កម្មកររោងចក្រ YVP ធ្វើកូដកម្មអស់១០ថ្ងៃ តែនៅគ្មានលទ្ធផល
បញ្ហារបស់កម្មករ ដែលកំពុងដាក់ញត្តិទាមទារនោះ មាន ១៩ ចំនុច។ ចំណុចសំខាន់ ពីក្នុងចំណោមនោះ គឺថៅកែរោងចក្រ មិនព្រមផ្តល់លុយថ្លៃអាហារ ដល់កម្មករក្នុងមួយថ្ងៃ ២០០០រៀល។ ប្រធានសហព័ន្ធ សហជីពយុវជនឯករាជ្យ លោក លីវ ថារិន បានថ្លែងឲ្យដឹងថា កម្មករទាំងអស់ធ្វើការតវ៉ា ក្នុងពេលតែមួយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ដោយចេញពីរោងចក្រ នាសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យរាជធានីភ្នំពេញ មកកាន់ទីតាំងបីខុសគ្នាគឺ ក្រសួងកាងារ ខុទ្ទរកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋសភាជាតិ។
ប្រធានសហព័ន្ធ សហជីពយុវជនឯករាជ្យរូបនេះ បានបន្តទៀតថា កម្មករទាំងអស់ នៅក្នុងរោងចក្រ រង់ចាំការសន្យា របស់ថៅកែជាជនជាតិចិន អស់ជាច្រើនឆ្នាំមកហើយ។ ចំពោះកម្មករខ្លះ ធ្វើការហូត១០ឆ្នាំក៏មាន តែប្រាក់អត្ថប្រយោជន៍ លុយថ្លៃអាហារ និងច្បាប់កាងារផ្សេងៗ មិនរលូន ទៅតាមច្បាប់កាងារឡើយ។
នៅម៉ោង ៨ ព្រឹកថ្ងៃដដែល ក្រុមកម្មករខាងលើ [...]