តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា សិក្សាឲ្យបានខ្ពស់ដើម្បីប្ដូរអាជីព
បើទោះជារវល់យ៉ាងណាក៏ដោយ ក៏តារាកំប្លែងស្រីវ័យក្មេងអាយុ ១៤ឆ្នាំ វ៉ាន់ នីឡា ដែលកំពុងសិក្សានៅថ្នាក់ ទី៨ ក្នុងសាលា ប៊ែលធីអន្តរជាតិ មិនខ្ជីខ្ជាក្នុងការសិក្សារបស់នាងឡើយ។ តារាកំប្លែងវ័យក្មេងរូបនេះ ថែមទាំងបានបែងចែកយ៉ាងច្បាស់ នូវពេលវេលាសិក្សារបស់នាង ជាមួយនឹងការងារសម្ដែងផងទៀត។ នេះជាការថ្លែងឲ្យដឹង នៅក្នុងកិច្ចសម្ភាសផ្ទាល់មួយរបស់នាង ជាមួយទូរទស្សន៍ ស៊ីអិនស៊ី (CNC) កាលពីថ្ងៃទី០៥ ខែធ្នូនេះ។
តារាវ័យក្មេងនៅទូរទស្សន៍ CTN រូបនេះបានពន្យល់ ពីការបែងចែកពេលវេលាសិក្សារបស់នាងថា នាងមិនដែលអវត្តមានលើសពីបីថ្ងៃនោះទេ នៅក្នុងថ្នាក់រៀន បើទោះជាមានភាពមមាញឹក ក្នុងការថតរឿងកំប្លែងក៏ដោយ។ ហើយនាងតែងតែយកចិត្តទុកដាក់រៀនជានិច្ច មិនដែលប្រហែសសូម្បីបន្តិច។ នាងមានមហិច្ឆតារបស់ខ្លួនមួយថា នៅពេលអនាគត [...]
