ឈាង វុន ថានឹងហៅ ខៀវ កាញារីទ្ធ មកសួររឿងផ្សាយគ្រឿងស្រវឹង (vdo)
មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាជាតិ មកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន នឹងអញ្ជើញលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មកបំភ្លឺជុំវិញបញ្ហាផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមទូរទស្សន៍ និងតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ។
សន្និសីទព័ត៌មាន នាវិមានរដ្ឋសភាកាលពីថ្ងៃទី១១ ខែធ្នូ ម្សិលម៉ិញនេះ ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាជាតិ បានលើកឡើងថា លោក ខៀវ កាញារីទ្ធ គួរពិចារណាឡើងវិញ ពីការអនុញ្ញាតិឲ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងច្រើន តាមប្រព័ន្ធផ្សព្វផ្សាយដូចជាវិទ្យុ និងទូរទស្សន៍ ជាដើមនោះ។
យ៉ាងណាក៏ដោយ ការហៅរដ្ឋមន្ត្រីក្រសួងព័ត៌មានមកសួរនាំនេះ នៅមិនទាន់ បញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ [...]