Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ព្រះរាជា ភូមិបុល  នៃ​រាជា​ណាចក្រ​ថៃ បាន​សោយ​ទីវង្គត

ព្រះរាជា ភូមិបុល នៃ​រាជា​ណាចក្រ​ថៃ បាន​សោយ​ទីវង្គត

ព្រះមហាក្សត្រ ដែលប្រជារាស្ត្រថៃគោរព ប្រៀបបាននឹងអាទិទេព បានសោយទីវង្គតហើយ នៅថ្ងៃព្រហស្បត្តិ៍​ទី១៣ ខែតុលានេះ បន្ទាប់ពីបានសោយរាជ្យសម្បត្តិ អស់រយៈពេល៧០ឆ្នាំកន្លងមក។ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានសោយទីវង្គត់នៅព្រះជន្មាយុ ៨៨ព្រះវស្សា នៅឯមន្ទីរពេទ្យ «Siriraj» ទីកន្លែងដែលព្រះអង្គ បាននៅសម្រាក​ព្យាបាលព្រះឈួន តាំងពីពីរឆ្នាំកន្លងមកហើយ។

ព្រះបាត ភូមិបុល បានឡើងស្នងរាជ្យសម្បត្តិ នៅឆ្នាំ១៩៤៦ ពីព្រះរាជាមុន ដែលជាព្រះរាមរបស់ទ្រង់។ សេចក្ដី​ប្រកាសព័ត៌មានមួយ ពីព្រះបរមរាជវាំងថៃ បានឲ្យដឹង ក្នុងថ្ងៃព្រហស្បត្តិ៍នេះ​ថា៖ «ព្រះអង្គបានសោយទីវង្គត់ យ៉ាងស្ងប់ស្ងៀម នៅឯ​មន្ទីរ​ពេទ្យ»។ ភ្លាមៗក្រោយដំណឹង ត្រូវបានប្រកាសចេញ គ្រប់ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ នៅក្នុងប្រទេស បានផ្លាស់ប្ដូរ​កម្មវិធី​ផ្សាយ​របស់ពួកគេ ដោយ​ប្ដូរ​មក​ផ្សាយ នូវរូបភាពនៅក្នុងមន្ទីរពេទ្យ [...]

ត្រាំ៖ «ក្នុង​១០ឆ្នាំ​ទៅ​មុខ ខ្ញុំ​នឹង​យក​នាង​ជា​គូ​កំណាន់»

ត្រាំ៖ «ក្នុង​១០ឆ្នាំ​ទៅ​មុខ ខ្ញុំ​នឹង​យក​នាង​ជា​គូ​កំណាន់»

រឿងរ៉ាវអាស្រូវ ទាក់ទងនឹងចរិយាឫកពារ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ប្រធានាធិបតី​អាមេរិក មកពីគណបក្សសាធារណរដ្ឋ នៅបន្តភាគវែងឆ្ងាយណាស់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ម្ដង​ហើយ​ម្ដង​ទៀត បានឆ្កឹះកកាយយករឿងរ៉ាវចាស់ៗ របស់លោក យកមកលាតត្រដាង ជាពិសេស​នៅ​ពេល​ដែល​សាធារណ​មតិ កាន់តែគិតថា ចរិយាឫកពាររបស់លោក នឹងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយ​សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល ប្រសិនជាលោកបានជាប់ឆ្នោត ជាប្រធានាធិបតី នៃប្រទេស​មហា​អំណាច​មួយនេះ។

បន្ទាប់ពីការបើកកកាយ ពីសំណាក់ស្ត្រីពីរនាក់ តាមរយៈសារព័ត៌មាន «New York Times» ជុំវិញ​ការ​ប៉ះ​ពាល់​បៀត​បៀនខ្លួនប្រាណ ទៅលើពួកគាត់ ដោយលោក ដូណាល់ ត្រាំ នោះ នៅយប់ថ្ងៃពុធនេះ បណ្ដា​ទូរទស្សន៍ «CBS News» បានផ្សាយវីដេអូមួយទៀត ដែលជ្រមុជស្ថានភាព​របស់លោក ត្រាំ ឲ្យធ្លាក់​ក្នុង​អន្លង់ [...]

ស្ត្រី​ច្រើន​នាក់​និយាយ​ពី​«ដៃ​មឹក» របស់​បេក្ខជន ត្រាំ

ស្ត្រី​ច្រើន​នាក់​និយាយ​ពី​«ដៃ​មឹក» របស់​បេក្ខជន ត្រាំ

ស្ត្រីជាច្រើននាក់ បាននាំគ្នាបន្ថែមរសជាតិ ឲ្យកាន់តែ«ជូរចត់»ឡើង សម្រាប់យុទ្ធនាការឃោសនា របស់​បេក្ខជន​ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ដែលកំពុងស្ថិត​ក្នុង​សភាព​​«លំបាក»​ស្រាប់ តាំងពីវីដេអូដ៏អាស្រូវមួយ ត្រូវបានបែកធ្លាយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ នៅថ្ងៃ​ពុធ​ម្សិលម៉ិញនេះ ស្ត្រីយ៉ាងហោចពីរនាក់ បានចេញមុខតាមសារព័ត៌មាន «New York Times» ដើម្បី​បរិហារ​បន្ថែម​ទៀត ពីការប៉ះពាល់ផ្លូវភេទ ដែលស្ត្រីទាំងនោះអះអាងថា ខ្លួនបានរងគ្រោះពីសំណាក់លោក ដូណាល់ ត្រាំ តាំង​ពី​ច្រើន​សិប​ឆ្នាំមកហើយ។

លោក ដូណាល់ ត្រាំ បានលាងសម្អាតខ្លួន នៅចំពោះវីដេអូខាងលើថា ការជជែកគ្នា ដែលត្រូវបានថតជាប់នោះ ជាការជជែកបែបឯកជន ហើយលោក​មិនដែល​មាន​ឫកពារ​របៀបនេះ ជាមួយស្ត្រីនោះឡើយ។ ប៉ុន្តែការថ្លែង​បែប​នេះ បានបង្ខំឲ្យស្ត្រីពីរនាក់ គឺអ្នកស្រី «Jessica Leeds» និង «Rachel Crooks» ចេញមុខបដិសេធ ដោយ​បក​ស្រាយ​ថា [...]

សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ

សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ

សាកសពរបស់ទារកដ៏តូចម្នាក់ ត្រូវបានរកឃើញ ខ្ចប់នៅក្នុងកញ្ចប់ក្រដាស់អនាម័យ នៅក្នុង​បន្ទប់​បង្គន់​របស់​យន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» ដែលបានមកចុះចត នៅព្រលាន​យន្ដហោះ​អន្តរជាតិ «Soekarno-Hatta» ក្បែររដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអាទិត្យ។ ការរកឃើញ​ដ៏​អាណោច​អាធមនេះ បានផ្ទុះឡើង បន្ទាប់ពីបុគ្គលិក ខាងបោសសំអាតយន្ដហោះ បានចូលទៅលាង​ជូត​បង្គន់ របស់​យន្ដហោះ​ខាង​លើ ដែលបានហោះចេញ ពីរាជធានី ដូហា (Doha) នៃប្រទេសកាតា (ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្យ៍)។

អ្នកនាំពាក្យរបស់ព្រលានយន្ដហោះ លោក «Endang Sutrisna» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា ទារករូបនោះ មានអាយុប្រមាណជា ៥ទៅ៧ខែ ហើយត្រូវបានខ្ចប់ ដោយក្រដាសអនាម័យ និង​ទុក​ចោល នៅក្នុងបន្ទប់បង្គន់។

ព្យុងយ៉ាង​កំពុង​ត្រៀម​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ ជា​ថ្មី​ទៀត?

ព្យុងយ៉ាង​កំពុង​ត្រៀម​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ ជា​ថ្មី​ទៀត?

បើគេវិភាគទៅលើរូបភាព ដែលទើបនឹងថតជាប់ កាលពីដើមខែតុលា ដោយប្រព័ន្ធផ្កាយរណប ទៅលើ​មជ្ឈ​មណ្ឌល សម្រាប់ការបាញ់សាកល្បងមួយ នៅក្នុងប្រទេសកូរ៉េខាងជើងនោះ គេច្បាស់ជានឹងជឿជាក់ថា របប​កុម្មុយនីស​ក្រុងព្យុងយ៉ាង កំពុងត្រៀមខ្លួន ដើម្បីការបាញ់សាកល្បងនុយក្លេអ៊ែរ ឬការបាញ់ផ្លោង​កាំជ្រួច​រយៈ​ឆ្ងាយ មួយ។ ការវិភាគ ទៅលើរូបភាពនេះ បានធ្វើឡើងនៅចំខួបទី៧១ នៃការបង្កើតគណបក្សពលករ របស់​ប្រទេស​កុម្មុយនីស ដែល​បាន​ប្រព្រឹត្តិទៅ កាលពីថ្ងៃចន្ទកន្លងមកនេះ។

យ៉ាងណាក៏ដោយ ក៏រហូតមកដល់ថ្ងៃពុធនេះ គេនៅមិនទាន់ឃើញ មានការបាញ់សាកល្បងណាមួយ ពី​សំណាក់​របប​ក្រុង​ព្យុងយ៉ាងនោះនៅឡើយ បើទោះជាក្នុងពេលកន្លងមក ការបាញ់សាកល្បង ឬការបាញ់​បង្ហាញ​ឫទ្ធិ ពីសំណាក់ប្រទេសកុម្មុយនីស តែងធ្វើឡើង នៅចំថ្ងៃដ៏សំខាន់ៗ​នោះ​ក៏ដោយ។ ជាឧទាហរណ៍៖ ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅនេះ បានធ្វើឡើង ចំថ្ងៃបង្កើតរដ្ឋកូរ៉េខាងជើង នោះ​តែ​ម្ដង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...