Posts in ‘ស្រាវជ្រាវ’ Category

«បណ្ឌិត កែម ឡី និងខ្ញុំ»

«បណ្ឌិត កែម ឡី និងខ្ញុំ»

«បណ្ឌិត កែម ឡី និងខ្ញុំ» ជាសំណេររៀបរាប់ឡើងវិញ សរសេរដោយលោក លឺ ឡាយស្រេង ពីការ​ជួប​ជជែក​​រវាង​លោក និងលោក កែម ឡី នៅប្រមាណជាងមួយខែ មុនលោក កែម ឡី ត្រូវបាន​ឃាតករ​សម្លាប់។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមចុះផ្សាយទាំងស្រុង (*) ពីសំណេររៀបរាប់នោះ ដូច​ខាង​ក្រោម។

យើងពីរនាក់បានជួបគ្នា នៅពេលដែលខ្ញុំទូរស័ព្ទទៅបណ្ឌិត នៅដើមខែ ៦ ហើយក៏បានណាត់ជួបគ្នា នៅ​ភោជនីយដ្ឋាន «Almond» ផ្លូវសុធារស ។

បណ្ឌិត កែម ឡី បានសម្តែងនូវការគោរព មកចំពោះខ្ញុំ ថែមទាំងបាននិយាយថា ស្គាល់ខ្ញុំតាមទូរទស្សន៍ និង​វិទ្យុ ហើយបានចាប់អារម្មណ៍ និងគោរពវីរភាពខ្ញុំ ខ្ញុំក៏សើច។ សើចហើយ ក៏តបវិញថា បណ្ឌិតដឹង​ឬទេ ថា​ហេតុអី​​​បាន​​ជា​ខ្ញុំ​ទូរស័ព្ទ​ចង់ជួបបណ្ឌិត ដែរឬទេ? ពីព្រោះខ្ញុំគោរព នូវវីរភាពរបស់បណ្ឌិត ហើយក៏ចង់ជួប​បណ្ឌិត​​ដើម្បី​​​សាសង​គ្នា ក្រែងលោខ្ញុំអាចឲ្យលោកបណ្ឌិត ជួយរក្សាទុក នូវការពិសោធន៍ និងការចេះដឹង​របស់​ខ្ញុំ។ [...]

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រក​ស៊ី​មាន​បាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ នេះបើតាម​របាយ​ការណ៍ ដ៏ពេញលេញមួយ មានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលទើបបាន​ទម្លាយឲ្យដឹង នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ស្ដីពី​«ចក្រភព​ជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន។ ក្រុមអ្នកជំនាញ បានគណនាឃើញ ពី​ចំណូល​ទាក់ទងនឹងការធ្វើជំនួញទាំង​នោះ ថា​មាន​កម្រិត​ច្រើនជាង ៥០០លានដុល្លារ។

តើមហាផៅសន្ដានត្រកូល ហ៊ុន បានរកទទួលទាន ទៅលើវិស័យអ្វីខ្លះ? ខាងក្រោមនេះ ជារូបភាពមួយចំនួន នឹងពន្យល់ឲ្យដឹង [...]

«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលមានទីតាំងនៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បាន​ទម្លាយឲ្យដឹងនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំង​នោះ ថា​មាន​កម្រិត​ច្រើនជាង ៥០០លានដុល្លារ។

នៅក្នុងរបាយការណ៍នោះ បានលើកមកនិយាយយ៉ាងលំអិត និយាយពី កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកំពុងរកស៊ីមានបាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ ពួកគេទាំងនោះ បានគ្រប់គ្រងក្រុមហ៊ុន ដែល​ធ្វើការ​បណ្ដាក់ទុន [...]

របប​របស់ ហ៊ុន សែន ផ្ដាច់ការ​ដូច កាដាហ្វី និង​អាល់-អាសាធ?

របប​របស់ ហ៊ុន សែន ផ្ដាច់ការ​ដូច កាដាហ្វី និង​អាល់-អាសាធ?

ការប្រៀបធៀប ពីសន្តិភាពរបស់ប្រទេសកម្ពុជា ទៅនឹងប្រទេសលីប៊ី និងប្រទេសស៊ីរី ដោយមន្ត្រី​រដ្ឋាភិបាល​កម្ពុជា និងទីបំផុត ដោយវីដេអូ«ឃោសនា»មួយ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ធ្វើ​ឲ្យ​គេ​លើក​ជា​សំនួរថា តើរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន មានទិដ្ឋភាព«ផ្ដាច់ការ»ដូចរបបគ្រប់គ្រង របស់​លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) និងលោក បាឆារ អាល់-អាសាធ (Bachar al-Assad) ឬ​យ៉ាង​ណា? ហេតុអ្វីក៏​មន្ត្រី​រដ្ឋាភិបាលកម្ពុជា រាប់ទាំងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងវីដេអូ​«ឃោសនា»​នោះ​ផង មិន​លើក​យក​ប្រទេស​ផ្សេងទៀត មកធ្វើការប្រៀបធៀប? បើសិនជារដ្ឋាភិបាលកម្ពុជា លើក​ឡើង​របៀប​នេះ តើវា​បង្ហាញ​ពី​ការ​គាំទ្រ​​របស់​រដ្ឋាភិបាលលោក ហ៊ុន សែន ទៅកាន់របបផ្ដាច់ការទាំងនោះឬ?

ខាងក្រោយនេះ ជាការពន្យល់តបទៅនឹងសំនួរខាងលើ ដោយលើកយក​ឯកសារមួយចំនួន (មានខ្សែរភ្ជាប់) មក​បញ្ជាក់ បូករួម​នឹងការបកស្រាយ ពីលោក ព្រហ្ម គិត [...]

ការដួលរលំ​នៃ​បន្ទាយ​លង្វែក និង​ប្រាក់​ឌួង​សៀម

ការដួលរលំ​នៃ​បន្ទាយ​លង្វែក និង​ប្រាក់​ឌួង​សៀម

តើប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សន៍​ទី១៦ (ក្នុងឆ្នាំ១៥៩៤បានកើតឡើងដោយសារ​ភាព​លោភ​លន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបាន​កាប់ឆ្កា​រ កំពែង​​ព្រៃ​​ឬស្សី​ជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ពវាយបំបែករាជធានីមែនឬ? មាន​មតិ​ជា​ច្រើន បានលើកឡើងខុសៗគ្នា ជាពិសេសមានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជ​ពង្សាវតា​ខ្មែរ ​របស់​ប្រទេស​កម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍ នៃ​ការ​ធ្វើ​សង្គ្រាម​របស់​សៀម​ប្រឆាំង​ខ្មែរ នៅក្នុងសម័យកាលនោះ។

ដំបូងគេ លោក ចិន្ត ច័ន្ទរតនា ទទួលសញ្ញាប័ត្របណ្ឌិត ជំនាញខាងបូរាណវិទ្យា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...