Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ចំណាប់​ខ្មាំង​ជាតិ​បារាំង ត្រូវ​បាន​ក្រុម​ជីហាដ​អ៊ីស្លាម​និយម​ជ្រុល កាត់​«ក» (vdo)

ក្រុមភេវរជន ដែលហៅខ្លួនឯងថា ជូដ អាលឃីឡាហ្វា (Jund al-Khilafa) និងមានមូលដ្ឋាននៅក្នុងតំបន់ កាប៊ីលី (Kabylie) ភាគខាងជើងនៃប្រទេសអាល់ហ្សេរី (ទ្វីបអាហ្វ្រិកខាងជើង) បានសម្លាប់ចំណាប់ខ្មាំង​ជាតិ​បារាំង ដែលមានឈ្មោះ អ៊ែរវេ ហ្គួរដេល (Hervé Gourdel) ដែលទើបនឹងចាប់ពង្រត់ទៅ នៅថ្ងៃអាទិត្យ​មុន​នេះប៉ុណ្ណោះ។ ការសម្លាប់ដោយកាត់ ក នេះ ត្រូវបានថតជាវីដេអូ យកមកផ្សាយតាមបណ្ដាញអ៊ីនធើណែត កាលពីយប់ថ្ងៃពុធទី២៤ ខែកញ្ញា ម្សិលម៉ិញ។

វីដេអូ ត្រូវបានផ្សាយជាលើកដំបូង នៅគេហទំព័ររបស់ក្រុមជីហាដ (jihad) ដោយមានដាក់ចំណងជើងថា «សារ​ប្រកបដោយឈាម សម្រាប់រដ្ឋាភិបាលបារាំង»។ ចាប់ផ្ដើមពីនាទីដំបូង ដោយដាក់រូបភាព​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ (François Hollande) ដែលបានធ្វើសន្និសិទការសែត បដិសេធមិន​ចុះ​ញ៉ម ការ​គម្រាម​​របស់​ពួកអ៊ីស្លាមជ្រុលនិយម ដែលបានធ្វើលើប្រទេសបារាំង ជាថ្នូរនឹងការបញ្ឈប់​យុទ្ធនាការ​យោធា​បារាំង [...]

សាសនា​«បីសាច» បង្ខំ​កុមារី​ឲ្យ​លក់​ខ្លួន ជា​មួយ​មនុស្ស​ប្រុស​១៨០០នាក់

សាសនា​«បីសាច» បង្ខំ​កុមារី​ឲ្យ​លក់​ខ្លួន ជា​មួយ​មនុស្ស​ប្រុស​១៨០០នាក់

«ខ្ញុំទៅសាលានៅពេលថ្ងៃ តែខ្ញុំជាទាសករផ្លូវភេទនៅពេលយប់។ មានពេលមួយនោះ ខ្ញុំនឹកឃើញចង់​សម្លាប់​ខ្លួន។» កុមារី អាណាប៊ែល ហ្វ័រ៉េស (Annabelle Forest - ឈ្មោះដែលអ្នកសារព័ត៌មានដាក់ឲ្យ) មាន​អាយុ​នៅថ្ងៃនេះ ជាង២០ឆ្នាំ បានរំលឹកឡើងវិញពីជីវិតដ៏ទារុណ នៅក្នុងសៀវភៅមួយ ដែលទើបនឹងបោះពុម្ភ​ចេញ​ផ្សាយ នៅក្នុងចក្រភពអង់គ្លេស។ សៀវភៅនេះ មានចំណងជើងជាភាសាអង់គ្លេសថា៖ «The Devil on the Doorstep : My Escape From a Satanic Sex Cult»។

អ្វីដែលបានរៀបរាប់ នៅក្នុងសៀវភៅនេះ គឺជាភាពរន្ធត់ខ្លោចផ្សា ដ៏រន្ធត់បំផុត មិនដែលធ្លាប់ជួប​នៅក្នុង​ប្រវត្តិ​សាស្ត្រ​ទំនើប នៃបណ្ដាប្រទេសនៅបស្ចឹមលោក។ នេះបើតាមការលើកឡើង របស់សារព័ត៌មាន​អង់គ្លេស Daily Mail។

ដេកជាមួយមនុស្សប្រុស ១៨០០នាក់

ក្នុងអាយុ៧ឆ្នាំ នាងតូចត្រូវបានចាប់ឲ្យស្គាល់ និងចូលក្នុងសាសនា ឃិដវេលី (Kidwelly) ដែលជាឈ្មោះ​ក្រុង​តូចមួយ [...]

អាយហ្វូន ៦ ពិត​ជា​អាច​«បត់​បាន»​ដោយ​ងាយ​មែន​ឬ? (vdo)

ទូរស័ព្ទទំនើប អាយហ្វូន ៦ មិនបាក់ជាពីរទេ។ តែវាអាចបត់ ឬអាចកោងបាន។ មកពីវាស្ដើងពេក? ឬក៏មក​ពី​ក្រុមហ៊ុន​អ័បផល មិនបានគិតពីភាពរឹងមាំរបស់វា? មនុស្សជាច្រើនដែលបានទិញទូរស័ព្ទនេះយកមកប្រើ ភ្លាមៗបន្ទាប់ពីវាចេញមកលក់នោះ បានសម្ដែងការក្ដៅក្រហាយ ព្រោះតែពួកគេបានយកទូរស័ព្ទនេះ មក​ដាក់​ក្នុងហោប៉ៅខោខាងក្រោយ រួចអង្គុយពីលើ។

ការលើកឡើងកាន់តែច្រើនឡើង នៅតាមបណ្ដាញសង្គម ឬនៅក្នុងវេទិកាជជែកឆ្លើយ របស់អ័បផលតែម្ដង។ តែជុំវិញបញ្ហានេះ ក្រុមហ៊ុនផ្លែប៉ោម បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ បង្កឲ្យចម្ងល់កើតមានកាន់តែខ្លាំង ពីសភាពរឹងមាំរបស់ទូរស័ព្ទចេញថ្មី អាយហ្វូន ៦ និង អាយហ្វូន ៦ផ្លាស។​ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលនឹងបង្ហាញថា ប្រសិនបើយើងប្រើម្រាមដៃកាច់ទូរស័ព្ទនេះ ជាលទ្ធផល យើងនឹងទទួល​បាន​ទូរស័ព្ទ​អាយហ្វូន ៦ផ្លាសមួយ ដែលមានរាងកោង ឬបត់ជាពីរ។

យីហោ​សម្លៀកបំពាក់​ធំៗ សន្យា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរិមា ឲ្យ​កម្មករ​កម្ពុជា​

យីហោ​សម្លៀកបំពាក់​ធំៗ សន្យា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរិមា ឲ្យ​កម្មករ​កម្ពុជា​

ក្រុមកម្មករដែលបានធ្វើការតស៊ូទារមទារ ឲ្យតម្លើងប្រាក់ឈ្នួលអប្បបរិមា ក្នុងវិស័យកាត់ដេរសម្លៀក​បំពាក់​កម្ពុជានោះ បានទទួលនូវការគាំទ្រពីសំណាក់ភាគីបញ្ជាទិញ ជាពិសេសពីសំណាក់ យីហោ​សម្លៀក​បំពាក់​ធំៗល្បីៗ ដូចជា  Zara, H&M, Next និង New Look បន្ទាប់ពីពួកគេបានសន្យាថា នឹងដាក់ទម្ងន់ទៅលើ​ការ​បញ្ជាទិញ ដើម្បីធ្វើឲ្យមានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ កម្មការិនី។

នៅក្នុងលិខិតមួយចុះថ្ងៃទី១៨ ខែកញ្ញានេះ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងទៅកាន់សមាគមរោងចក្រ​កាត់ដេរ​កម្ពុជា (តំណាងឲ្យភាគីថៅកែរោងចក្រ) ក្រុមយីហោធំៗទាំងនោះ បាននិយាយថា បានត្រៀមខ្លួនរួចជា​ស្រេច ថា​នឹង​ហ៊ានចំណាយថ្លៃបន្ថែមទៀត ទៅលើផលិតផលបញ្ជាទិញពីកម្ពុជា។

ចម្លើយ​ឆ្លើយតបរបស់យីហោបញ្ជាទិញសម្លៀកបំពាក់ទាំងនេះ បានធ្លាក់មកដល់តែមួយថ្ងៃ បន្ទាប់ពី​យុទ្ធនាការ​មួយ ត្រូវបានធ្វើឡើងពាសពេញពិភពលោក ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ឈ្នួល ដ៏តិច​តួច​ស្ដួច​ស្ដើង [...]

ភាព​រីក​ថ្លា​នៃ​ពាណិជ្ជកម្ម​ចិន ទៅ​លើ​«ឧបករណ៍​ធ្វើ​ទារុណកម្ម» លើ​ពិភពលោក

ភាព​រីក​ថ្លា​នៃ​ពាណិជ្ជកម្ម​ចិន ទៅ​លើ​«ឧបករណ៍​ធ្វើ​ទារុណកម្ម» លើ​ពិភពលោក

ដំបង់ឆក់ ដំបងក្ដគោ កៅអីចងអ្នកទោស ... ត្រូវបានផលិតឡើងដោយសហគ្រាសក្នុងប្រទេសចិន ប្រមាណ​ជាជាង១៣០សហគ្រាស ដើម្បីរកស៊ីចំណេញ ទៅលើសម្ភារៈធ្វើទារុណកម្មទាំងនេះ។ នេះបើតាមរបាយ​ការណ៍​មួយ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញានេះ របស់អង្គការលើកលែងទoសអន្តរជាតិ មានទីស្នាក់ការ​កណ្ដាលនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ ការធ្វើពាណិជ្ជកម្ម«មានបាន» ក្នុងប្រភេទនេះ បានបង្ក​ឲ្យ​មាន​ការ​កើន​ឡើង នូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសជាច្រើន នាទ្វីបអាហ្វ្រិក និងអាស៊ី។

កាលពី១០ឆ្នាំមុន សហគ្រាសទាំងនេះ ដែលមួយចំនួនធំជាកម្មសិទ្ធិរបស់រដ្ឋបាលចិននោះ មានចំនួន​តែ​២៨​សហគ្រាសប៉ុណ្ណោះ។ អង្គការអន្តរជាតិ បានសរសេរទៀតថា៖ «ឧបករណ៍ធ្វើទារុណកម្មមួយចំនួន ជា​ប្រភេទ​​ផលិតផល មានភាពសាហាវព្រៃផ្សៃហួសប្រមាណ ហើយគួរតែត្រូវបានដកចេញ ពីការធ្វើជំនួញ​នេះ​ភ្លាម»។ សម្ភារៈទាំងនោះ ត្រូវបានអង្គការលើកស្ទួយសិទ្ធិមនុស្សមួយនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...