ចុង២០១៥ អង្គការ៦នឹងទទួលវិញ្ញាបនបត្រផ្នែកអភិបាលកិច្ចល្អ
ដោយផ្អែកលើការវាយតម្លៃមួយដ៏សមរម្យ ភាពត្រឹមត្រូវ មានឯករាជ្យ និងយុត្តិធម៌ ជាមួយនឹងជំនាញខាងវិជ្ជាជីវៈ ចុងឆ្នាំ២០១៥ ខាងមុខនេះ យ៉ាងហោចណាស់ អង្គការសង្គមស៊ីវិលចំនួនប្រាំមួយ ដែលនឹងត្រូវទទួលបាន នូវវិញ្ញាបនបត្រ ខាងអនុវត្តការងារល្អប្រចាំឆ្នាំ។ តំណាងគណៈកម្មាធិការកម្មវិធី អភិបាលកិច្ច និងការប្រតិបត្តិ ប្រកបដោយវិជ្ជាជីវៈ បានលើកឡើងថា GPP ជាប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្តមួយ ដែលធ្វើការដាក់ពិន្ទុ ទៅលើអង្គការសង្គមស៊ីវិលណា ដែលស្នើសុំ ដើម្បីធ្វើការវាស់ស្ទង់កម្រិត នៃការអនុវត្តរបស់ខ្លួន។
លោក ឈន វឌ្ឍនៈ ប្រធានកម្មវិធីអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ បានបង្ហាញថា អង្គការណាក៏ដោយ អាចធ្វើការស្នើសុំ ធ្វើការវាស់ស្ទង់បាន ប្រសិនបើអង្គការនោះចង់ដឹងថា តើអង្គការរបស់ខ្លួន ដែលកំពុងដំណើរការបច្ចុប្បន្ននេះ មានលក្ខណៈប្រកបដោយវិជ្ជាជីវៈ ឬយ៉ាងណា? អង្គការទាំងនោះ មិនចាំបាច់ចំណាយថវិការ [...]