ឡៅ ម៉ុងហៃ ប្រតិកម្មតបសង្ឃប្រកាស៖ ខ្លួនឯងបំពានច្បាប់ ហើយស្រែកឲ្យគេគោរពច្បាប់
ជាថ្មីម្ដងទៀត សម្ដេចសង្ឃទាំងពីរគណៈ បានចេញសង្ឃប្រកាសមួយទៀត ចុះថ្ងៃទី១៣ខែកញ្ញា ដាក់កំហិតដល់បណ្ដាសង្ឃ និងបុព្វជិកទាំងឡាយ កុំឲ្យចូលរួមក្នុងបាតុកម្មណាមួយ។ មិនខុសពីលើកមុនឡើយ លិខិតនេះចេញមកតែពីរថ្ងៃប៉ុណ្ណោះ មុនការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទាររកការដោះស្រាយ នូវភាពមិនប្រក្រតីទាំងឡាយ ដែលបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃទី១៥ខែកញ្ញានេះ។
តើព្រះសង្ឃគួរគង់យ៉ាងណាក្នុងបញ្ហានយោបាយ ដើម្បីជាទីគោរពរបស់ប្រជាពលរដ្ឋ? តើនយោបាយអ្វីខ្លះ ដែលព្រះសង្ឃគួរប្រតិបត្តិ និងនយោបាយណាខ្លះ ដែលព្រះសង្ឃមិនគួប្រតិបត្តិ? តើគួដាក់កំណត់ ឬមានវិធានការផ្លូវច្បាប់ជាក់លាក់មួយ ឬយ៉ាងណា ដើម្បីផ្តាច់ព្រះសង្ឃចេញពីឆាកនយោបាយនោះ? លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយឯករាជ្យ បានបកស្រាយបន្ថែមទៀត ទៅលើចំណោទបញ្ហា ដែលមិនចេះចប់មិនចេះហើយខាងលើ។



