សាស្ត្រាចារ្យច្បាប់បកស្រាយ ពីអសុពលភាពនៃរដ្ឋសភា ជាឧបសគ្គនៃការបង្កើតរដ្ឋាភិបាល
ភ្នំពេញ៖ ការបើកសម័យប្រជុំលើកដំបូង ឬដំណាក់កាលទីមួយរបស់ខ្លួន ជាមួយនឹងតំណាងរាស្ត្រយ៉ាងហោច ១២០រូប នឹងបញ្ជាក់ពីសុពលភាពនៃរដ្ឋសភា ហើយនឹងអាចឲ្យដំណើរការផ្សេងទៀត មានភាពស្របច្បាប់។ ដំណើរការទាំងនេះ មានរួមទាំងការជ្រើសតាំងប្រធានអនុប្រធាន គណកម្មាធិការរបស់រដ្ឋសភា និងការបង្កើតរដ្ឋាភិបាលនោះផង។ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយសាស្ត្រចារ្យច្បាប់មួយរូប ឯកទេសខាងនីតិរដ្ឋធម្មនុញ្ញ ដើម្បីសុំការបកស្រាយបញ្ហាខាងលើ ទៅតាមមាត្រានីមួយៗ ចែងក្នុងរដ្ឋធម្មនុញ្ញ។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)
ដោយសារលោក មានតួនាទីខ្ពស់គួរសម នៅក្នុងស្ថាប័នរដ្ឋសព្វថ្ងៃ លោកសាស្ត្រាចារ្យបានអនុញ្ញាតផ្ដល់កិច្ចសម្ភាសនេះ តែនៅក្នុងលក្ខខ័ណ្ឌ [...]