Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បង្ក​គ្រោះ​ថ្នាក់​បោក​ក្បាល​សម្លាប់​ជន​រង​គ្រោះ រួច​គេច​ខ្លួន​បាត់

បង្ក​គ្រោះ​ថ្នាក់​បោក​ក្បាល​សម្លាប់​ជន​រង​គ្រោះ រួច​គេច​ខ្លួន​បាត់

បុរសម្ចាស់ម៉ូតូមួយរូប បានស្លាប់ នៅក្នុងហេតុការណ៍​ គ្រោះថ្នាក់ចរាចណ៍មួយ ដែលបានកើតឡើង កាលពី​វេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គ្រោះ​ថ្នាក់​នេះ បង្កឡើងដោយឡានកូរ៉េមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូជនរបស់រងគ្រោះ ពេញ​ទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសក្បាលធ្ងន់ធ្ងរ រហូតដល់ស្លាប់។

តាមការបញ្ជាក់របស់លោក ឈួន មុន្នី មន្រ្តីចររាចរណ៍ប៉ុស្តិ៍ស្ទឹងមានជ័យ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនបានទទួលអត្តសញ្ញាណ របស់ជនរងគ្រោះនៅឡើយ ដោយគ្រាន់តែបញ្ជាក់ថា មានស្រុកកំណើត​នៅ ស្រុកមេសាង ខេត្តព្រៃវែង អាយុប្រមាណជាង៣០ឆ្នាំ។ លោកបន្តទៀតថា ខាងសមត្ថកិច្ច មិនបាននៅក្នុង​ហេតុការណ៍ទេ ពេលទៅដល់ឃើញ ជនរងគ្រោះស្លាប់ជាមួយម៉ូតូ និងបំណែកឡានមួយ ផ្នែកខាងមុខ [...]

ចិន៖ ធ្លាក់​ក្នុង​ចន្លោះ​ជណ្ដើរ​យន្ដ ដាច់​ជើង​មួយ​ចំហៀង

ចិន៖ ធ្លាក់​ក្នុង​ចន្លោះ​ជណ្ដើរ​យន្ដ ដាច់​ជើង​មួយ​ចំហៀង

រូបភាពដ៏តក់ស្លុត កាលពីសប្ដាហ៍កន្លងទៅ បង្ហាញពីម្ដាយវ័យក្មេងម្នាក់ បន្ទាប់ពីបានសង្គ្រោះ កូនប្រុស​របស់​ខ្លួនរួច ត្រូវបានជណ្ដើរយន្ដ​ទាញយកទៅ រមូរខ្លួនរហូតស្លាប់នោះ នៅមិនទាន់ផុតរលត់​នៅឡើយ។ ប៉ុន្តែ​រូបភាព​ថ្មីមួយ ទើបនឹងកើតឡើងទៀត នៅចុងសប្ដាហ៍កន្លងទៅនេះ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន បណ្ដាល​ឲ្យ​បណ្ដា​ជនចិន បានសម្ដែង​ប្រតិកម្ម​សារជាថ្មី។

លោក ហ្សាង ស៊ីសេង (Zhang Shisheng) បុគ្គលិកបោសជូនមួយរូប ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំរបស់​ទីក្រុងភាគខាងកើត នៃប្រទេសចិន បានធ្លាក់ទៅក្នុងចន្លោះជណ្ដើរយន្ដ កាលពីថ្ងៃអាទិត្យទី២ ខែសីហានេះ។ ដូចអ្វីដែលបានបង្ហាញឲ្យឃើញ នៅក្នុងរូបភាពវីដេអូសុវត្ថិភាព សន្ទះបិទម៉ាស៊ីន នៃជណ្ដើរយន្ដ​បានរបើក​ឡើង បានធ្វើឲ្យលោក ស៊ីសេង អាយុ៣៥ឆ្នាំ ធ្លាក់ចូលទៅក្នុងនោះ។

ភ្លាមៗនោះ បុរសអ្នកបោសជូត បានប្រតិកកម្មភ្លាម ដោយឈោងទៅចុច ប៊ូតុង ដើម្បីបញ្ឈប់​ជណ្ដើរយន្ដ​ជា​បន្ទាន់... តែយឺតពេលទៅហើយ។ [...]

មតិ​ពលរដ្ឋ ពី​គោល​នយោបាយ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

មតិ​ពលរដ្ឋ ពី​គោល​នយោបាយ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

សមាជិកស្ថាបនិក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន បានថ្លែងអះអាងថា គណបក្ស​ថ្មី ទើបនឹងបង្កើតរបស់លោក មាននយោបាយគោលបីយ៉ាង ដែលសំខាន់ និងខុសប្លែក ពីគណបក្សដទៃ។ នោះ គឺគណបក្សដទៃ ដឹកនាំពីលើមកក្រោម ដែលយកមេជាធំ ឯអ្នកក្រោម រង់ចាំតែស្តាប់បញ្ជា មួយមុខប៉ុណ្ណោះ។ លោកបន្តថា ឯគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក ធ្វើការពីក្រោមទៅលើ ពលរដ្ឋ និងសមាជិក​ជា​ធំ។ សមាជិក ជាអ្នកសម្រេចចិត្ត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។

គោលនយោបាយរបស់គណបក្សថ្មីនេះ បានបង្កឲ្យមានចំណាប់អារម្មណ៍មិនតិចទេ ពីពលរដ្ឋថ្នាក់មូលដ្ឋាន។ មានវត្តមាន ចូលរូមក្នុងសមាជដំបូង របស់«គណបក្សប្រជាធិបតេយ្យមូលដ្ឋាន» លោក មាស សាមឿន មកពី​ខេត្តកំពង់ស្ពឹ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គណបក្សមួយនេះ មានលក្ខណៈប្លែក ពីគណបក្ស​ផ្សេងទៀត ហើយលោកបានជ្រើសរើស សមាជិកមួយចំនួនធំហើយ មកទល់ពេលនេះ។ លោក បាន​ពន្យល់​ថា គណបក្សមួយនេះ [...]

នៅ​ពេល​ដែល គ្រីស្ទៀណូ រ៉ូណាល់ដូ ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន...

បើសិនជាវីដេអូនេះ ធ្វើឡើងដើម្បីជាការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឲ្យផលិតផលកីឡាមួយនោះ ក៏ពិតមែន តែ​វីដេអូក៏បានបង្រៀនមនុស្ស មិនឲ្យមើលស្រាលអ្នកសុំទាន ដែលរស់នៅតាមដងផ្លូវ និងមើលស្រាលមនុស្ស ដោយសារតែគ្នាមានរូបរាង ឬស្លៀកពាក់មិនសមរម្យនោះដែរ។ យ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួន មិន​បានគិតពីសម្បកក្រៅនោះទេ ជាពិសេសអ្នកដែលមានជំនក់ចិត្ត ទៅលើតែជំនាញ ឬទេពកោសល្យ របស់​​អ្នក​សុំទាន។

កំពូលកីឡាករបាល់ទាត់អន្តរជាតិ គ្រីស្ទៀណូ រ៉ូណាល់ដូ បានស្លៀកពាក់ ជាអ្នកសុំទាន ហើយបានទៅបោះ​ទីតាំង​របស់ខ្លួន នៅលើផ្លូវមួយ កណ្ដាលរាជធានី ម៉ាដ្រីឌ នៃប្រទេសអេស្ប៉ាញ ដើម្បីបង្ហាញ ពីទេពកោសល្យ​របស់ខ្លួន ក្នុងការទាត់ និងត្រេះបាល់ ទៅកាន់អ្នកដំណើរនានា នៅតាមដងផ្លូវ។ បើមានមនុស្សមួយចំនួន បាន​លេងបាល់ជាមួយតារានោះ តែមួយចំនួនធំផ្សេងទៀត បានដើរជៀសពី អ្នកសុំទានរូបនេះ។ យុវតីម្នាក់ ថែម​ទាំងបានបដិសេធ យ៉ាងដាច់អហង្កា មិនឲ្យលេខទូរស័ព្ទ [...]

ប្រធាន​ផ្សារ​ដើម​គ ថា​មិន​ទទួល​ខុស​ត្រូវ​ទំនិញ​ផុត​កំណត់​ក្នុង​ផ្សារ

ប្រធាន​ផ្សារ​ដើម​គ ថា​មិន​ទទួល​ខុស​ត្រូវ​ទំនិញ​ផុត​កំណត់​ក្នុង​ផ្សារ

ចំពោះទំនិញមួយភាគ ដែលកំពុងចររាចរណ៍ នៅផ្សារដើមគ នាពេលបច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋវាយតម្លៃ និង​មើលឃើញថា ជាទំនិញ ដែលហួសថ្ងៃកំណត់ នៃការប្រើប្រាស់ ឬនៃការបរិភោគ។ តើទំនិញផុតកំណត់ នៅ​ក្នុងផ្សានេះ ជាទំនួលខុសត្រូវរបស់អ្នកណា? ចំពោះបញ្ហាខាងលើ ត្រូវបានលោក សេង សារ៉ន ប្រធានផ្សារ​ដើមគ បដិសេធថា មិនមែនជាទំនួលខុសត្រូវរបស់លោកទេ។

ការថ្លែងបដិសេធ មិនទទូលខុសត្រូវ របស់លោកប្រធានផ្សារដើមគ បានធ្វើឡើង បន្ទាប់ពីការរកឃើញ ផលិត​ផលហួសកាលកំណត់មួយចំនួន ពីសំណាក់អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស នៅពេលដែលលោក បាន​ចុះទៅកាន់ទីនោះ កាលពីព្រឹកថ្ងៃទីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។

នៅចំពោះអភិបាលរាជធានីភ្នំពេញ និងមន្រ្តីដែលជាប់ពាក់ព័ន្ធ មួយចំនូនទៀត ដែលបានចុះទៅជួបអាជីវករ ដើម្បី​ពិភាក្សា ពីគម្រោងអភិវឌ្ឍន៍ផ្សារនោះ លោកអភិបាលខណ្ឌទួលគោក បានប្រទះឃើញដោយចៃដន្យ នូវទំនិញដែលកំពុងដាក់លក់មួយចំនួន ជាផលិតផលផុតកំណត់ ហើយសង្ស័យថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...