កម្ពុជា៖ តម្លើងប្រាក់ខែតិចពេក នាំឲ្យការធ្វើចំណាកស្រុកកើនឡើង?
សេចក្ដីប្រកាសសម្រេច របស់ក្រសួងការងារ ក្នុងការតម្លើងប្រាក់បៀវត្សរបស់កម្មករតែ១៥ដុល្លា នៅឆ្នាំក្រោយនេះ បានធ្វើឲ្យមានការបារម្ភថា នឹងអាចមានពលករនៅតែធ្វើចំណាកស្រុក ជាបន្តទៅទៀត។ នោះព្រោះតែប្រាក់បៀវត្សនៅក្នុងកម្រិតនេះ បានធ្វើឲ្យមានកង្វល់ថា វានៅមិនទានអាចជួយអោយកម្មករ អាចដោះស្រាយជីវភាពប្រចាំថ្ងៃ និងរស់នៅដោយសមរម្យបាន ហើយចាំបាច់ត្រូវចេញទៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ជាងកម្ពុជា។
កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)
ការចំណាកស្រុក - ការបន្ថែមប្រាក់ឈ្នួលក្នុងឆ្នាំ២០១៤ កម្មករនឹងទទួលបាន ៩៥ដុល្លា ហើយកម្មករត្រូវរងចាំ រយៈពេលប្រាំឆ្នាំទៅមុខទៀត ទើបពួកខ្លួនអាចទទួលប្រាក់ឈ្នួលគោល បានដល់១៦០ដុល្លាុ។ [...]