Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ហ៊ុន សែន បញ្ជា ស៊ុយ សែម ឲ្យ​រក្សា​រ៉ែ​«ទីតាញ៉ូម»​ដើម្បី​ព្រៃឈើ

ហ៊ុន សែន បញ្ជា ស៊ុយ សែម ឲ្យ​រក្សា​រ៉ែ​«ទីតាញ៉ូម»​ដើម្បី​ព្រៃឈើ

ដើម្បីការពារបរិដ្ឋានទឹកសមុទ្រ ខេត្តកោះកុង ឲ្យនៅខៀវស្រងាត់នោះ ត្រូវតែគ្មានការកាប់បំផ្លាញ​ឈើ​ខាង​លើ ដែលធ្វើក្រោមហេតុផល ជីកកកាយ យករ៉ែទីតាញ៉ូមនោះ។ នេះជាបទបញ្ជាដោយផ្ទាល់មាត់ របស់​លោក ហ៊ុន សែន ទៅកាន់រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពលលោក ស៊ុយ សែម ទាក់ទងនឹងការថែរក្សាព្រៃឈើ ជៀស​ជាងការជីកយករ៉ែទីតាញ៉ូម ក្នុងខេត្តកោះកុង ដែលអាចទទួលបានចំណូល ដល់ទៅរាប់ពាន់លានដុល្លា។

ថ្លែងក្នុងពិធីបិទសន្និបាត ស្តីពីការប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពី​រសៀល​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា៖ «វាមែនទៅជាតំបន់ ទេសចរណ៍រមណីយដ្ឋាន ជីផាតទៀតទេណា។ (...) ទឹកហូរទៅហើយ ទឹក​សមុទ្រ នៅតំបន់ហ្នឹង មិនមែនទឹកសមុទ្រខៀវស្រងាត់ ដូចសព្វថ្ងៃនេះ ទៅជាទឹកសមុទ្រល្អក់តែម្តង។ អញ្ជឹង​ទេ... ទុកវាសិនទៅ អត់ទាន់ផ្អូមទេ។»។

ប៉ុន្តែការអះអាង [...]

នៅ​ភ្នំដិល រៀប​របង​ថ្ម​បិទ​ផ្ទះ​ពលរដ្ឋ ព្រោះ​អាង​អំណាច?

នៅ​ភ្នំដិល រៀប​របង​ថ្ម​បិទ​ផ្ទះ​ពលរដ្ឋ ព្រោះ​អាង​អំណាច?

មានផ្ទះ មានដី បែរជាត្រូវគេធ្វើជញ្ជាំងរបង បិតមិនឲ្យចេញចូលរួច។ ករណីនេះ ត្រូវបានពលរដ្ឋ​ដែលរងការ​ប៉ះ​ពាល់ បរិហារពីការប្រើប្រាស់អំណាច របស់ជនមួយចំនួន ដើម្បីធ្វើការរំលោភបំពាន ទៅលើសិទ្ធិពលរដ្ឋ និងដី​សមូហភាព។ តែសម្រាប់អាជ្ញាធរមូលដ្ឋានវិញ បានពន្យល់ថា មិនមែនគ្មានភ្លើង ហើយមានផ្សែង​នោះ​ទេ។ រឿង​រ៉ាវបានកើតឡើង នៅក្នុងផ្សារភ្នំដិល ភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម តាំង​ពី​ច្រើន​ខែ​មក​ហើយ តែរហូតមកដល់ថ្ងៃនេះ គេមិនទាន់ឃើញ មានដំណោះស្រាយអ្វីនៅឡើយ។

លោក ម៉ុត សៀងហៃ ដែលត្រូវជាកូនប្រុសម្ចាស់ផ្ទះ ដែលរងការប៉ះពាល់នេះ បានអះអាងថា ក្រុម​គ្រួសារ​លោក ត្រូវបានសមាជិកក្រុមប្រឹក្សាស្រុក បាធាយ ម្នាក់ឈ្មោះ គង់ ណន អាងអំណាចជា«ជីតា» របស់​អភិបាល​ស្រុក​បាធាយ មកធ្វើរបងថ្ម លើដីផ្សារភ្នំឌិល (ដីសមូហភាព) ហើយបានបិទច្រកចេញ-ចូលផ្ទះ បើកជាហាងលក់​គុយទាវ របស់គ្រួសារលោក ស្ថិតនៅចុងឬក្រោយ ផ្សារភ្នំដិល។

[...]
ហ៊ុន សែន ចូល​រួម​​ប្រជុំ​នៅ​អ.ស.ប ទោះ​មាន​បាតុកម្ម​ប្រឆាំង​ក្ដី

ហ៊ុន សែន ចូល​រួម​​ប្រជុំ​នៅ​អ.ស.ប ទោះ​មាន​បាតុកម្ម​ប្រឆាំង​ក្ដី

ទោះជាមានការព្រមាន ថានឹងមានបាតុកម្ម​ប្រឆាំងវត្តមាន​លោកក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែអះអាងថា លោកនឹងទៅចូលរួម ក្នុងអង្គប្រជុំ នៃអង្គការសហប្រជាជាតិ ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ២០១៥។ លោក ហ៊ុន សែន ថែមទាំងបានអះអាងទៀតថា «សន្ទរកថា»របស់លោក ដែលត្រូវ​ថ្លែងនៅ​ទី​នោះ នឹងលើកឡើង ពីការកំចាត់គ្រាប់មីន ដោយខុសពីគោលបំណងដើម របស់អង្គប្រជុំ ដែលលើកឡើង ពីការ​ត្រួតពិនិត្យ ការអភិវឌ្ឍន៍សហវត្សរ៍ និងគោលដៅអភិវឌ្ឍន៍ ដោយចិរភាព​ឆ្នាំ២០៣០។

នាពិធីបិទសន្និបាត ស្តីពី ការប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ កាលពី​រសៀល​ថ្ងៃទី២២ ខែកញ្ញានេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា៖ «មេដឹកនាំពិភពលោក នឹងនាំ​គ្នា​ប្រជុំនៅអង្គការសហប្រជាជាតិ នៅបុរីញូវយ៉កទាំងអស់។ (...) កិច្ចប្រជុំអង្គការសហប្រជាជាតិ ដែលមាន​មេ​ដឹក​នាំពិភពលោក គោលបំណងដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៍សហវត្សរ៍ [...]

ប្រទះ​សាកសព​អណ្តែត​ទឹក​មិន​ស្គាល់​អត្តញ្ញាណ​ម្នាក់ នៅ​ដង្កោ

ប្រទះ​សាកសព​អណ្តែត​ទឹក​មិន​ស្គាល់​អត្តញ្ញាណ​ម្នាក់ នៅ​ដង្កោ

សាកសពបុរសអណ្ដែតទឹកនេះ ត្រូវបានពលរដ្ឋរកឃើញ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ព្រែកថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពលរដ្ឋអ្នកឃើញសាកសព បានប្រាប់ឲ្យដឹងថា គ្មានអ្នកណាម្នាក់ ស្គាល់អត្តសញ្ញាណ បុរស​ខាងលើទេ។ សភាពសាកសពអណ្តែតទឹក មានលក្ខណៈហើមស្អុយ ដែលទំនងជានៅក្នុងទឹក ប្រមាណពីរ​-បី​យប់ទៅហើយ។ អ្នកភូមិបានឲ្យដឹងថា បុរសខាងលើ មានអាយុប្រមាណជា១៩ ឆ្នាំ ស្លាប់ក្នុងកសណ្ឋាន ស្លៀក​ខោខៅប៊យជើងវែង ពណ៍ទឹកប៊ិច ពាក់អាវពណ៍ឈាមជ្រូក ក្រឡាការ៉ូ គ្មានស្បែកជើងទេ។

នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញាដដែលនោះ ប្រជាពលរដ្ឋបានផ្តល់ដំណឹងនេះ ទៅក្រុមសមត្ថកិច្ច ដើម្បីចុះធ្វើអន្តរាគមន៍ នៅកន្លែងរកឃើញសាកសព។ បន្ទាប់ធ្វើកោសល្យវិច័យរួច មន្រ្តីសមត្ថកិច្ច បានសន្និដ្ឋាន​ជាបឋមថា សាកសពបុរសខាងលើ អាចជាករណីស្លាប់ ដោយសារលង់ទឹកម្នាក់ឯង។ រហូតមកដល់ពេលនេះ មន្រ្តីមូលដ្ឋាន មិនទាន់ទទួលបាន អត្តសញ្ញាណ នៃសាកសពខាងលើនៅឡើយ។ [...]

អ៊ុំ សំអាន ថា​លោកតា រួមរឹត ផ្ដល់​អនុសាសន៍​​ចំនួន​៥ រឿង​ព្រំដែន

អ៊ុំ សំអាន ថា​លោកតា រួមរឹត ផ្ដល់​អនុសាសន៍​​ចំនួន​៥ រឿង​ព្រំដែន

តាមទំព័រហ្វេសប៊ុក របស់តំណាងរាស្រ្ត មណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បាន​អះអាងថា «លោកតា រួមរឹត» ដែលតែងតែធ្លាប់ឆ្លើយឆ្លងលិខិត ជាមួយព្រះបរមរតនៈកោដ្ឋ កាលព្រះអង្គ​គង់​មាន​ព្រះជន្ម បានចេញមុខមកវិញ ដើម្បីបកស្រាយ ពីបញ្ហាព្រំដែន។ តាមការបញ្ជាក់របស់លោក អ៊ុំ សំអាន ថា​បន្ទាប់​ពី​បាន​បាត់សម្លេង មិនឃើញសរសេរលិខិត ឆ្លើយឆ្លងជាមួយនឹងសម្តេចតា ព្រះបាទនរោត្តម សីហនុ ទៀត លើ​បញ្ហា​ព្រំដែន ព្រោះប្រតិកម្មខ្លាំងៗ ពីនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន នោះ នៅពេលនេះ លោកតា រួមរឹត បាន​ទទួលនិយាយ តាម«ទូរស័ព្ទ»ផ្ទាល់ជាមួយ ជាមួយតំណងរាស្ត្រគណបក្សប្រឆាំង។

តបនឹងការលើកឡើង នាពេលកន្លងមក ដែលថាលោកតា រួមរឹត និងសម្ដេច នរោត្ដម សីហនុ ជាមនុស្សតែមួយ និង​ថាលោក រួមរឹត គ្រាន់តែជាក្ដីស្រម៉ៃ​របស់សម្ដេចតានោះ លោក អ៊ុំ សំអាន បានអះអាងយ៉ាងមុតមាំថា លោក​តា រួមរឹត ជាមនុស្សមែនទែន ហើយជាមិត្តភ័ក្រ​របស់ព្រះមហាវីរៈក្សត្រ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...