Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ជីវិត​ជា​អ្នក​សំលៀង​កាំបិត​ក្រៅ​ពី​ធ្វើ​ស្រែ

ជីវិត​ជា​អ្នក​សំលៀង​កាំបិត​ក្រៅ​ពី​ធ្វើ​ស្រែ

បន្ទាប់ពីការងារប្រមូលផល នៃការធ្វើស្រែចំការរួចរាល់ កសិករនៅតាមបណ្ដាខេត្តមួយចំនួន បានធ្វើដំណើរមកកាន់​រាជធានី​ភ្នំពេញ ដើម្បីស្វែងរកទទួលទានបន្ថែម ទៅតាមកម្លាំងនៃបាតដៃទាំងពីររបស់ខ្លួន។ ពួកគាត់បានជ្រើសរើស​អាជីកម្ម​ផ្សេងៗ​គ្នា ទៅតាមលទ្ធភាពតែរៀងៗខ្លួន តែពីក្នុងចំណោមនោះ មានអ៊ំប្រុសម្នាក់ បានធ្វើដំណើរឡើង​មកកាន់​រាជធានី​ដែល​ល្បី​ខាង​ភាព​ហឺហានៃព្រះរាជាណាចក្រមួយនេះ ដើម្បី«សំលៀងកាំបិត»។


អ៊ំផល ជាងសំលៀងកាំបិតមកពីខេត្តព្រៃវែង។ (រូបថត MONOROOM.info/ S.Hong)

ជីវិត - នៅតាមផ្លូវលំតូចមួយ (ផ្លូវលេខ៧៥) និងនៅក្រោមកម្តៅថ្ងៃក្តៅហែង អ៊ំប្រុស សុផល (ឈ្មោះអ្នកការសែតដាក់ឲ្យ) អាយុប្រមាណជាជាង៥០ឆ្នាំ លាយឡំនឹង សំលៀកបំពាក់ចាស់មួយសម្រាប់ផង បានធ្វើដំណើរទៅមក [...]

អាមេរិក មិន​បារម្ភ​ពី​«ឥទ្ធិពល»​ចិន​នៅ​កម្ពុជា

អាមេរិក មិន​បារម្ភ​ពី​«ឥទ្ធិពល»​ចិន​នៅ​កម្ពុជា

ទំនាក់ទំនងទេ្វភាគីរវាងចិន និងកម្ពុជា ក៏ដូចជាឥទ្ធិពលចិន ដែលកំពុងកើនឡើងយ៉ាងខ្លាំនៅកម្ពុជា មិនមែន​ជាការព្រួយ​បារម្ភរបស់សហរដ្ឋអាមេរិកនោះទេ តែចំណុចសំខាន់គឺការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងសហរដ្ឋអាមេរិក និងកម្ពុជា ឲ្យ​មានភាពរឹងមាំ និងយូរអង្វែង ជាមួយនឹងការរីកធំធាត់នៃលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទើបជាការចង់បាន​របស់​សហរដ្ឋ​អាមេរិក។


អតីតនាយករដ្ឋមន្ត្រីចិន លោក វេន ជាបាវ ត្រូវបានទទួលដោយទីក្រុងភ្នំពេញ ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១២កន្លងទៅ។ (រូបថត Xinhua/Wang Ye)

រាជធានីភ្នំពេញ - លោក ស្កត់ ម៉ាសៀល (Scot Marciel) ឯកអគ្គរដ្ឋទូត និងជាឧបការីរងដើមខ្សែ នៃក្រសួងការ​បរទេស​អាមេរិក ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា [...]

ជំនួប​«បិទ​ទ្វា» រវាង​​ថ្នាក់​កណ្តាល​ជំហាន​ទី​ពីរ​នៃ​គណបក្ស​ធំ​ទាំង​ពីរ

ជំនួប​«បិទ​ទ្វា» រវាង​​ថ្នាក់​កណ្តាល​ជំហាន​ទី​ពីរ​នៃ​គណបក្ស​ធំ​ទាំង​ពីរ

ជំនួបប្រជុំជំហានទីពីរ ដំណាក់ការទីមួយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានរៀបចំឡើង​សារជាថ្មី ក្រោយពីមានភាពជាប់គាំងខាងផ្នែកនយោបាយ រាប់ចាប់តាំងពីក្រោយការបោះឆ្នោតនោះមក។ ជំនួបនេះ​បង្ហាញឲ្យឃើញ ពីការបន្ទន់ឥរិយាបទរកគ្នាម្ដងទៀត រវាងគណបក្សធំទាំងពីរ បន្ទាប់ពីបរាជ័យក្នុងកិច្ចប្រជុំកំពូល​ជំហាន​ទីមួយ កាលពីប៉ុន្មានអាទិត្យកន្លងទៅ។


មន្ត្រីថ្នាក់កណ្ដាលរវាងគណបក្សធំទាំងពីរ ជួបគ្នានៅក្នុងរដ្ឋសភា ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ- ក្នុងចិក្ចប្រជុំចចារសារជាថ្មី ខាងតំណាងគណបក្សសង្គ្រោះជាតិ បានកំណត់នូវរបៀបវារៈចំនួនបីចំណុច មកដាក់លើតុចចារ ក្នុងគោលបំណងស្វែងរកការគាំទ្រពីគណបក្សប្រជាជនកម្ពុជា។

[...]
សម្ភាសអំ សំអាត៖ កែ​ទម្រង់​​ប្រព័ន្ធ​យុត្តិធម៌ពិត ត្រូវ​ផ្ដើម​ពី​ករណី ​ឈូក បណ្ឌិត និង​យ៉ោម បុប្ផា

សម្ភាសអំ សំអាត៖ កែ​ទម្រង់​​ប្រព័ន្ធ​យុត្តិធម៌ពិត ត្រូវ​ផ្ដើម​ពី​ករណី ​ឈូក បណ្ឌិត និង​យ៉ោម បុប្ផា

បើករណីនៃការចាប់ខ្លួនរបស់លោក ឈូក បណ្ឌិត មិនអាចធ្វើបានទេ នោះការកំណែរទម្រង់ប្រព័ន្ធ«ច្បាប់» និងប្រព័ន្ធ​«យុត្តិធម៌»នៅកម្ពុជា មិនទាន់មាននៅឡើយ។ នេះជាការលើកឡើងរបស់លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេស​ស៊ើប​អង្កេត របស់អង្គការលីកាដូ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ធ្វើការយ៉ាងស្និតទៅនឹងកាលើកស្ទួយសិទ្ធិមនុស្សនៅ​កម្ពុជា។


«សូមដោះលែងយ៉ោម បុប្ផា ... ខ្ញុំឃ្លានយុត្តិធម៌...» ជាសម្រែករបស់ពលរដ្ឋអ្នករងគ្រោះនឹងបញ្ហាដីធ្លី ដែលធ្វើការតវ៉ា​របស់​ខ្លួន នៅមុខសាលាឧទ្ទរណ៍ ថ្ងៃទី០៤ខែតុលាឆ្នាំ២០១៣។ (រុបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បើរដ្ឋាភិបាលអាណត្តិទីប្រាំ ចង់ធ្វើការកំណែទម្រង់លើប្រព័ន្ធយុត្តិធម៌មែននោះ ករណីការចាប់ខ្លួន​លោកឈូក បណ្ឌិត ជាបទពិសោធន៍ [...]

ហេតុអ្វី​កម្ពុជា​មិន​ប្រតិកម្ម ចំពោះ​ការ​លួច​ស្តាប់​របស់​អាមេរិក?

ហេតុអ្វី​កម្ពុជា​មិន​ប្រតិកម្ម ចំពោះ​ការ​លួច​ស្តាប់​របស់​អាមេរិក?

មួយរយៈពេលចុងក្រោយនេះ ប្រទេសជាច្រើនបានធ្វើការប្រតិកម្មខ្លាំងៗ និងព្រមគ្នា បន្ទាប់ពីការលិចធ្លាយរឿងអាស្រូវ ទាក់ទងនឹងការលួចស្តាប់របស់ទីភ្នាក់ងារជាតិសន្តិសុខអាមេរិក ចំពោះការងារទំនាក់ទំនងផ្ទៃក្នុងរបស់ប្រទេសទាំងនោះ ហើយ​ការលួចស្តាប់នោះ រាប់បញ្ចូលតាំងពីប្រជាពលរដ្ឋធម្មតា រហូតដល់ថ្នាក់ដឹកនាំកំពូល។ តែប្រទេសកម្ពុជារហូត​មក​ដល់​ពេលនេះ ហាក់ដូចជាមិនទាន់ធ្វើការប្រតិកម្មណាមួយ ចំពោះករណីនេះនៅឡើយទេ ខណៈគេមានការសង្ស័យថា កម្ពុជា​ក៏ជាប្រទេសដែលរងគ្រោះពីការលួចស្តាប់នេះដែរ។


ការិយាល័យកណ្ដាល នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក។ (រូបថត today.com)

រាជធានីភ្នំពេញ - ចំពោះករណី«លួចស្ដាប់» ដោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិកនេះ អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...