ប្រកួតស្មើជាមួយ«Arsenal» តែ«PSG»ឈ្នះខាងចំណាត់ថ្នាក់
រកបានគ្រាប់បាល់ដូចគ្នា នៅក្នុងការប្រកួតរវាងក្រុមទាំងពីរ គឺក្រុម អាសឺណល់ (Arsenal) និងក្រុមប៉ារីសហ្សាំងហ្សែរម៉ាំង (Paris Saint-Germain-PSG) ប៉ុន្តែក្រុមប៉ារីស បានដណ្ដើមចំណាត់ថ្នាក់លេខមួយ ពីក្រុមអាសឺណល់ របស់អង់គ្លេស ដែលជាចំណាត់ថ្នាក់មួយ ត្រូវគេចាត់ទុកថា ងាយស្រួលសម្រាប់ឡើងទៅវគ្គបន្តបន្ទាប់ទៀត។
នោះ ដោយសារតែលក្ខន្តិកៈ នៃការប្រកួតធំៗ នៅក្នុងក្របខណ្ឌ «Champions League» និង«Europa League» របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប បានចែងរួចជាស្រេច ផ្ដល់អាទិភាព ទៅឲ្យក្រុមណាដែលរកគ្រាប់បាល់ នៅក្រៅផ្ទះខ្លួន បានច្រើនជាង។ នៅក្នុងការប្រកួតវគ្គ «ទៅ» កាលពីថ្ងៃទី១៣ ខែកញ្ញា គឺក្រុមប៉ារីសជាម្ចាស់ផ្ទះ បានទទួលក្រុមអាសឺណល់ ហើយទទួលបានពិន្ទុស្មើរដូចគ្នា តែក្រុមនីមួយៗ រកបានគ្រាប់បាល់ម្ខាងៗ បានតែ១គ្រាប់ប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងវគ្គ«មក» នាយប់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្រុមអាសឺណល់ម្ចាស់ផ្ទះ [...]



