Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បុក​អូស​រទេះ​រុញ​មាន​ទារក ហើយ​បើក​ទៅ​មុខ​ធ្វើ​ធម្មតា

បុក​អូស​រទេះ​រុញ​មាន​ទារក ហើយ​បើក​ទៅ​មុខ​ធ្វើ​ធម្មតា

ស្ត្រីអ្នកបើករថយន្ដឈ្នួល អាយុ៤២ឆ្នាំម្នាក់នេះ បានបើកឡានរបស់ខ្លួន បុករទេះរុញមួយគ្រឿង ដែលមាន​ទារិកាអាយុ១១ខែម្នាក់ នៅក្នុងនោះ។ ស្ត្រីដែលត្រូវបានអាជ្ញាធរ ដកហូតប័ណ្ណបើកបរ តាំងពីគ្រោះថ្នាក់​ចរាចរណ៍​លើកមុននោះ មិនបានឈប់រថយន្ដរបស់ខ្លួន នៅពេលកើតហេតុភ្លាមទេ តែបានបន្តបើកបរ ជាមួយ​នឹងរទេះរុញកូនង៉ែត នៅជាប់នឹងមុខរថយន្ដឈ្នួលរហូត។

អនិច្ចា... ចំពោះទារិកាវិញ មិនបានរួចរស់ មានជីវិត ពីហេតុការណ៍នេះទេ។

រូបភាពវីដេអូ ដែលបង្ហាញពីរថយន្ដឈ្នួល អូសរទេះរុញ នៅជាប់ពីមុខ ត្រូវបានថតជាប់ ដោយកាម៉េរ៉ា របស់​រថយន្ដមួយទៀត ដែលបើកបរ ក្នុងទិសបញ្ច្រាស នៅក្រោយពេលកើតហេតុបន្តិច។

ស្ត្រីអ្នកបើកបរ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នគរបាល ក៏បានឃាត់ខ្លួនដូចគ្នាដែរ ប្រធានក្រុមហ៊ុនរថយន្ដ​ឈ្នួល ដែលទុកឲ្យស្ត្រីនេះ នៅបើកបរបានជាបន្ត ដោយគ្មានប័ណ្ណបើកបរ។ នៅចំពោះភ្នាក់ងារស៊ើបអង្កេត ស្ត្រី​បើក​បរ បាននិយាយថា ខ្លួនបានស្លន់ស្លោ [...]

អាជ្ញាធរ​ប៉ោយ​ប៉ែត​ថា​សង់​តូប​អាជីវកម្ម មិន​មាន​ផល​ប៉ះ​ពាល់​ទេ

អាជ្ញាធរ​ប៉ោយ​ប៉ែត​ថា​សង់​តូប​អាជីវកម្ម មិន​មាន​ផល​ប៉ះ​ពាល់​ទេ

មិនមែនជារឿង ដែលទើបនឹងកើតមានថ្មីនេះទេ តែវាជារឿងចាស់ ដែលកើតឡើង តាំងពីដើមឆ្នាំ២០១៥​មក​ម្លេះ ហើយការព្រួយបារម្ភ របស់ប្រជាពលរដ្ឋមួយចំនូន ព្រះសង្ឃ និងនាយកសាលា នៅតែមានដដែល។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ធ្លាប់ធ្វើរបាយការណ៍ ពីករណីនេះម្ដងហើយ នៅពេលនោះ ដែលអាចរកអាន​ឡើង​វិញ​បាន ដោយចុចនៅលើទីនេះ

ផ្ទុយពីការខ្វល់ខ្វាយ របស់ពលរដ្ឋ ព្រះសង្ឃ និងនាយកសាលា មកទល់នឹងពេលនេះ នៅលើចិញ្ចើមផ្លូវ​សាធារណៈ​នោះ រឹតតែមានការីកដុះដាល នូវតូបធ្វើអាជីវកម្មឯកជន កាន់តែច្រើនឡើងៗ (១ទៅ១០តូប)។ នោះ​ដោយសារតែ ការបារម្ភទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតបដិសេធ ដោយប្រាប់មក​វិញថា វាគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។

លោក ង៉ោ ម៉ែងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥នេះថា [...]

បើក​បរ​បំពាន ពេល​ជួប​គ្រោះ​ថ្នាក់ កូន​ស្រី​អាយុ​១ឆ្នាំ​ជា​អ្នក​រង​គ្រោះ

បើក​បរ​បំពាន ពេល​ជួប​គ្រោះ​ថ្នាក់ កូន​ស្រី​អាយុ​១ឆ្នាំ​ជា​អ្នក​រង​គ្រោះ

មិនគោរពច្បាប់ចរាចរណ៍ និងបើកបរទាំងបំពាន... នៅពេលដែលជួបគ្រោះថ្នាក់រួច បើទោះជាដឹងខ្លួន ស្គាល់​កំហុស... តែវាហួសពេលហើយ។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ឪពុកម្តាយជាមនុស្សធំ មិនជួបបញ្ហា តែ​កូនតូច នៅក្នុងដៃ បែរជាត្រូវរបួសក្បាលទៅវិញ។ ហេតុការណ៍នេះ បានកើឡើង កាលពីវេលម៉ោង ០៤ ល្ងាច​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅពេលកំពុងភ្លៀង តាមបណ្តោយផ្លូវ ១៧៨ កែងផ្លូវលេខ ១៣ សង្កាត់​មានជ័យ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងម៉ូតូស្លាកលេខ ១Q-១៦៣៧ ដែលបើកបរដោយបុរស ជា​ឪពុក​ក្មេងស្រីរងគ្រោះ បានបើកម៉ូតូបញ្ច្រាសទិស ពីកើតទៅលិចតាមបណ្តោយផ្លូវខាងលើ ស្រាប់តែដល់កន្លែង​កើត​ហេតុ ម៉ូតូបានជល់ជាមួយឡាន ស្លាកលេខ ភ្នំពេញ២ ថ-៩៥០១ ម៉ាកសាំយ៉ុង របស់ក្រុមហ៊ុនឯកជនមួយ បណ្តាលឲ្យកូនស្រី ម្ចាស់ម៉ូតូរងគ្រោះ រងរបួសក្បាលធ្ងន់ធ្ងរ។

អ្នកបើករបម៉ូតូ ត្រូវបានគេស្គាល់ឈ្មោះ សារឿន ឆៃ អាយុ២០ ឆ្នាំ [...]

«វ៉ា គឹមហុង បង្ហាញ​ផែនទី​ មាន​សរសេរ​ដាក់​ថា​"សម្ងាត់"»

«វ៉ា គឹមហុង បង្ហាញ​ផែនទី​ មាន​សរសេរ​ដាក់​ថា​"សម្ងាត់"»

ការបង្ហាញផែនទី របស់ប្រធានគណៈកម្មការចម្រុះ ចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា លោក វ៉ា គឹមហុង នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណរដ្ឋមន្រ្តី ត្រូវបានតំណាងរាស្ត្រ មកពីគណបក្ស​សង្គ្រោះ​ជាតិ ដែលមានវត្តមាន នៅទីនោះដែរនោះ បង្ហាញការសង្ស័យខ្លាំងឡើង។ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប បានថ្លែងឡើងថា លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការក្នុង បានយកផែនទីកូពី ដែល​ផលិតដោយប្រទេសវៀតណាម រួមទាំងមានវាយពាក់ថា«សម្ងាត់»។ លោកបន្តថា ពាក្យ«សំងាត់»នេះ ត្រូវ​បាន​លោកមើលឃើញ នៅមុនលោក វ៉ា គឹមហុង លុបចោយ និងខ្វៀលវាចេញ ពីលើផែនទីនោះ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលលេចធ្លោ ក្នុងការ​ឃ្លាំ​មើលបញ្ហាព្រំដែន បានចោទជាសំនួរថា ហេតុអ្វីបានជាផែនទី ដែលលោក វ៉ា គឹមហុង បង្ហាញនោះ មាន​ពាក្យ​ថា«សម្ងាត់»យ៉ាងដូច្នោះ? តើផែនទីតំកល់នៅយូអិន (UN) និងនៅបារាំង [...]

មហា​បុរស​ពីរ​នាក់​នេះ ឈ្លោះ​គ្នា​ព្រោះ​«សាសា-សុខប៊ុន»

មហា​បុរស​ពីរ​នាក់​នេះ ឈ្លោះ​គ្នា​ព្រោះ​«សាសា-សុខប៊ុន»

តារា«ហ្វេសប៊ុក»ពីររូបនេះ កំពុងបញ្ចេញ មកប្រើអស់នូវយុទ្ធិសិល្ប៍ «បាញ់គ្នាដោយសំដី» ដូចអ្វីដែលពួកគេ បានប្រឹងប្រែងរៀនសូត្រ មកពីបក្សអ៊ូតាំង និងសៅសីញយ៉ាងដូច្នោះ។ តើមានរឿងហេតុអ្វី បានជាធ្វើឲ្យ​មហាបុរសដ៏ល្បីល្បាញ ក្នុងពិភពគុនទាំងពីរនេះ បានបាញ់គ្នាទៅមកនោះ? ចម្លើយ៖ មកពីកញ្ញា សាសា និង​លោកឧកញ៉ា សុខ ប៊ុក ដែលត្រូវបានគេឃើញ នៅក្នុងវីដេអូសុវត្ថិភាព កាលពីពេលថ្មីៗ ថាបុរសអ្នកមាន​ប្រាក់ បានវាយតប់ ចាប់បោចសក់ ទៅលើអតីតពិធីការិនីទូរទស្សន៍។

មហាបុរស ក្នុងពិភពហ្វេសប៊ុក ទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ផែង វណ្ណៈ និងម្នាក់ទៀតឈ្មោះ ឆាំ ឆានី។ រឿង​ហេតុដំបូង ដែលបង្កឲ្យលោក ផែង វណ្ណៈ ឆេះឆួលក្ដៅក្រហាយ ទប់ការតាំងសិល្ប៍រាប់ពាន់ឆ្នាំ នៅមិនសុខ រហូត​ណាត់គ្នា ចេញមក«ប្រយុទ្ធគ្នាស្លាប់រស់»នោះ ព្រោះលោក ឆាំ ឆានី បានផ្សាយព័ត៌មានមួយ ក្នុង​គណនេយ្យ​ហ្វេសប៊ុក របស់ខ្លួនថា លោកឧកញ៉ា សុខ ប៊ុន ជាកូនប្រសារ របស់អតីតអភិបាលរាជធានី​ភ្នំពេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...