ជំហាន កែម ឡី ដើម្បី​ស្រាយ​បញ្ហា​ព្រំដែន និង​យក​កោះ​ត្រល់​មក​វិញ

តើមានសង្ឃឹម អាចដោះស្រាយបញ្ហាចាក់ស្រេះ ទាក់ទងនឹងព្រំដែន ឬការទទួលកោះត្រល់ ត្រឡប់មកវិញឬទេ? លោក កែម ឡី បានបង្ហាញករណីនេះ ថាពិតជាអាចដោះស្រាយបាន ជាមួយនឹងវិធីសាស្ត្រ១១ជំហាន របស់លោក។
ជំហាន កែម ឡី ដើម្បី​ស្រាយ​បញ្ហា​ព្រំដែន និង​យក​កោះ​ត្រល់​មក​វិញ
ខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ (រូបថតឯកសារ)
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២២ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 23, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បូរណភាពទឹកដី ជាអាយុជីវិតយើងទាំងអស់គ្នា។ យើងមានសិទ្ឋិពេញលេញ ក្នុងការចូលរួមការពារ និង​ថែរក្សា។» នេះជាការសរសេរអះអាង របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម នៅលើទំព័រហ្វេសប៊ុក​របស់លោក ទាក់ទងនឹងបញ្ហាព្រំដែន ដ៏ចម្រូងចម្រាស់។ ចម្រូងចម្រាស់ ព្រោះផែនទីដែលរដ្ឋាភិបាល​កំពុង​អះអាង យកមកធ្វើជាគោល ក្នុងការបោះបង្គោលសីមានេះ ជាផែនទីរកបាន ដោយរដ្ឋាភិបាលខ្លួនឯង នៅ​មុន​ការផ្ទៀងផ្ទាត់ជាមួយផែនទី ដែលកម្ពុជាយកទៅទុក នៅអង្គការសហប្រជាជាតិ នាឆ្នាំ១៩៦៤ ដើម្បីឲ្យស្រប​តាម​រដ្ឋធម្មនុញ្ញ ត្រង់មាត្រា២។

ប៉ុន្តែបន្ទាប់ពីបានផ្ទៀងផ្ទាត់ ជាមួយផែនទី ដែលឲ្យខ្ចីដោយ UN និងដែលរដ្ឋាភិបាលខ្លួនឯងអះអាងថា មិន​មែន​ជាផែនទីផ្លូវការនោះ ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាល បានប្រកាសថា ផែនទីទាំងនេះ សុទ្ធតែដូចគ្នា ហើយ​ឈាន​ទៅដល់ការសម្រេច ឲ្យបន្តបោះបង្គោលព្រំសីមា ជាបន្តទៀត ដោយសំអាងទៅលើផែនទី រកបានដោយ​រដ្ឋាភិបាល ក្នុងពេលកន្លងមក។

នៅចំពោះបញ្ហានេះ លោក កែម ឡី បានលើកយកដំណោះស្រាយ ចំនួន១១ជំហាន ជុំវិញបញ្ហាព្រំដែននេះ ហើយថែមទាំងបានអះអាងថា យន្ដការ១១ជំហានរបស់លោក អាចយកកោះត្រល់ត្រឡប់មកវិញផង។ លោក កែម ឡី បានសរសេរសម្ដែងក្ដីសង្ឃឹមថា «ករណីដែលរដ្ឋាភិបាល ប្រើប្រាស់យន្តការទាំង១១ ជំហាននេះ មិន​ត្រឹមតែរក្សាបានស្ថេរភាព បូរណភាពដែនដីរបស់ខ្មែរទេ ប៉ុន្តែថែមទាំងទទួលបាន ប្រជុំកោះត្រល់មកវិញ និង​ផ្តល់ការទុកចិត្តខ្ពស់ពីពលរដ្ឋ និងផ្តល់នូវភាពសុខសាន្ត ដល់ក្មេងជំនាន់ក្រោយ»។

យន្ដការទាំង១១ជំហ៊ាននេះ មានដូចខាងក្រោម៖

១. បង្កើតក្រុមការងារវិជ្ជាជីវៈចម្រុះ ឯករាជ្យខាងពិនិត្យ ផែនទីភូមិសាស្រ្ត (មិនអាចដឹកគោ ឲ្យមើលកុន​«បែប​នេះ»​ទេ)។

២. រៀបចំក្រុមការងារព្រំដែនថ្នាក់ជាតិ ដែលមានការចូលរួម ពីភាគីចម្រុះ (មិនមែនគណបក្សតែមួយទេ)។

៣. រៀបចំក្រុមសិក្សាស្រាវជ្រាវ ពីលក្ខណៈប្រជាសាស្រ្ត និងភូមិសាស្រ្តថា តើពលរដ្ឋរស់នៅតាម​បណ្តាយ​ព្រំដែន បានទទួលការរំលោភដីធ្លី របស់ពួកគាត់ច្រើនទំហំណា (មិនមែនក្រុមស្រាវជ្រាវចំណុះ ឲ្យ​រដ្ឋាភិបាល​ទេ)។

៤. រៀបចំសំណុំឯកសារ ទាក់ទងកត្តាច្បាប់ នយោបាយ វប្បធម៌ ប្រជាសាស្រ្ត និងកត្តាភូមិសាស្រ្ត ឲ្យបាន​គ្រប់​ជ្រុងជ្រោយ។

៥. ស្វែងរកមេធាវីជាតិ និងអន្តរជាតិល្បីៗ ដែលមានវិជ្ជាជីវៈច្បាស់លាស់ ខាងព្រំដែន។

៦. កសាងនូវយន្តការសម្របសម្រួលមួយ ដែលគួរឲ្យទុកចិត្ត ពីប្រជាពលរដ្ឋ។

៧. ប្តឹងទៅយន្តការត្រីភាគី (បារាំង វៀតណាម និងខ្មែរ)។

៨. ប្តឹងទៅយន្តការអន្តរជាតិពហុភាគី (សមាជិកអាស៊ាន) ក្នុងករណីទី៧មិនបានសម្រេច។

៩. ប្តឹងទៅយន្តការអន្តរជាតិ (សមាជិកកិច្ចព្រមព្រៀង ទីក្រុងប៉ារីស) ក្នុងករណី៨ មិនបានសម្រេច។

១០. ប្តឹងទៅយន្តការអង្គការសហប្រជាជាតិ (ប្រទេសមហាអំណាចទាំង៥) ករណី៩មិនទទួលបានជោគជ័យ។

១១. ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលជាដំណាក់កាលចុងក្រោយបំផុត និងជាយន្តការដែលកម្ពុជា និង​សកលលោកទុកចិត្តបំផុត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...