Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ស្ពាន​ជប៉ុន​ដ៏​ចម្លែក​នេះ កោង​ចុះ​ឡើង និង​ចោត​ជាង​ស្ពាន​ធម្មតា!

ស្ពាន​ជប៉ុន​ដ៏​ចម្លែក​នេះ កោង​ចុះ​ឡើង និង​ចោត​ជាង​ស្ពាន​ធម្មតា!

បើគេនិយាយពីបណ្ដាស្ពាន ដែលល្បីជាងគេ នៅក្នុងពិភពលោក គេច្បាស់ជានិយាយភ្លាម ថាពិតជាស្ពាន​នៅ​រាជធានីឡុងដ៍ «Tower Bridge» ប្រទេសអង់គ្លេស ឬស្ពានយោង «Golden Gate» នៅក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ ប្រទេសអាមេរិក​ជាមិនខាន។ តែ​មិនមែនទេ! ស្ពានដែលអស្ចារ្យជាងគេ ហើយធ្វើឲ្​យអ្នកឆ្លង​កាត់​ម្ដងៗ ស្ថិត​ក្នុង​សភាពចង់ក្អួត ចង់វិលមុខស្មានមិនត្រូវនោះ គឺជាស្ពានមួយខ្សែ ក្នុងក្រុង«Sakaiminato» របស់ប្រទេស​ជប៉ុន។

ស្ពានមួយខ្សែរ ដែលមានឈ្មោះ «Eshima Ohashi» មានសភាពចោទខ្លាំង ហើយអ្នកដែលបានជិះ នៅឆ្លង​ស្ពាន​នេះ មានអារម្មណ៍ ដូចបានជិះលើទោង«ផ្ដាច់ព្រលឹង»មួយ នៅក្នុងឧទ្យានកំសាន្ដយ៉ាងដូច្នេះ។ វាជា​ស្ពាន សម្រាប់​អ្នកថ្មើរជើង ដែលធំជាងគេទីបី ក្នុងពិភពលោក និងធំជាងគេទីមួយ នៅក្នុងប្រទេសជប៉ុន។ ប្រវែង​សរុប​ពីចុងម្ខាងទៅចុងម្ខាង មានប្រវែង១.៦គីឡូម៉ែត្រ និងមានកំពស់៤៤ម៉ែត្រ។ ជំរាល​នៅសង​ខាង​ស្ពាន មាន​​ប្រមាណ​ជា ៥​​​,១% និង៦,១%។

[...]
តាំង សារ៉ាក់៖ នៅ​កម្ពុជា ហេតុអ្វី​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ចេះ​តែ​ខុស!

តាំង សារ៉ាក់៖ នៅ​កម្ពុជា ហេតុអ្វី​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ចេះ​តែ​ខុស!

បញ្ហាចេះតែកើតមាន មិនចេះចប់ មិនចេះហើយ ទៅលើព្រះសង្ឃខ្មែក្រោម ដែលកំពុងរស់នៅលើទឹកដីខ្មែរ។ ហេតុអ្វីព្រះសង្ឃខ្មែរក្រោម រស់នៅកម្ពុជា ចេះតែមានបញ្ហារហូត? នេះបើតាមសង្កេត និងលើកជាចម្ងល់ឡើង របស់លោក តាំង សារ៉ាក់ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម។

ប្រសាសន៍របស់លោក សារ៉ាក់ បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងព្រះតេជគុណ គីម សីលា នៅវត្តស្ទឹងមានជ័យ ទាក់ទងនឹងសំនុំរឿង ការទិញកុដិលេខ១៧ ដោយមានលិខិតស្នាមត្រឹមត្រូវ ពី​សំណាក់ព្រះសង្ឃ គីម សីលា តែបែរជាព្រះអង្គ ដែលជាអ្នកទិញ មិនអាចទៅរស់នៅបាន។

មេដឹកនាំសហព័ន្ធរូបនេះ បានថ្លែងឡើងមិនមែនសំដៅ លើតែមួយចំណុចរបស់ព្រះតេជគុណ គីម សិលា នោះ​ទេ ប៉ុន្តែលោកចង់មានប្រាសាសន៍ ទៅដល់រឿងរ៉ាវជាច្រើន ដែលព្រះសង្ឃខ្មែរក្រោម ត្រូវបាន​គេលាប​ពណ៍ជាបន្តបន្ទាប់។

លោកបានរំលឹករឿងរ៉ាវខ្លះមកវិញថា កាលពីពេលកន្លងទៅ អាជ្ញាធរធ្លាប់បានចោទ [...]

ខឹម វាសនា៖ (សង្គ្រោះ​ជាតិ)​ទោះ​មាន​គ្នា​រាប់​លាន ក៏​នៅ​តែ​មាន​តម្លៃ​មួយ​រៀល

ខឹម វាសនា៖ (សង្គ្រោះ​ជាតិ)​ទោះ​មាន​គ្នា​រាប់​លាន ក៏​នៅ​តែ​មាន​តម្លៃ​មួយ​រៀល

វាពិតជាមានន័យ ប្រសិនបើគេតាមដាន ការឆ្លើយឆ្លងគ្នា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងរយៈពេលចុងក្រោយ ហើយកំពុងបន្តភាគ​ទៅមុខ យ៉ាងសម្បើមដៃ។

ថ្លែងទៅកាន់​សមាជិក និងថ្នាក់ដឹកនាំ​គណបក្សប្រចាំខេត្ត ព្រះសីហនុ កាលពី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ លោក យ៉ែម បុញ្ញឬទ្ធិ ដែលអ្នកនាំពាក្យ គណបក្ស​សង្គ្រោះជាតិ បានបរិហារអ្នកនយោបាយ មកពីគណបក្ស​មួយ ដោយមិនបញ្ចេញឈ្មោះ ថាចូលចិត្តប្រើពាក្យអសុរោះ ដូចជាពាក្យ អាឈាមថោក អាឈាមឆ្កែ អាចម៌ មក​លើថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ និងថែមទាំងជេរសាសនា ដែលជាសាសនា​របស់រដ្ឋថែមទៀត។

ពាក្យសម្ដីអសុរោះ ទាំងប៉ុន្មានខាងលើនេះ បើគេមិនច្រឡំទេ លោក យ៉ែម បុញ្ញឬទ្ធិ ទំនងជាចង់និយាយ​ដល់​លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលគណបក្សនេះ ហៅខ្លួនឯងថា គណបក្ស​«ជួង»។ ប៉ុន្តែអ្នកនាំពាក្យ របស់គណបក្សប្រឆាំងក្នុងរដ្ឋសភា [...]

យឹម សុវណ្ណ រំលឹកចេតិយ នៃ​ព្រឹត្តិការណ៍​ថ្ងៃ​៣០​មីនា ពី​១៨ឆ្នាំ​មុន

យឹម សុវណ្ណ រំលឹកចេតិយ នៃ​ព្រឹត្តិការណ៍​ថ្ងៃ​៣០​មីនា ពី​១៨ឆ្នាំ​មុន

នៅក្នុងឆ្នាំ១៩៩៧ ព្រឹត្តិការណ៍សំខាន់ចំនួនពីរ ដែលបានធ្វើឲ្យប្រទេសកម្ពុជា ត្រូវវិលវល់ជាមួយនឹង​អំពើ​ហិង្សា សារជាថ្មីនោះ គឺការគប់គ្រាប់បែក ទៅលើក្រុមអ្នកតវ៉ា តាមបែបប្រជាធិបតេយ្យ នៅមុខរដ្ឋសភាចាស់ នៅថ្ងៃទី៣០ ខែមិនា និងការធ្វើរដ្ឋប្រហារ ពីសំណាក់កងកម្លាំង ដឹកនាំដោយនាយករដ្ឋមន្ត្រីទីពីរ លោក ហ៊ុន សែន ទម្លាក់នាយករដ្ឋមន្ត្រីទីមួយ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ពីតំណែង នៅថ្ងៃទី៥-៦ ខែកក្កដា។ ប្រសិន​ជាមានអ្នកនៅចង់ចាំ ពីព្រឹត្តិការណ៍ គប់គ្រាប់បែក នៅមុខរដ្ឋសភាចាស់ ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួស​ជា​ច្រើននោះ ប៉ុន្តែហេតុការណ៍ដែលទាក់ទងនឹងចេតិយ នៃការរំលឹកវិញ្ញាណក្ខន្ធ របស់ក្រុមបាតុករ ដែលបាន​ស្លាប់​នៅពេលនោះ មិនសូវជាមាននរណាបានដឹងទេ។

ដើម្បីរំលឹកព្រឹត្តិការណ៍នេះ មកវិញ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរបស់​គណបក្ស​សង្គ្រោះ​ជាតិ បានយករូបថតមួយចំនួន មកចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក [...]

ទួរគី៖ ប្រៀប​ប្រធានាធិបតី​ទៅ​នឹង​តួ Gollum ត្រូវ​ជាប់​ទោស​!

ទួរគី៖ ប្រៀប​ប្រធានាធិបតី​ទៅ​នឹង​តួ Gollum ត្រូវ​ជាប់​ទោស​!

ទោសកំហុស របស់សាស្ត្រាចារ្យមួយរូប ដែលបានកាត់ត យករូបភាពប្រធានាធិបតី នៃប្រទេសទួរគី លោក «Recep Tayyip Erdogan» ទៅដាក់ទន្ទឹម (ឬប្រៀបធៀប) ជាមួយនឹងតួអង្គ «Gollum» ដែលមាន​រូប​រាង​ដ៏​ចម្លែក នៅក្នុងភាពយន្ដ «លោកម្ចាស់ចិញ្ចៀន» ដ៏ល្បីរបស់ផលិតករ «Peter Jackson» នឹងត្រូវ​អាស្រ័យ​ទៅ​លើ​លទ្ធផល នៃការសិក្សាស្រាវជ្រាវមួយ របស់ក្រុមអ្នកជំនាញ ដើម្បីបញ្ជាក់ថា តើ​តួ​អង្គ​មួយ​នេះ មាន​និស្ស័យ​ល្អ ឬ​មាន​ចិត្តអាក្រក់។

តុលាការនៃប្រទេសទួរគី បានបង្គាប់ឲ្យមានការសិក្សានេះ មុននឹងធ្វើការវិន្និច្ឆ័យទោស ក្នុងខែកុម្ភៈ​ខាងមុខ ទៅលើលោក «Bilgin Çiftç» សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ បន្ទាប់ពីលោក «Bilgin Çiftç» បាន​បង្ហោះ​រូបភាព​ប្រៀបធៀប នៃតួអង្គខាងលើ និងប្រធានាធិបតីទួរគី នៅលើបណ្ដាញសង្គម។

ពលរដ្ឋទួរគី លោក «Bilgin [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...