ក្តីសង្ឃឹមថ្មីក្នុងឆ្នាំ២០១៣៖ កម្មករ-កម្មការិនី នឹងអាចរស់បានសមរម្យ?
ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលជាក្រុមការងារចម្រុះ បង្កើតឡើងដោយរដ្ឋាភិបាល បានចេញផ្សាយនូវ សេចក្តីប្រកាសព័ត៌មានមួយ ដោយអំពាវនាវឲ្យក្រុមសហជីព និងកម្មករកាត់ដេរទាំងអស់ បន្តធ្វើការជាធម្មតាវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។ ក្រុមកាងារខាងលើ សន្យាថា នឹងធ្វើការចចារ ដើម្បីតម្លើងប្រាក់បៀវត្ស មួយសមរម្យដល់កម្មករ។
កម្មករ និងកម្មការិនី ជួបប្រជុំគ្នាធ្វើបាតុកម្មអហឹង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៣០ធ្នូឆ្នាំ២០១២។
រូបថត MONOROOM.info/ O.Vary។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ បានទទួលសាទរ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា [...]