Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ការ​ប្រលង​ទុតិយភូមិឆ្នាំ ២០១៥ បាន​ចាប់​ផ្តើម​ថ្ងៃ​ទី​មួយ

ការ​ប្រលង​ទុតិយភូមិឆ្នាំ ២០១៥ បាន​ចាប់​ផ្តើម​ថ្ងៃ​ទី​មួយ

«ចេះ គឺជាប់» ជាពាក្យថ្មី របស់លោករដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីសំគាល់ពីការប្ដេជ្ញាចិត្ត ក្នុងការកែទម្រង់​ប្រព័ន្ធ​អប់រំ ពិសេសតាមរយៈ ការប្រលងប្រជែងទូទាំងប្រទេស យកសញ្ញាបត្រ «ទុតិយភូមិ» ដែលចាប់ផ្ដើម នៅថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០១៥នេះ។ សាលារៀនជាច្រើន បានផ្អាកឲ្យសិស្សឈប់សម្រាក មួយរយៈពេលខ្លី ដើម្បី​យកទីតាំងសាលារៀននោះ បើកជាបន្ទប់ សម្រាប់ការប្រលង។

ការប្រលងឆ្នាំនេះ តម្រូវឲ្យមានមណ្ឌលសរុប ប្រមាណជា៣.៥៧៦បន្ទប់ ដែលមានសិក្សានុសិស្ស ៨៨ ៤៨៨​នាក់ចូលរួម ក្រោមការឃ្លាំមើលយ៉ាងតឹងរឹងបំផុត ពីសំណាក់គណៈមេប្រយោគ គ្រប់គ្រងដោយក្រសួងអប់រំ។ ក្នុងពេលនេះដែរ ក៏មានក្រុមសង្កេតការណ៍យុវជន (ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធ​យុវជនកម្ពុជា) និងក្រុមការងារ នៃអង្គភាពប្រឆាំងអំពើពុករលួយ( ដឹកនាំដោយលោក ឱម យ៉ិនទៀង)។  នេះ បើតាមការអះអាង របស់លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា។

ភាពតឹងរឹងនៃការប្រលងនេះ [...]

បើក​បរ​ហួស​ល្បឿន ត្រូវ​នគរបាល​ឃាត់... តែ​រំពេច​នោះ...

នៅទីក្រុង សៀតថល ក្នុងយប់ថ្ងៃអាទិត្យចូលមកថ្ងៃចន្ទ កាលពីសប្ដាហ៍មុន បុរសម្នាក់ត្រូវបាននគរបាល​ហៅ​ឲ្យឈប់ ដើម្បីត្រួតពិនិត្យ ព្រោះរថយន្ដរបស់បុរស បានបើកក្នុងល្បឿនមួយហួសកំណត់។ នៅពេលដែល​រថយន្ដ បានឈប់ហើយ ភ្នាក់ងារនគរបាល បានឃើញបុរសម្នាក់ កំពុងឆ្លេឆ្លាររកស្មានមិនត្រូវ... ព្រោះភរិយា​របស់​បុរស កំពុងប្រសូតបុត្រ នៅផ្នែកខាងក្រោយ នៃរថយន្ដនេះតែម្ដង។

នៅក្នុងហេតុការណ៍ដូច្នេះ តើក្រុមនគរបាលទាំងនោះ ត្រូវធ្វើដូចម្ដេច?

ច្បាស់ហើយថា ត្រូវហៅរថយន្ដសង្គ្រោះ ប៉ុន្តែបញ្ហានៅត្រង់ថា ទារកកំពុងចេញ ពីឧទរម្ដាយរបស់វាហើយ... អញ្ចឹងអ្វីដែលអាចធ្វើបាន គឺភ្នាក់ងារនគរបាលជាស្ត្រីម្នាក់ បាននៅជួយស្ត្រីភរិយាបុរសរូបនោះ ឲ្យបង្កើតកូន​តាមធម្មជាតិ ដោយគ្មានភិតភ័យ និងគ្មានហេតុភេទអ្វីកើតឡើងធំដុំឡើយ។

នៅពេលរថយន្ដសង្គ្រោះសុខភាព បានមកដល់ ការឆ្លងទន្លេបានធ្វើរួចហើយ រីឯទារកក៏មានសុខភាពល្អ​ដែរ។ ប៉ុន្តែទាំងម្ដាយទាំងកូន [...]

«បាញ់​ប្រហារ​ជីវិត»​នៅ​តាម​ដង​ផ្លូវ... ធ្វើ​ឲ្យ​ផ្ទុះ​សំណើច

ក្រុមយុវជនទាំងចិននេះ បានបង្កើតជាឈុតឆាក«លួចថត» ធ្វើដូចជាការប្រហារជីវិត ឬការបាញ់បោះឆៅៗ សម្លាប់មនុស្សឆៅៗ នៅនឹងមុខអ្នកដំណើរទាំងឡាយ។ មិនមែនតែម្ដងពីរនោះទេ តែការបង្កើតឈុតឆាកនេះ ត្រូវបានយុវជនខិលៗទាំងនេះ នៅតាមកន្លែងជាច្រើន ដែលមានមនុស្សដើរ ឬជិះម៉ូតូឆ្លងកាត់។

ឈុតឆាកទាំងនេះ បានរៀបចំឲ្យមនុស្សម្នាក់ចេញ ទៅធ្វើកាយវិការដូចជារង នឹងការបាញ់ប្រហារ សម្លាប់​ជីវិតមួយដូច្នេះ។ ឈុតឆាកខ្លះ មានជំនួយពីសម្លេងផាវ ខ្លះទៀត ពីការគោះកំប៉ុង និងខ្លះទៀតជាសម្លេងម៉េក្រូ ចាក់ឲ្យឮដូចគ្រាប់កាំភ្លើង បាញ់ចេញពីកាំភ្លើងពិតៗ។

បើយ៉ាងនេះ តើនរណាមួយ ដែលថាមិនជឿ....?

ជំហាន កែម ឡី ដើម្បី​ស្រាយ​បញ្ហា​ព្រំដែន និង​យក​កោះ​ត្រល់​មក​វិញ

ជំហាន កែម ឡី ដើម្បី​ស្រាយ​បញ្ហា​ព្រំដែន និង​យក​កោះ​ត្រល់​មក​វិញ

«បូរណភាពទឹកដី ជាអាយុជីវិតយើងទាំងអស់គ្នា។ យើងមានសិទ្ឋិពេញលេញ ក្នុងការចូលរួមការពារ និង​ថែរក្សា។» នេះជាការសរសេរអះអាង របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម នៅលើទំព័រហ្វេសប៊ុក​របស់លោក ទាក់ទងនឹងបញ្ហាព្រំដែន ដ៏ចម្រូងចម្រាស់។ ចម្រូងចម្រាស់ ព្រោះផែនទីដែលរដ្ឋាភិបាល​កំពុង​អះអាង យកមកធ្វើជាគោល ក្នុងការបោះបង្គោលសីមានេះ ជាផែនទីរកបាន ដោយរដ្ឋាភិបាលខ្លួនឯង នៅ​មុន​ការផ្ទៀងផ្ទាត់ជាមួយផែនទី ដែលកម្ពុជាយកទៅទុក នៅអង្គការសហប្រជាជាតិ នាឆ្នាំ១៩៦៤ ដើម្បីឲ្យស្រប​តាម​រដ្ឋធម្មនុញ្ញ ត្រង់មាត្រា២។

ប៉ុន្តែបន្ទាប់ពីបានផ្ទៀងផ្ទាត់ ជាមួយផែនទី ដែលឲ្យខ្ចីដោយ UN និងដែលរដ្ឋាភិបាលខ្លួនឯងអះអាងថា មិន​មែន​ជាផែនទីផ្លូវការនោះ ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាល បានប្រកាសថា ផែនទីទាំងនេះ សុទ្ធតែដូចគ្នា ហើយ​ឈាន​ទៅដល់ការសម្រេច ឲ្យបន្តបោះបង្គោលព្រំសីមា ជាបន្តទៀត ដោយសំអាងទៅលើផែនទី រកបានដោយ​រដ្ឋាភិបាល [...]

ហ៊ុន សែន ថា​លោក​ជា​គ្រូ បង្រៀន​ប្រធានាធិបតី​អាមេរិក

ហ៊ុន សែន ថា​លោក​ជា​គ្រូ បង្រៀន​ប្រធានាធិបតី​អាមេរិក

«ឯកឧត្តម​ពិត​ជា​កំពុង​និយាយ ​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ ដែល​អាច​បង្រៀន​ឯកឧត្តម ឬ​ប្រធានាធិបតី​ប្រទេស​ឯកឧត្តម ឬ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ផ្សេង​ លើ​បញ្ហា​ការ​ផ្លាស់ប្ដូរ» នេះជាការលើកឡើង របស់លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​ជួប​ជុំ​ពិសារ ​ភោជនាហារ​សាមគ្គី ដែល​រៀបចំ​ឡើង ​ដោយ​សមាគម​អ្នក​ឧកញ៉ា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ថ្ងៃ​មុន​ខ្ញុំ​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​អាមេរិក ​មុនពេល​ដែល​ចាក​ចេញ​ពី​កម្ពុជា។ នៅ​ពេល​ដែល​គាត់​និយាយ ​ជាមួយ​ខ្ញុំ គាត់​និយាយ​យ៉ាង​ច្រើន ​អំពី​អ្វី​ដែល​ហៅ​ថា​ការ​ផ្លាស់ប្ដូរ។ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​គាត់​វិញ​ថា តើ​អ្នក​ភ្លេច​ទេ ឬ​អ្នក​កំពុង​និយាយ ​ជាមួយអ្នក​ណា? ឯកឧត្តម​កំពុង​និយាយ ​ជា​មួយ​អ្នក​ណា? ឯកឧត្តម​ពិត​ជា​កំពុង​និយាយ ​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...