញ ដោយពុំបានស្វែងរកទីផ្សារសំរាប់គាត់។ លោកបានពន្យល់ថា៖ «កក្តាទាំងនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្មានជម្រើស មិនមែនមានន័យថា ពួកគាត់ស្រលាញ់គណបក្សសង្គ្រោះជាតិនោះទេ ហើយក៏ពុំមែនគណបក្សនោះល្អដែរ ប៉ុន្តែគាត់គ្មានជម្រើស គាត់ចង់កែប្រែសង្គមដែលអយុត្តិធម៌មួយនេះ [...]