Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ការ​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី និង​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ អនុវត្ត​តាម​ច្បាប់​អ្វី?

ការ​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី និង​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ អនុវត្ត​តាម​ច្បាប់​អ្វី?

ក្នុងដើមខែវិច្ឆិកា ឆ្នាំ២០១៤នេះ យ៉ាង​ហោច​ណាស់​មនុស្ស​១៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​មាន​ប្រជា​ពលរដ្ឋ​ជា​ស្រ្តី ចំនួន​១០នាក់ ព្រះ​សង្ឃ​ចំនួន​បី​អង្គ និង​សកម្ម​ជន​គណបក្ស​នយោបាយ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់ ផ្សេង​ទៀត។

មតិសាធារណៈជនមួយផ្នែក និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ករណី​ចាប់​ខ្លួន​នេះ ថា​ជា​រឿង​«នយោបាយ»។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចុុះ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើ​ប្រាស់​អំណាច​អាជ្ញាធរ​សាធារណៈ និង​ប្រព័ន្ធ​តុលាការ ដែល​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ប្រព័ន្ធ​នេះ​មិន​មាន​លក្ខណៈ​ឯករាជ្យ និង​អព្យាក្រិត្យ​ពេញ​លេញ។

គណបក្សសង្គ្រោះជាតិ បានថ្កោលទោស តម្រូវឲ្យរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវ​តែបញ្ឈប់រាល់សកម្មភាពគម្រាមកំហែង [...]

រង​គ្រោះ​ឆូត​ខ្ទេច​មុខ​ ព្រោះ​​ចង់​លែង​លះ​ពី​​​ប្ដី ដែល​រៀប​ការ​ព្រោះ​​រំលោភ​​នាង

រង​គ្រោះ​ឆូត​ខ្ទេច​មុខ​ ព្រោះ​​ចង់​លែង​លះ​ពី​​​ប្ដី ដែល​រៀប​ការ​ព្រោះ​​រំលោភ​​នាង

ហេតុការណ៍នេះ បាន​ធ្វើ​ឲ្យ​ផ្ទុះ​ជា​រឿង​អាស្រូវ និង​ការ​ជជែក​វែក​ញែក​ជា​ថ្មី​ទៀត នៅ​ប្រទេស​ម៉ារ៉ុក (ក្នុង​ទ្វីប​អាហ្វ្រិក​ខាង​ជើង)។ យុវតី​មួយ​រូប​អាយុ​១៧ឆ្នាំ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​សារ​តែ​នាង​បាន​រង​របួស​យ៉ាង​ដំណំ នៅ​លើ​ផ្ទៃ​មុខ នៅ​លើ​ដៃ និង​នៅ​លើ​ដើម​ទ្រូង​របស់​នាង។ យុវតី​រង​គ្រោះ ​ត្រូវ​​​បាន​ប្ដី​របស់​នាង វាយ​ធ្វើ​បាប និង​ប្រើ​ឡាម​ដើម្បី​ឆូត​ទៅ​លើ​សាច់​របស់​នាង។ នេះ​បើ​តាម​សមាគម​ការពារ​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​នេះ ដែល​បាន​ធ្វើ​សេច​ក្ដី​រាយការណ៍​មួយ ជុំ​វិញ​ហេតុការណ៍​ដ៏​រន្ធត់​។

ត្រឡប់ពីជាប់ពន្ធនាគារ៦ខែ មកផ្ទះវិញកាលពីសប្ដាហ៍មុន ហើយកន្លងមកទៀត តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បុរស​នេះ​បានប្រព្រឹត្តិទង្វើយ៉ាងឃោឃៅ ទៅលើភរិយា​វ័យ​ក្មេង​របស់​ខ្លួន បន្ទាប់ពីយុវតីរងគ្រោះ បង្ហាញបំណង​របស់​នាង ចង់លែងលះពីខ្លួន។ [...]

ទិញ​អាយហ្វូន​៩៩គ្រឿងដើម្បី​សុំ​អូន​រៀប​ការ តែ​ថ្លៃ​មិន​មេត្តា!

ទិញ​អាយហ្វូន​៩៩គ្រឿងដើម្បី​សុំ​អូន​រៀប​ការ តែ​ថ្លៃ​មិន​មេត្តា!

នៅក្នុងខេត្ត ហ្គាហ្សូវ (Guangzhou) ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ហុងកុង យុវជន​មួយ​រូប​បាន​ចំណាយ​ប្រាក់ ដើម្បី​ទិញ​យក​ទូរស័ព្ទ​អាយហ្វូន ចំនួន​៩៩​គ្រឿង ហើយ​បាន​យក​វា​មក​តម្រៀប​គ្នា​នៅ​លើ​ដី មាន​ទម្រង់​ជា​រូប​បេះដូង ក្នុង​បំណង​សុំ​សង្សា​របស់​នាយ រៀប​ការ។ ប៉ុន្តែ​គោល​បំណង​នោះ មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា ដូច​ការ​គ្រោង​ទុក​ទេ ដោយ​សារ​តែ​ស្រី​ម្ចាស់​ស្នេហ៍ មាន​ទំនោរ​ទៅ​​រក​ទូរស័ព្ទ​របស់​សាមស៊ុង (Samsung) ច្រើន​ជាង អ័បផល (Apple)។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ចិន នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ។

យុវជនចិន ដែល​ជា​វិស្វករ​ម្នាក់ផងនោះ មិនបានរារែកក្នុង​ការ​ចំណាយ​លុយ ច្រើនជាង ៥០០ពាន់យ័ន (៨ម៉ឺន​ដុល្លារ ឬ៦,៥ម៉ឺនអ៊ឺរ៉ូ) ដើម្បីចូលទៅក្នុងហាងលក់សម្ភារៈ​របស់​អ័បផល ទិញ​យក​សឹងតែទាំងអស់នូវទូរស័ព្ទ ដែល​មាននៅក្នុងស្តុករបស់ហាងនោះ។ ចំនួន​ទឹក​ប្រាក់​នេះ [...]

ដំរី​ជំទង់​មួយ​ក្បាល រំដោះ​ខ្លួន​ពី​សត្វ​តោ ១៤​ក្បាល

ដំរី​ជំទង់​មួយ​ក្បាល រំដោះ​ខ្លួន​ពី​សត្វ​តោ ១៤​ក្បាល

ដំរីនេះ គ្មាន​ស្នែង​សម្រាប់​វ័ធ​ទេ ហើយ​ភ្លុក​របស់​វា​ក៏​នៅ​ខ្លីៗ មិន​អាច​នឹង​យក​មក​ការពារ​ខ្លួន​បាន​ដែរ។ ប៉ុន្តែ​ដោយ​សារ​វា​មាន​មាឌ​ធំ ជា​«ដំរី​សារ» រួម​ផ្សំ​នឹង​ភាព​វាង​វៃ​របស់​វា​ផង ទើប​អាច​គេច​ផុត​ពី​គ្រោះ​អាសន្ន​ដល់​ជីវិត ដែល​កើត​មក​ពី​ការ​ឡោម​ព័ទ្ធ​របស់​ក្រុម​តោ ប្រមាណ​ជា​១៤​ក្បាល។

នៅក្នុងវីដេអូ ដែល​ដាក់​បង្ហោះ​ដោយ សារព័ត៌មាន​អាមេរិក New York Post កាល​ពី​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ ពី​ដំរី​មួយ​ក្បាល បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ការ​យាយី​សម្លាប់​ធ្វើ​ជា​ចំណី របស់​តោ​១៤​ក្បាល នៅ​ក្នុង​ឧទ្យាន​សត្វ​ព្រៃ​ដ៏​ធំ នៃ​ប្រទេស​ហ្សំប៊ី ឈ្មោះ​ហៅ​ថា Norman Carr Safaris Chinzombo Camp។ តែ​បើ​ទោះ​ជា​ខ្លួន បាន​ក្លាយ​ជា​ទិស​ដៅ នៃ​អាហារ​ពេល​របស់​ក្រុម​តោ​ក៏​ដោយ តែ​ដំរី​ជំទង់​នៅ​តែ​ព្យាយាម​ការពារ​ខ្លួន និង​មិន​អោន​ក្បាល ឲ្យ​សត្វ​តោ​ទាំង​នេះ​សម្លាប់ខ្លួន​ជា​ដាច់​ខាត។

[...]

ពូទីន ធ្វើ​ទង្វើ​«សុភាព​បុរស» ដាក់​ភរិយា​​ប្រធានាធិបតី​ចិន

មនុស្សតិចណាស់ដែលមិនដឹង៖ លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ដែល​ទើប​នឹង​លែង​លះ ពី​អតីត​ភរិយា​របស់​លោក ជា​សុភាព​បុរស​មួយ​រូប។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ក្នុង​ជំនួប​កំពូល អេប៊ិច (Apec) នា​រដ្ឋធានី​ប៉េកាំង ខណៈ​ពេល​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ជា​ស្វាមី​កំពុង​ញញឹម​ញញែម​ទទួល​ភ្ញៀវ និង​ជជែក​ជា​មួយ​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ធ្វើ​បែប​វា​ហី​នោះ លោក​ប្រធានាធិបតី ពូទីន ឯ​ណេះ​វិញ បាន​យក​អាវ​ធំ​របស់​លោក ដែល​មាន​លក្ខណៈ​ដូច​ជា​ភួយ​ផង​នោះ មក​ដណ្ដប់​ឲ្យ​លោក​ស្រី ប៉េង លីយ័ន ស្ត្រី​ទី​មួយ​នៃ​ប្រទេស​ចិន។

ឈុតឆាកនេះ ត្រូវ​បាន​ម៉ាស៊ីត​ថត​របស់​ទូរទស្សន៍ ចិន ផ្លូវការ (CCTV) ចាប់​រូប​ភាព​បាន ហើយ​យក​ទៅ​ផ្សាយ។ បន្ទាប់​មក រូប​ភាព​នេះ​ត្រូវ​បាន​កាត់​ជា​បំណែក​ខ្លីៗ យក​ទៅ​ចែក​ចាយ​ពាស​ពេញ​ពិភពលោក។

ទង្វើរបស់លោក ពូទីន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...