Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

វីដេអូ​ទាក់ទង​នឹង​សំនុំ​រឿង​កូន ឌួង ងៀប ទះ​កំភ្លៀង​កូន ទ្រី​ ភាព

វីដេអូ​ទាក់ទង​នឹង​សំនុំ​រឿង​កូន ឌួង ងៀប ទះ​កំភ្លៀង​កូន ទ្រី​ ភាព

វីដេអូទីមួយ៖ នៅក្នុងហាងចាក់​សាក់​មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដើមហេតុ​ដំបូង​ឡើយ កើត​ចេញ​ពីការសំលឹង មើលមុខគ្នា ទៅវិញទៅមក ទំនងជាបានប្រើក្រសែរភ្នែក ឌឺដងដាក់គ្នា ពីសំណាក់​យុវជន​ទាំងពីរនាក់។ នេះបើយោង តាមការបញ្ជាក់ពីអាជ្ញាធរ។ នៅក្នុងវីដេអូនេះ គេឃើញយុវជន ទ្រី ដាលុច បានដើរ​ចូល​ទៅ​រក យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬ​អាជ្រូក មុននឹងយុវជនកូនរបស់លោកឧកញ៉ា ឌួង ងៀប ស្ទុះទៅវាយតប់ និង​ទះ​កំភ្លៀង ជាច្រើនដង ទៅលើយុវជន​ កូនប្រុសរបស់លោកឧកញ៉ា ទ្រីភាព។

វីដេអូទីពីរ៖ នៅចំណុចមុខដើមពោធិ៍ ផ្លូវ​សុរាម្រិត [...]

នៅ​ពេល​កូន​ឧកញ៉ាៗ​ឈ្លោះ​គ្នា ឧកញ៉ា​ណា​ខ្សោយ​ជាង ជាប់​គុក?

នៅ​ពេល​កូន​ឧកញ៉ាៗ​ឈ្លោះ​គ្នា ឧកញ៉ា​ណា​ខ្សោយ​ជាង ជាប់​គុក?

លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានអះអាងតាមបណ្ដាញសង្គម របស់លោកថា លោកបានបញ្ជាវ៉ៃខ្នោះ ឃាត់ខ្លួន ជនល្មើសឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ឲ្យមកយកមកទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានី ដើម្បីសួរចំលើយ និងបន្ទាប់មក ត្រូវ​បានបញ្ជូនទៅកាន់តុលាការរាជធានី កាលពីរសៀលម៉ោង ២ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥នេះ។

ចំណាត់ការរបស់លោក បានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្ដឹងថា យុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ដែល​ជាកូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប បានបង្ករហឹង្សា ទៅលើយុវជនម្នាក់ទៀត ឈ្មោះ ទ្រី ដាលុច ដែលជាកូន របស់​លោកឧកញ៉ា ទ្រី ភាព ដ៏មានឥទ្ធិពលម្នាក់។

បើតាមប្រភព ពីអាជ្ញាធរ ដែលបានចាត់ការលើសំនុំរឿង បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅក្នុងហាងចាក់​សាក់​មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ [...]

បច្ចេកទេស​ទំនើប ដើម្បី​ធ្វើ​ឲ្យ​កូន​ខ្ចី​របស់​ខ្លួន គេង​លក់​ស្កប់?

តើវាជាគំនិតមួយ ដើម្បីផ្ដល់ទៅឲ្យ ឪពុកម្ដាយទាំងឡាយក្នុងលោក ក្នុងការធ្វើឲ្យ ទារកក្មេងខ្ចីរបស់ខ្លួន អាចគេងលង់​លក់ យ៉ាងស្កប់ស្កល់ឬ? លោកអ្នកប្រហែលជា ធ្លាប់នឹកឃើញ តែគ្រាន់តែមិនទាន់ សាកល្បងប៉ុណ្ណោះ។ ប៉ុន្តែបុរស​ជា​ឪពុក​ម្នាក់​នេះ បានធ្វើចេញជារូបរាងហើយ៖ នោះគឺល្បែងកំសាន្ដ ជារថយន្ដដឹកទំនិញ បញ្ជាពីចំងាយមួយ ដោយ​មាន​ដឹក​សណ្ដោង​ទារក ដាក់ពីក្រោយ។

បើមើលឲ្យជិតមែនទែនទៅ វីដេអូនេះ ដូចជាមិនចង់បង្ហាញថា ឪពុកមានបំណងឲ្យកូនគេងលក់ ជាមួយនឹងរថយន្ដ​បញ្ជាពីចំងាយទេ។ ផ្ទុយទៅវិញ វាមានលក្ខណៈ ដូចជាឪពុកចង់សប្បាយ ជាមួយនឹងការបង្កើតថ្មីរបស់ខ្លួនច្រើនជាង ហើយយកទារក មកដាក់សណ្ដោងពីក្រោយ ព្រោះតែខ្លួនស្រឡាញ់កូននេះប៉ុណ្ណោះ។

នេះអាចនិយាយបានថា នៅពេលម្ដាយមិននៅ ឪពុកអផ្សុកណាស់ មិនដឹងមានអ្វីលេង ឲ្យមានន័យ និងសប្បាយ ជាមួយ​ទារកដ៏តូចរបស់ខ្លួននោះទេ។ អញ្ចឹង បង្កើតរឿងដើម្បីធ្វើឲ្យខ្លួន បានសប្បាយ... ហើយរង់ចាំមើល ថាតើអង្កាលទៅ [...]

ស្ម័គ្រ​ចិត្ត​ឲ្យ​កាត់​ក្បាល​ខ្លួន យក​ទៅ​ត​ជា​មួយ​ដង​ខ្លួន​មួយ​ទៀត

គម្រោងដ៏អស្ចារ្យនេះ បានបង្កើតឡើង ដោយគ្រូពេទ្យជំនាញខាងវះកាត់តរាងកាយ ជាតិអ៊ីតាលីមួយរូប ឈ្មោះ ស៊ែជីហ្សូ កាណាវើរ៉ូ (Sergio Canavero)។ កម្មវត្ថុសំខាន់៖ កាត់ក្បាល ពីមនុស្សម្នាក់ ទៅតភ្ជាប់ជាមួយដងខ្លួន របស់មនុស្សម្នាក់​ទៀត។ ហើយអ្នកដែលចូលមកសាកល្បង ការពិសោធន៍នេះមុនគេ គឺយុវជនជាតិរ៉ូស្សី វ៉ាឡេរី ស្ពីរីដូណូវ អាយុ៣០ឆ្នាំ។ យុវជនម្នាក់នេះ បានថ្លែងឡើងយ៉ាងមុតមាំថា៖ «ការសម្រេចចិត្តរបស់ខ្ញុំ មានភាពច្បាស់លាស់ ហើយខ្ញុំនឹងមិនប្រែ​ក្រឡាស់​ឡើយ»។

រងគ្រោះនឹងជំងឺប្រចាំកាយ ដែលហៅថា (Werdnig-Hoffman) យុវជន ស្ពីរីដូណូវ ដឹងខ្លួនយ៉ាងច្បាស់ ជាមុនហើយថា ជីវិតខ្លួននឹងមិននៅយូរទៀត ប៉ុន្មានឡើយ។ យុវជនបានបន្តទៀតថា៖ «ខ្ញុំមិនមានជំរើសផ្សេងទៀតទេ។ បើសិនជា​ខ្ញុំ​មិន​ឆ្លៀតឱកាស ក្នុងពេលនេះទេ លទ្ធផលចុងក្រោយនៃជីវិតខ្ញុំ នឹងអាក្រក់ជារឿង ដែលខ្ញុំចង់ឲ្យគេកាត់ក្បាលនេះ ទៅ​ទៀត។»

ឆ្លើយនឹងសំនួរ [...]

ចាប់​រំលោភ​លើ​ឆ្នេរ ទាំង​កណ្ដាល​ថ្ងៃ ពោរ​ពាស​ដោយ​មនុស្ស

ចាប់​រំលោភ​លើ​ឆ្នេរ ទាំង​កណ្ដាល​ថ្ងៃ ពោរ​ពាស​ដោយ​មនុស្ស

បើតាមភ្នាក់ងារនគរបាល នៅតំបន់ឆ្នេរ ដែលមានហេតុការណ៍ បានឲ្យដឹងថា យុវតីជាជនរងគ្រោះ ត្រូវបានបំពាន​លើ​រាង​កាយ ដោយបុរសបីនាក់ កាលពីខែមីនាកន្លងទៅ។ បុរសទីបី កំពុងស្ថិតក្រោម ការស្វែររកចាប់ខ្លួន នៅឡើយ។ នគរបាល​បានសង្ស័យមនុស្សទីបួនម្នាក់ទៀត ប៉ុន្តែនគរបាលនៅមិនទាន់ច្បាស់ ពីមុខសញ្ញាមួយនេះ ហើយមិនទាន់​ប្រាកដ​ថា ជននេះមានជាប់ពាក់ព័ន្ធ នៅក្នុងសំនុំរឿងនេះ យ៉ាងដូចម្ដេចទេ។

ការរំលោភនេះ ត្រូវបានថតជាប់ ដោយទូរស័ព្ទដៃមួយគ្រឿង។ យុវតីរងគ្រោះ ត្រូវបានបង្ខំឲ្យដេក នៅលើកៅអី​លំហែ​កាយ នៅលើឆ្នេរ ក្រោយពីត្រូវបានជនទាំងនេះ លោមព័ទ្ធជុំជិត។ នៅពេលភ្លាមៗ មិនមាននរណាម្នាក់ បានរាយការណ៍​ករណីនេះ ទៅអាជ្ញាធរទេ ទោះជានៅជុំវិញនោះ មានមនុស្សម្នារាប់សិបនាក់ ក៏ដោយ។

ប៉ុន្តែអ្នកស៊ើបអង្កេត បានរកឃើញវីដេអូនេះ នៅពេលដែលពួកគេកំពុងស្រាវជ្រាវ នៅក្នុងសំនុំរឿង បាញ់បោះផ្សេងទៀត ដែលធ្វើឲ្យអាជ្ញាធរ ឈានទៅបើកសំនុំរឿង ចាប់រំលោភ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...