Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បវរកញ្ញា​តំបន់ Côte d'Azur មិន​ជាប់​បវរកញ្ញា​បារាំង ព្រោះ​សុដន់​ធំ?

បវរកញ្ញា​តំបន់ Côte d'Azur មិន​ជាប់​បវរកញ្ញា​បារាំង ព្រោះ​សុដន់​ធំ?

ជាមួយនឹងកំពស់ ១,៧០ម៉ែត្រ កញ្ញា ឆ្សាឡុត ពីរ៉ូនី (Char­lotte Pirroni) មក​ពី​តំបន់​កូដ​ដា​ហ្សៀរ (Côte d'Azur ភាគ​ខាង​ត្បូង​បារាំង) បាន​ជាប់​លេខ​បី នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​បារាំង កាល​ពី​ចុង​សប្ដាហ៍​មុន។ ប៉ុន្តែ​ក៏​ដោយ​សារ​កំពស់​នេះ​ដែរ ទើប​នាង​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន រិះគន់​ថា​មាន​កំពស់​ទាប​ពេក មិន​ត្រូវ​ខា្នត​នឹង​ក្លាយ​ជា​បវរកញ្ញា​ឯក។

កញ្ញាដ៏ស្រស់ប្រិមប្រិយ និង​មាន​រូបរាង​ស៊ិចស៊ី បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ ជា​មួយ​ទស្សនាវដ្ដី​បារាំង Télé Loisirs ជុំ​វិញ​កំពស់​របស់​នាង​ថា៖ «គេ​បាន​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ហើយ ពី​បញ្ហា​នេះ ហើយ​ថែម​ទាំង​មាន​សង្គ្រាម​ពាក្យ​សម្ដី​បាន​ផ្ទុះ​ឡើង​ទៀត នៅ​បន្ទាប់​ពី​ខ្ញុំ​បាន​ជាប់​ជា​បវរកញ្ញា​តំបន់។ បញ្ហា​នេះ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រស់​មិន​ស្រួល​តាំង​ពី​ពេល​នោះ​មក​ម្លេះ។»

នាងបានពន្យល់បន្តថា៖ [...]

ចារកម្ម​កូរ៉េ​ខាង​ជើង មក​ចាប់​និស្សិត​ដើម​កំណើត​កូរ៉េ ពី​រដ្ឋធានី​ប៉ារីស?

ចារកម្ម​កូរ៉េ​ខាង​ជើង មក​ចាប់​និស្សិត​ដើម​កំណើត​កូរ៉េ ពី​រដ្ឋធានី​ប៉ារីស?

ជាចម្ងល់ដ៏អន្ទះសារ ប្រកប​ដោយ​ភាព​ស្រឡាំង​កាំង ដែល​បាន​ផ្ទុះ​កើត​ឡើង សម្រាប់​អ្នក​រស់​នៅ​រដ្ឋធានី​ប៉ារីស ក្នុង​រយៈ​កាល​ចុង​ក្រោយ​នេះ។ ផ្ទុះ​ចម្ងល់ ព្រោះ​ប្រទេស​បារាំង ស្ថិត​នៅ​ចម្ងាយ​ច្រើន​ពាន់​គីឡូមែត្រ ពី​ប្រទេស​កុម្មុយនីស​កូរ៉េ​ខាង​ជើង បែរ​ជា​កំពុង​រង​ការ​សង្ស័យ​ថា បាន​ទុក​ចន្លោះ​ឲ្យ​ចារកម្ម​របស់​របប​ផ្ដាច់​ការ អាច​ចូល​មក​លើ​ទឹកដី​របស់​ខ្លួន ដើម្បី​ចាប់​ពង្រត់​មនុស្ស​សំខាន់​ម្នាក់​ចេញ​ទៅ។

យុវនិស្សិត ហាន (Han) ដែល​កំពុង​សិក្សា​នៅ​ក្នុង​សាលា​ជាន់​ខ្ពស់​ផ្នែក​ស្ថាបត្យកម្ម នៃ​រដ្ឋធានី​ប៉ារីស (L'école d'architecture de Paris-La Villette) លែង​មាន​ដំណឹង​សូន្យ​ឈឹង តាំង​ពី​ថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ។ មិត្តភ័ក្រ​របស់ ហាន មួយ​ចំនួន​ទៀត ក៏​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​នោះ​មក​ដែរ។ នេះ​បើ​តាម​របាយការណ៍​ជា​ច្រើន ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​សារព័ត៌មាន [...]

ប្រាំ​ចំណុច​ដែល​ត្រូវ​ដឹង សម្រាប់​អ្នក​គេង​មមើ

ប្រាំ​ចំណុច​ដែល​ត្រូវ​ដឹង សម្រាប់​អ្នក​គេង​មមើ

អ្នកស្រីសាស្ត្រាចារ្យ ហ្សីនើវ្រា អ៊ូហ្គូស៊ីនី (Ginevra Uguccioni) មក​ពី​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ សាប៉េទ្រីយ៉ែ (Salpêtrière ជា​មន្ទីរពេទ្យ​ដ៏​ធំ និង​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ផង) នៃ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង បាន​ធ្វើ​បទ​បង្ហាញ​ពី​សេចក្ដី​សន្និដ្ឋាន​មួយ​ចំនួន ដែល​ទាក់​ទង​ទៅ​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ លើ​បញ្ហា​«ដំណេក» កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ ក្នុង​ទីក្រុង លីល៍ (Lille ភាគ​ខាង​ជើង​ប្រទេស​បារាំង)។ អ្នកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នេះ បាន​ផ្ដល់​កិច្ច​សម្ភាស​​មួយ​ទៅ​ឲ្យ​សារព័ត៌មាន​ចម្រុះ​ភាសា ហៅ​ថា HuffPost ជុំ​វិញ​ករណី​នេះ ហើយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូម​ដក​ស្រង់​ដោយ​ត្រួសៗ មក​ជម្រាប​ជូន​ប្រិយមិត្ត​ដូច​ខាង​ក្រោម។

ជាករណី​ពិសេស​មួយ ដែល​កើត​ឡើង​ជា​ទូទៅ

ការសិក្សាបានរកឃើញថា ៧១%ជាបុរស និង៧៥%ជាស្ត្រី [...]

កងទ័ព​អាមេរិក​សាកល្បង​កាំភ្លើង​ឡេស៊័រ (Laser) ជា​ថ្មី​ទៀត (vdo)

កងទ័ព​អាមេរិក​សាកល្បង​កាំភ្លើង​ឡេស៊័រ (Laser) ជា​ថ្មី​ទៀត (vdo)

ទាហ៊ានជើងទឹកអាមេរិក បាន​ធ្វើការ​សាក​ល្បង​ជា​ថ្មី​ទៀត នូវ​អាវុធ​​ទំនើប​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា  LaWS (Laser Weapon System = ប្រព័ន្ធអាវុធ ឡេស៊័រ) ដែល​អាច​បាញ់​តំរង់​ទិស​ដៅ ដោយ​ប្រើ​កម្លាំង​កម្ដៅ​ដ៏​ខ្លាំង​មួយ។

ដោយ​សារ​ការ​បាញ់​បញ្ជូន​កម្ដៅ​រាប់​ម៉ឺន​អង្សារ​ចេញ​ទៅ ប្រព័ន្ធ​អាវុធ​ទំនើប​ថ្មី​នេះ អាច​ធ្វើ​ឲ្យ​រថយន្ដ ឬ​យាន​យន្ដ​ផ្សេងៗ​របស់​បច្ចាមិត្ត​ឆេះ​ ឬ​ផ្ទុះ​ពី​ចំងាយ បាន​ដោយ​ងាយ។

ប្រព័ន្ធអាវុធ LaWS ត្រូវបានបំពាក់ និង​ធ្វើការ​សាក​ល្បង នៅ​លើ​នាវា​ចម្បាំង​ដ៏​ធំ​មួយ មាន​ឈ្មោះ​ថា USS Ponce ដែល​កំពុង​ដាក់​ពង្រាយ​នៅ​លើ​តំបន់​ឈូង​សមុទ្រ ពែរ្ស៍។ នាយ​ទាហាទ​ជើង​ទឹក​អាមេរិក​មួយ​រូប លោក​​ឧត្តម​សេនីយ៍ ម៉ាតជូរ ឃ្លូនឌើ (Matthew L. Klunder) បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «អាវុធ​ឡេស៊័រ មាន​​កម្លាំង​​ខ្លាំង​​ណាស់ មាន​តម្លៃ​ថោក ហើយ​មាន​តួនាទី​សំខាន់​ជា​ទីបំផុត [...]

CPP ជំទាស់ CNRP រឿង​បង្កើន​អាសនៈ​រដ្ឋសភា​សម្រាប់​អាណត្តិ​ក្រោយ

CPP ជំទាស់ CNRP រឿង​បង្កើន​អាសនៈ​រដ្ឋសភា​សម្រាប់​អាណត្តិ​ក្រោយ

វិសោធនកម្មលើ សេចក្តីស្នើ «ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត ជ្រើស​តាំង​អ្នក​តំណាងរាស្ត្រ» ត្រូវ​បាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លើក​មក​ពិភាក្សា​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​បាន​បញ្ចប់​ការ​ពិភាក្សា​លើ​ច្បាប់ គ.ជ.ប នា​ពេល​ថ្មីៗ​នេះ។

តំណាងមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បាន​ធ្វើការ​បដិសេធ ចំពោះ​គម្រោង​សំណើរ​នៃ​ការ​សុំ​បង្កើន​អសនៈ សម្រាប់​អាណត្តិ​ក្រោយ។ លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​នៃ​សេចក្តី​ស្នើ «ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ» ជា​គោលការណ៍ គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​គិត​គូរ ចំពោះ​ការ​បន្ថែម​អាសនៈ​នោះ​ឡើយ។ បើ​មិន​មាន​ការ​ឯកភាព​គ្នា​ទេ អាច​កំណត់​យក​ច្បាប់​បោះ​ឆ្នោត​ចាស់​ដដែល ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បោះឆ្នោត ដោយ​មិន​ចាំ​បាច់​កែ​ប្រែ នូវ​ពាក្យ​ពេចន៍ និង​មិន​កែ​ឃ្លា​នីមួយៗ។ លោក ប៊ិន ឈិន បាន​ពន្យល់​ទៀត​ថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...