វិភាគៈ តើការសម្លាប់បាតុករអហិង្សា ជាវិធានការអ្វីរបស់អាជ្ញាធរ?
តើសិទ្ធិប្រជាពលរដ្ឋមានកំរិតណា ក្នុងសង្គមប្រជាធិបតេយ្យ ហើយត្រូវបានការពារដោយច្បាប់អ្វីខ្លះ? តើប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាឬទេ ក្នុងការស្វែងរកការការពារ ឬរកយុត្តិធម៌សម្រាប់ខ្លួននោះ? តើបុគ្គលគ្រប់រូបដែលរស់ក្នុងប្រទេសកម្ពុជា មានសិទ្ធិយ៉ាងណាខ្លះ ហើយសិទ្ធនោះត្រូវអនុវត្តយ៉ាងដូចម្តេច?

ខ្សែត្រៀមរបស់អាជ្ញាធរ ត្រៀមទប់ទល់ក្រុមបាតុករ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - តាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា មាត្រា៣១បានចែងថា «(…) ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ [...]



